ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រៀបចំបណ្តុះបណ្តាលស្តីពី «បញ្ញាសិប្បនិម្មិត (AI) និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា»
ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)÷នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធីបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពី «បញ្ញាសិប្បនិម្មិត(AI)និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា» ជាពេលវេលាដែលមិនអាចមើលរំលង និងមានសារសំខាន់បំផុតសម្រាប់អ្នកសារព័ត៌មាន ខណដែល ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) សហការជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍រៀបចំកម្មវិធីបណ្តុះ បណ្តាលស្តីពី «បញ្ញាសិប្បនិម្មិត (AI) និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា»។ វគ្គបណ្តុះបណ្តាលនេះរៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពអ្នកសារព័ត៌មានលើមូលដ្ឋានគ្រឹះ បញ្ញាសិប្បនិម្មិត ទិដ្ឋភាពទូទៅនៃប្រព័ន្ធអេកូឡូស៊ីបញ្ញាសិប្បនិម្មិតរបស់កម្ពុជា ហានិភ័យ និងបញ្ហាប្រឈមនៃ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត ព្រមទាំងរបៀបប្រើប្រាស់ប្រកបដោយក្រមសីលធម៌ និងទាញយកអត្ថប្រយោជន៍ ពីបញ្ញាសិប្បនិម្មិតឱ្យបានជាអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងាររួមមាន សមត្ថភាពក្នុងការបង្កើតមាតិកា…
