Month: September 2026

ឯកអគ្គរដ្ឋទូតថ្មីនូវែលសេឡង់ ប្ដេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងនូវែលសេឡង់ និងកម្ពុជា ឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត

ចេញផ្សាយ ថ្ងៃទី28 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាព្រឹក ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកជំទាវ Raylene Siale Tagaloa Liufalani ឯកអគ្គរដ្ឋទូត នៃប្រទេសនូវែលសេឡង់ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, លោកជំទាវបានសម្ដែងនូវសេចក្ដីសោមនស្សរីករាយ ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី…

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ សង្ស័យពាក់ព័ន្ធករណីលួចប្រើអាវុធ និងមានដីកាចាប់ខ្លួន

(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងពេលចុះល្បាតចល័តតាមភូមិសាស្ត្រងាយរងគ្រោះ ដោយសង្ស័យថាជាមុខសញ្ញាប៉ុនប៉ងលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ ព្រមទាំងមានមុខសញ្ញាមួយចំនួនជាប់ពាក់ព័ន្ធនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទលួចកន្លងមក។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងគោលបំណងបង្កើនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។ ក្នុងពេលចុះប្រតិបត្តិការល្បាត កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងស្រុកព្រៃឈរ បានប្រទះឃើញជនសង្ស័យដែលសង្ស័យថាជាមុខសញ្ញាប្រព្រឹត្តបទល្មើសលួច និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងនោះ…

បង្ក្រាបទីតាំងលក់ម៉ូតូ YAMAHA PG-1 សង្ស័យនាំចូលខុសច្បាប់ ៥កន្លែង ដកហូតម៉ូតូ ៩គ្រឿង

(ត្បូងឃ្មុំ)៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបទីតាំងអាជីវកម្មលក់ម៉ូតូ YAMAHA PG-1 ដែលសង្ស័យពាក់ព័ន្ធនឹងការនាំចូលខុសច្បាប់ចំនួន ៥ទីតាំង នៅក្រុងសួង និងស្រុកមេមត់ ដោយដកហូតម៉ូតូបានសរុប ៩គ្រឿង។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី និងលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន…

រាជរដ្ឋាភិបាលបានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះនិងងាយរងហានិភ័យដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេងនិងឧស្ម័នឥន្ធនៈដោយសង្រ្គាមនៅមជ្ឈិមបូព៌ា ក្នុងគោលបំណងសម្រាលបន្ទុកជីវភាពគ្រួសារចំនួន ៤.៦លាននាក់

ចេញផ្សាយ ថ្ងៃទី25 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចធិបតី បានលើកឡើងថា កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នេះ រាជរដ្ឋាភិបាលបានផ្តល់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រងាយរងគ្រោះនិងងាយរងហានិភ័យ ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេងនិងឧស្ម័នឥន្ធនៈដោយសង្រ្គាមនៅមជ្ឈិមបូព៌ា ក្នុងគោលបំណងសម្រាលបន្ទុកជីវភាពគ្រួសារ ចំនួន ៤.៦លាននាក់នៅទូទាំងប្រទេស ដោយចាប់ផ្តើមបើកសាច់ប្រាក់ចំនួន ៤លើក គឺ លើកទី១ នៅថ្ងៃទី២៥ ខែកញ្ញា…

សម្តេចធិបតី ណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍គ្រោះទឹកជំនន់ ដោយត្រូវកំណត់ទីតាំងសុវត្ថិភាពដែលធ្លាប់មាន និងជួយសង្គ្រោះអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាព

ចេញផ្សាយ ថ្ងៃទី25 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ សម្តេចធិបតី បានថ្លែងអំណរគុណដល់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលបានចុះអន្តរាគមន៍ជួយប្រជាពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ នាពេលថ្មីៗនេះ។ សម្តេចធិបតី ក៏បានណែនាំឱ្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត យកចិត្តទុកដាក់តាមដានសភាពការណ៍ ដោយត្រូវកំណត់ទីតាំងសុវត្ថិភាពដែលធ្លាប់មាន និងអាទិភាពជីវិតប្រជាពលរដ្ឋ គឺជាកិច្ចការសំខាន់។…

សម្តេចធិបតី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសន្និសីទអន្តរជាតិ ស្តីពី ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា”

ចេញផ្សាយ ថ្ងៃទី25 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ “រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា” ដែលបានបញ្ចប់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ជាមួយនិងការអនុម័ត “សេចក្តីប្រកាសទីក្រុងភ្នំពេញ”។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចមានប្រសាសន៍ថា តាមរយៈសន្និសីទនេះ កម្ពុជាបានបង្ហាញយ៉ាងច្បាស់ទៅកាន់សហគមន៍អន្តរជាតិអំពីការប្តេជ្ញាចិត្តដ៏មុតស្រួចក្នុងការទប់ស្កាត់ និងបោសសម្អាតរាល់សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ សមិទ្ធផលនេះ បានទទួលការអបអរសាទរនិងទទួលការគាំទ្រពីបណ្តាប្រទេសជាមិត្តនិងអង្គការអន្តរជាតិនានា ដែលបានទទួលស្គាល់ថា…

វិស័យភស្តុភារកម្ម (ឡូជីស្ទីក) ជាឆ្អឹងខ្នងក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ និងជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ច

ចេញផ្សាយ ថ្ងៃទី25 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានពិនិត្យនិងសម្រេចលើរបាយការណ៍វឌ្ឍនភាពនៃវិស័យភស្តុភារកម្ម។ វិស័យភស្តុភារកម្ម (ឡូជីស្ទីក) ដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ហើយធនាគារពិភពលោក បានចាត់ទុកវិស័យភស្តុភារកម្ម គឺជាឆ្អឹងខ្នងក្នុងការធ្វើពាណិជ្ជកម្មអន្តរជាតិ ជាក្បាលម៉ាស៊ីនក្នុងការជំរុញកំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងបង្កើតការងារ។ ភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព គឺអាចជួយកាត់បន្ថយថ្លៃដើមក្នុងការធ្វើពាណិជ្ជកម្ម បង្កលទ្ធភាពឱ្យក្រុមហ៊ុនតភ្ជាប់ជាមួយទីផ្សារ និងជួយគាំទ្រក្នុងការអភិវឌ្ឍ…

ទីផ្សារនាំចេញរបស់កម្ពុជាបានកើនឡើងដល់១៧៧ប្រទេស គិតត្រឹមខែសីហា ឆ្នាំ២០២៦

ចេញផ្សាយ ថ្ងៃទី25 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃសុក្រ ទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះ បានពិនិត្យនិងសម្រេច​លើ​របាយការណ៍វឌ្ឍនភាពនៃការជំរុញ​ខ្សែច្រវាក់​ផ្គត់ផ្គង់​ទីផ្សារក្នុងស្រុកនិងតភ្ជាប់ទៅ​ទីផ្សារអន្តរជាតិ។ ផ្អែកតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ឱ្យបន្តអនុវត្តអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» ដើម្បីធានាឱ្យផលិតផលកម្ពុជា មានទីផ្សារសមស្របទាំងក្នុងស្រុក និងអន្តរជាតិ ដោយបន្តធ្វើសមាហរណកម្មស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចតំបន់…

សេចក្តីព្រាងគោលនយោបាយស្ថិតិផ្លូវការ ឆ្នាំ២០២៦-២០៣៥ បានឆ្លងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃសុក្រនេះ

ចេញផ្សាយ ថ្ងៃទី25 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីព្រាងគោលនយោបាយនេះ រៀបចំដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ដើម្បីផ្តល់ជាក្របខ័ណ្ឌយុទ្ធសាស្ត្ររួមសម្រាប់ការកសាងប្រព័ន្ធស្ថិតិជាតិឱ្យរឹងមាំ ទំនើប និងមានសមត្ថភាពឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ជាតិ។ ដោយឈរលើមូលដ្ឋានច្បាប់ និងទិសដៅកែទម្រង់ គោលនយោបាយស្ថិតិផ្លូវការឆ្នាំ២០២៦-២០៣៥ នឹងតម្រង់ទិសការកសាងប្រព័ន្ធស្ថិតិជាតិមួយដែលមានសមាហរណកម្ម គុណភាព ប្រសិទ្ធភាព សង្គតិភាព និងចីរភាព។ អាទិភាពស្នូលនៃគោលនយោបាយនេះ រួមមាន ការលើកកម្ពស់ស្តង់ដានិងគុណភាពស្ថិតិ ការធ្វើទំនើបកម្មប្រព័ន្ធឌីជីថល ការអភិវឌ្ឍធនធានមនុស្ស និងការពង្រឹងយន្តការសម្របសម្រួលអន្តរស្ថាប័ន ស្របតាមបទដ្ឋានជាតិ និងអន្តរជាតិ។ ភាពជោគជ័យនៃការអនុវត្តគោលនយោបាយនេះ…

ដំណឹងល្អ! រាជរដ្ឋាភិបាល នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៤ លើក ដល់គ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលបានរងសម្ពាធពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈ ចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ នេះដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៦

ចេញផ្សាយ ថ្ងៃទី24 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ ថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ដើម្បីសម្រាលបន្ទុកជីវភាពគ្រួសារក្រីក្រ ងាយរងគ្រោះ និងងាយរងហានិភ័យ ដែលរងផលប៉ះពាល់ពីការឡើងថ្លៃប្រេង និងឥន្ធនៈ។ គ្រួសារគោលដៅនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៤លើក គឺលើកទី១៖ ថ្ងៃទី២៥…

You missed