Month: December 2025

ក្រោយប្រកាសផ្អាកទទួលជួបភ្ញៀវបរទេស សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យថ្នាក់ដឹកនាំជាន់ខ្ពស់គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥នេះ បានអនុញ្ញាតឱ្យលោកសាស្ត្រាចារ្យ Xie Chuntao អនុប្រធានប្រតិបត្តិសាលាបក្ស នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន (CCPS) និងជាសមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន អាណត្តិទី២០ ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។ សូមជម្រាបថា ក្រោយពីមានការឈ្លានពានរបស់ភាគីថៃ លើបូរណភាពទឹកដីកម្ពុជា សម្តេចតេជោ ហ៊ុន សែន…

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន សេចក្តីថ្លែងការណ៍ពិសេសរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ

(បកប្រែក្រៅផ្លូវការ) ដោយ vcs tv online ២២ ធ្នូ ២០២៥ ក្រុងកួងឡុងពួរ ១. រដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រជុំកិច្ចប្រជុំពិសេសមួយដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅក្រុងកួងឡុងពួរ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ២. ម៉ាឡេស៊ីបានជូនដំណឹងដល់កិច្ចប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន ដើម្បីលើកទឹកចិត្តឱ្យកម្ពុជា និងថៃបញ្ឈប់សកម្មភាពអរិភាពទាំងឡាយ។ កិច្ចប្រជុំក៏ត្រូវបានជូនដំណឹងដោយក្រុមតាមដានអាស៊ាន…

ក្រសួងការពារជាតិ៖ ម៉ោង១១៖៣២នាទី យោធាថៃ បានបាញ់ផ្លោងកាំភ្លើង M79 ចំនួន៣គ្រាប់ ចូលផ្ទះប្រជាពលរដ្ឋស៊ីវិល ក្នុងភូមិសាស្ត្រទួលពង្រ ក្រុងប៉ោយប៉ែត

ចេញផ្សាយ÷ ថ្ងៃចន្ទ ទី២២ ខែធ្នូ ឆ្នាំ២០២៥ (បន្ទាយមានជ័យ)៖ ក្រសួងការពារជាតិ សូមជម្រាបជូននូវស្ថានការណ៍ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃ នៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារ ចូលទីតាំង ប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ * ម៉ោង ១១៖៣២នាទី ព្រឹកថ្ងៃទី២២​ ខែធ្នូ ឆ្នាំ២០២៥ យោធាថៃបានបាញ់ផ្លោងកាំភ្លើង M79 ចំនួន ៣គ្រាប់ ចូលផ្ទះប្រជាពលរដ្ឋស៊ីវិលក្នុងភូមិសាស្ត្រទួលពង្រ…

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលគ្រាប់ពូជបន្ថែមចំនួន ៤មុខ ពីឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីផ្គត់ផ្គង់ដល់បងប្អូនភៀសសឹក

ចេញផ្សាយ÷ ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលគ្រាប់ពូជបន្ថែមចំនួន ៤មុខ រួមមាន គ្រាប់ត្រកួន​ ១៨៣០កញ្ចប់ ស្ពៃខៀវ​ ១៨៣០កញ្ចប់ ស្ពៃចង្កឹះ ១៨៣០កញ្ចប់​ និងផ្ទីស ១៨៣០កញ្ចប់​ ពីឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីផ្គត់ផ្គង់ដល់បងប្អូនភៀសសឹកនៅតាមទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ការទទួលនេះធ្វើឡើងនៅសាលាខេត្តសៀមរាប នៅថ្ងៃម្សិលមិញ ដោយមានការចូលរួម…

ពួកយើងមិនទៅណាចោលបងប្អូននោះទេ គឺពួកយើងនឹង​នៅបន្តរួបរួមគ្នាជាធ្លុងមួយដើម្បីឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា

ចេញផ្សាយដោយ÷ vcstvonline.com.kh នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងក្រុមការងារបាននាំយកជំនួយពីសប្បរសជន ដែលបានគៀរគររួមគ្នាក្រោមការរៀបចំរបស់ស.ស.យ.ក. និងមូលនិធីម៉ានី ទៅប្រគល់ជូនដល់ក្រុមគ្រួសារជនភៀសសឹកចំនួន ៥៩៤គ្រួសារ ដែលកំពុងស្នាក់នៅតំបន់សុវត្ថិភាព ក្នុងខេត្តសៀមរាប។ សម្ភារៈ រួមមាន៖ ស្បៀងអាហារ គ្រឿងឧបភោគបរិភោគនានា និងថវិកាទាំងអស់នេះសុទ្ធសឹងជារបស់របរចាំបាច់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃរបស់បងប្អូនដែលកំពុងជួបប្រទះការលំបាកពីការរត់គេចពីសង្រ្គាម។ ជាមួយនឹងការពាំនាំការសាកសួរសុខទុក្ខពីសំណក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ឯកឧត្តមបានអំពាវនាវសូមឱ្យបងប្អូនបន្តជឿជាក់លើរាជរដ្ឋាភិបាល…

កងទ័ពអាកាសរបស់ថៃបានបន្តឈ្លានពានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា ប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានអូរជីក

ចេញផ្សាយ÷ ថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ថៃផ្គើនអាមេរិកនិងចិន ! កងទ័ពអាកាសថៃ បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ​ជនស៊ីវិលកម្ពុជា ប្រើយន្តហោះ F16 បំផ្លាញស្ពាន ដោយមិនស្តាប់អាមេរិក និងចិន នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន​៣​គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។អំពើដ៏គឃ្លើនរបស់ថៃ បានបង្ហាញពីការមិនស្តាប់​សហរដ្ឋអាមេរិក និងចិន ដែលឱ្យ​កម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នា។ តែកងទ័ពថៃតែបន្ត​ភាព​គឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាមេរិក និងចិននោះឡើយ។ ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប…

សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ

ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី២ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។ នេះជាការចុះសួរសុខទុក្ខជាលើកទី២ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលការចុះលើកទី១ កាលពីថ្ងៃទី១៥-១៦ ខែធ្នូ កន្លងទៅ។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវអារម្មណ៍ក្ដុកក្ដួល អាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី…

សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានឧបត្ថម្ភអង្ករ សម្រាប់ផ្គត់ផ្គង់ប្រជាជនភៀសសឹក នៅក្នងខេត្តបន្ទាយមានជ័យ

ចេញផ្សាយ÷ ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៩​ ខែធ្នូ​ ឆ្នាំ២០២៥​ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា ព្រមទាំងសមាជិក សមាជិកានៃមូលនិធិមុទិតាទាំងអស់ បានឧបត្ថម្ភអង្ករចំនួន ៤តោន ជូន​ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ អុឹម​ សុីថុល​ តំណាង ឯកឧត្តម ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ​ សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋភៀសសឹក…

ក្រសួងអប់រំ ៖ សិស្សភៀសសឹកជាង ៩ ពាន់នាក់ បានចូលរៀនបណ្ដោះអាសន្នតាមគ្រឹះស្ថានសិក្សា ជាង ១.៦០០កន្លែង

ចេញផ្សាយ÷ ថ្ងៃសុក្រទី ១៩ ខែធ្នូ ឆ្នាំ២០២៥ ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ មានសិស្សភៀសសឹកចំនួន ៩ ៤០៧ នាក់ បានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១ ៦០២ ក្នុងរាជធានី-ខេត្ត ២២។ នេះបើយោងតាមការបញ្ជាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ…

ក្រុមការងារផ្នែកបសញ្ញាណកម្មក្រុងតាខ្មៅ បានទទួលបំពេញសំណុំបែបបទ ថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ

អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារផ្នែកបសញ្ញាណកម្មក្រុងតាខ្មៅ បានទទួលបំពេញសំណុំបែបបទ ថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ នៅ (អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ) បន្ទប់ផ្នែកអត្តសញ្ញាណបន ជាន់ទី១ ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ដែរមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព បាត់ បាក់ ខូច និង ប្អូនៗដែរគ្រប់អាយុ១៥ឆ្នាំថ្មី អាចអញ្ជើញមកតាម ទីតាំងដែរយើងជម្រាបជូន ដើម្បីស្នើរថ្មី ឬ ទុយតា…

You missed