Month: December 2025

វីរកងទ័ពកម្ពុជាទាំង ១៨រូបបានវិលត្រឡប់មកវិញហើយ ដោយសុខសុវត្ថិភាព!!

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ ថ្ងៃពុធ ទី ៣១ ខែធ្នូ ២០២៥ (ប៉ៃលិន.បាត់ដំបង.ភ្នំពេញ) វីរកងទ័ពកម្ពុជាទាំង ១៨រូបបានវិលត្រឡប់មកវិញហើយ ដោយសុខសុវត្ថិភាព!! រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់គ្រប់មធ្យោបាយ និងដំណោះស្រាយទាំងការទូតព្រមទាំងច្បាប់មនុស្សធម៌អន្តរជាតិរហូតសម្រេចបានការដោះលែងនាថ្ងៃនេះ ដើម្បីឱ្យយោធិនរបស់យើងអាចមកជួបជុំក្រុមគ្រួសារជាទីស្រឡាញ់របស់ខ្លួនដែលបានទន្ទឹងរង់ចាំដោយក្តីនឹករំឮកជាពន់ពេក។ កម្ពុជាសង្ឃឹមយ៉ាងមុតមាំថា ការដោះលែងនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងការជឿជាក់ និងជំនឿទុកចិត្ត ព្រមទាំងបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងការវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងឡើងវិញ ដើម្បីជាប្រយោជន៍ដល់ប្រទេស និងប្រជាជនទាំងពីរនាពេលដ៏ឆាប់ខាងមុខ៕

សារពិសេសរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ សារពិសេសរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬ សុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជាអស់សមត្ថភាព ឬ បោះបង់សិទ្ធិស្វ័យការពារខ្លួននោះឡើយ។ ព្រំដែនអន្តរជាតិរវាងកម្ពុជា និង ថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជានៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំដែននេះជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ,…

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាប៖ អំពីលទ្ធផលនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានប្រព្រឹត្តទៅនាព្រឹកនេះ ហើយបានបញ្ចប់ទៅនៅវេលាម៉ោង ១០:២០នាទី នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តចន្ទបុរី ប្រទេសថៃ ក្រោមការសង្កេតការណ៍ពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ប្រចាំកម្ពុជា និងថៃ ដែលដឹកនាំដោយ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា…

សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ សេចក្តីប្រកាសព័ត៌មាន លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅវេលាម៉ោង ២២:៥០នាទីល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ សហប្រធានកិច្ចប្រជុំ ក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ ញ៉ែម បូរ៉ាដែន ប្រធានក្រុមលេខាធិការ (GBC) កម្ពុជា…

ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១០:០០នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ ថ្ងៃសុក្រ ៧កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ – ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីបី នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ១០:០០នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ ខេត្តប៉ៃលិន ប្រទេសកម្ពុជា-ទល់នឹងផាកកាត ខេត្តចន្ទបុរី ប្រទេសថៃ។ នៅថ្ងៃទីបីនេះ…

កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) សម្រាប់ថ្ងៃទី២ បានចាប់ផ្តើមហើយ ដោយបន្តពិភាក្សា ជំរុញឱ្យមានការបញ្ឈប់អរិភាព និងស្វែងរកនូវដំណោះស្រាយ ដើម្បីឱ្យមានស្ថិរភាពឡើងវិញ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ ថ្ងៃព្រហស្បតិ៍ ៦កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ – ខេត្តប៉ៃលិន ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥នេះ គឺជាថ្ងៃទីពីរ នៃកិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ដែលបានចាប់ផ្តើមហើយនៅវេលាម៉ោង ០៩:០៥នាទីព្រឹកនេះ នៅច្រកអន្តរជាតិព្រំ-ផាកកាត ខេត្តប៉ៃលិន ប្រទេសកម្ពុជា ទល់នឹងខេត្តច័ន្ទបុរី ប្រទេសថៃ។ នៅថ្ងៃទីពីរនេះ…

សៀមចិត្តឬស្យា បំផ្លាញជម្រកមនុស្សមិនអស់ចិត្ត ខ្ទេចខ្ទីអស់ហើយជម្រកសត្វព្រៃ អំបែងគ្រាប់របស់ទាហានឈ្លានពានថៃត្រូវដំរីស្លាប់ពីរក្បាលយ៉ាងអាណោចអាធ័មនៅក្នុងអូ

ដោយ÷ វីស៊ីអេស ធីវី អនឡាញ ចេញផ្សាយនៅថ្ងៃពុធទី ២៤ ខែធ្នូឆ្នាំ ២០២៥ ចោរសៀមជាឧក្រិដ្ឋជនសង្គ្រាម ផ្តាច់ជីវិតជនជាតិខ្មែរស្លូតត្រង់ដ៏សាហាវឃោឃៅ ថ្ងៃនេះបានផ្តាច់ជីវិតម្តាយដំរីដែលកំពុងពរពោះ និង បណ្តើរកូនតូច ចុះផឹកទឹកអូរ ក្នុងព្រៃធម្មជាតិនៅចំណុចអូរស្កាច ក្នុងដែនជម្រកសត្វព្រៃព្រះរការ-ឆែប ខេត្តព្រះវិហារ។ គ្រាប់ផ្លោង ១គ្រាប់ធ្លាក់មាត់អូរ របស់សៀម បានផ្ទុះ ហើយ អំបែងគ្រាប់បាន ធ្វើឲ្យម្តាយដំរី ដែលកំពុងប្រលែងជាមួយកូនតូច ត្រូវបានស្លាប់ទាំងម្តាយ ទាំងកូនតូច និង កូនក្នុងផ្ទៃ ក្នុងទឹកអូរយ៉ាងអាណោចអាធមក្រៃលែង…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជើញសួរសុខទុក្ខវីរកងទ័ពដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ដោយ លោកជំទាវបណ្ឌិត ថែមទាំងនាំមកជាមួយនូវអំណោយដ៏ថ្លៃថ្លាបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនវីរកងទ័ពដោយផ្ទាល់ ។ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ផ្តាំផ្ញេីសួរសុខទុក្ខ និងជូនពរដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន…

BREAKING NEWS : ដូណាល់ត្រាំមើលឃើញថា«ថៃ»ជាចាប់ផ្តើមសង្រ្គាមឈ្លានពានលើប្រទេសកម្ពុជាមុន

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី ២២ ធ្នូ បានថ្លែងចំៗដោយចាត់ទុកប្រទេសថៃ គឺជាប្រទេសចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មី។ ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកត្រាំបានថ្លែងថា “ថៃបានចាប់ផ្តើមបញ្ចេញរូបរាងសង្រ្គាមជាថ្មីម្តងទៀតជាមួយប្រទេសកម្ពុជា ខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសលោក ម៉ាកូ រូប៊ីអូ លោកកំពុងតែធ្វើយ៉ាងណាបញ្ចប់សង្រ្គាមមួយនេះលោកថាលោកបានបញ្ចប់សង្រ្គាម ៨ ហើយសង្រ្គាមមួយនេះ ថៃ-កម្ពុជា គឺជានៅកណ្តាលគេ។ លោកថាពេលនេះរវាងប្រជាជនទាំងពីរមានការស្អប់…

នាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ (ភ្នំពេញ) នាយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ របស់លោកស្រី ទឹម រដ្ឋា និងក្រុមការងារ ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ និងទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ ត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញផងដែរ។

You missed