Category: ព័ត៌មានសន្តិសុខសង្គម

នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)

ចេញផ្សាយ ថ្ងៃទី28 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១១:០០នាទីព្រឹក នៅច្រកអន្តរជាតិជាំ-សាង៊ាំ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ យោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ បានជួបប្រជុំក្រៅផ្លូវការរបស់ក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC)។ គណៈប្រតិភូកម្ពុជាដឹកនាំដោយ ឧត្តមសេនីយ៍ត្រី…

កងកម្លាំងសឹករងកំពង់ធំ បង្ក្រាបបទល្មើសព្រៃឈើ រឹបអូសគោយន្តកន្ត្រៃ ១គ្រឿង ម៉ាស៊ីនកាត់ឈើ ១គ្រឿង និងឈើមូលស្រស់ជាង ១៥០កំណាត់

ចេញផ្សាយ ថ្ងៃទី22 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តកំពង់ធំ៖ នៅវេលាម៉ោងប្រមាណ ៣:៤៥នាទីទៀបភ្លឺ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សហការជាមួយផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្ម បានចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចអូរអន្ទ្រក តំបន់ព្រៃអង់តែន ស្ថិតក្នុងភូមិសាស្ត្រឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។ ប្រតិបត្តិការនេះធ្វើឡើងតាមបទបញ្ជារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ដើម្បីទប់ស្កាត់សកម្មភាពកាប់ និងដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់។…

សមត្ថកិច្ចស្ទាក់ចាប់រថយន្តដឹកជ័រចុងពេញមួយគ្រឿង នៅខេត្តរតនគិរី សង្ស័យដឹកជញ្ជូនឆ្លងខេត្តដោយខុសច្បាប់

ចេញផ្សាយ ថ្ងៃទី22 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តរតនគិរី៖ នៅវេលាម៉ោង ១១:០៨នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្ទាក់ចាប់រថយន្តម៉ាកកូរ៉េ ទម្ងន់ ២.៥តោន ដែលដឹកជ័រចុងពេញមួយរថយន្ត នៅចំណុចភូមិកាលង ឃុំល្បាំងមួយ ស្រុកលំផាត់ ខេត្តរតនគិរី។ តាមប្រភពព័ត៌មាន លី វណ្ណះព័ត៌មាន ជ័រចុងដែលដឹកជញ្ជូនតាមរថយន្តនេះ ត្រូវបានគេរាយការណ៍ថា ដឹកចេញពីខេត្តមណ្ឌលគិរី ដោយមានគោលដៅឆ្លងកាត់ខេត្តរតនគិរី…

ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ចេញផ្សាយ ថ្ងៃទី21 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១០:៥៥នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឯកឧត្តម នាយឧត្តមសេនីយ៍ ANTONIO G NAFARRETE សេនាធិការកងទ័ពហ្វីលីពីន…

សមត្ថកិច្ចស្រុកបវេល ឃាត់ខ្លួនបុរសម្នាក់ ករណីការពារអាយុជីវិតឪពុក ប្រកែកតតាំងប្រើកាំបិតក្រវាស់ បណ្តាលឱ្យជនបង្កហិង្សាស្លាប់

(បាត់ដំបង)៖ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៥៖០០នាទី នៅចំណុចក្រុមទី៤ ភូមិតានី ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (បណ្តាលឱ្យមរណភាព) មួយកើតឡើង បង្កដោយជនសង្ស័យ ឈ្មោះ ហួន វេត ភេទប្រុស អាយុ ៣៩ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ដែលជាកូនប្រសារ មានប្រវត្តិប្រើប្រាស់គ្រឿងញៀន ស្រវឹងស្រា និងតែងបង្កអំពើហិង្សាក្នុងគ្រួសារជាប្រចាំ បានកាន់ពូថៅដេញកាប់ប្រហារទៅលើប្រពន្ធ ឈ្មោះ កេង សុភី…

ជនជាតិចិន ៩០នាក់ ត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជាជាបន្តបន្ទាប់ ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសផ្សេងៗ

ចេញផ្សាយ ថ្ងៃទី15 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើការបណ្ដេញជនជាតិចិន សរុបចំនួន ៩០នាក់ (ស្រី ០៣នាក់)…

ខេត្តព្រះវិហារ អាជ្ញាធរ និងមន្ត្រីជំនាញ បន្តតាមដានហ្វូងដំរីព្រៃនៅស្រុកជាំក្សាន្ត ក្រោយកុមារម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់

ចេញផ្សាយ ថ្ងៃទី15 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ព្រះវិហារ÷មន្ត្រីឧទ្យានុរក្សនៃមន្ទីរបរិស្ថានខេត្តព្រះវិហារ សហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ បន្តតាមដានយ៉ាងយកចិត្តទុកដាក់លើចលនារបស់ហ្វូងដំរីព្រៃ ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ និងកាត់បន្ថយជម្លោះរវាងមនុស្សនិងសត្វព្រៃ បន្ទាប់ពីមានហេតុការណ៍ដំរីព្រៃចូលរុះរើរោងស្នាក់នៅបណ្តោះអាសន្ន បណ្តាលឱ្យកុមារម្នាក់ស្លាប់ និងស្ត្រីម្នាក់រងរបួសធ្ងន់។ យោងតាមព័ត៌មានពីក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ក្រុមការងារបានចុះល្បាត តាមដានស្លាកស្នាម និងទិសដៅចល័តរបស់ហ្វូងដំរីព្រៃ ដើម្បីកំណត់ទីតាំងដែលពួកវាកំពុងធ្វើដំណើរ និងបង្ការកុំឱ្យចូលជិតតំបន់លំនៅឋាន ឬចម្ការរបស់ប្រជាពលរដ្ឋ។ លោក ខ្វៃ អាទិត្យា…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីឃាតកម្មសម្លាប់ស្ដ្រីម្នាក់ រួចចាក់បេតុងកប់ដីនៅស្រុកចំការលេី ខេត្តកំពង់ចាម ជនដៃដល់ត្រូវបានចាប់ខ្លួននៅខេត្តបាត់ដំបង

ចេញផ្សាយ ថ្ងៃទី9 ខែតុលា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចទទួលព័ត៍មានពីឈ្មោះ នួន ស៊ីណាត ភេទស្រី អាយុ៦២ឆ្នាំ រស់នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ដោយបាត់ប្អូនស្រីម្នាក់ឈ្មោះ នួន ស៊ីណែត អាយុ៤៣ឆ្នាំ ដែលបានជិះម៉ូតូ០១គ្រឿង ម៉ាក Honda Dream C125 ពណ៍ខ្មៅ…

ឃាត់ខ្លួនជនសង្ស័យ ៣នាក់ សង្ស័យពាក់ព័ន្ធករណីលួចប្រើអាវុធ និងមានដីកាចាប់ខ្លួន

(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងពេលចុះល្បាតចល័តតាមភូមិសាស្ត្រងាយរងគ្រោះ ដោយសង្ស័យថាជាមុខសញ្ញាប៉ុនប៉ងលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ ព្រមទាំងមានមុខសញ្ញាមួយចំនួនជាប់ពាក់ព័ន្ធនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទលួចកន្លងមក។ ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងគោលបំណងបង្កើនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។ ក្នុងពេលចុះប្រតិបត្តិការល្បាត កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងស្រុកព្រៃឈរ បានប្រទះឃើញជនសង្ស័យដែលសង្ស័យថាជាមុខសញ្ញាប្រព្រឹត្តបទល្មើសលួច និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងនោះ…

បង្ក្រាបទីតាំងលក់ម៉ូតូ YAMAHA PG-1 សង្ស័យនាំចូលខុសច្បាប់ ៥កន្លែង ដកហូតម៉ូតូ ៩គ្រឿង

(ត្បូងឃ្មុំ)៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបទីតាំងអាជីវកម្មលក់ម៉ូតូ YAMAHA PG-1 ដែលសង្ស័យពាក់ព័ន្ធនឹងការនាំចូលខុសច្បាប់ចំនួន ៥ទីតាំង នៅក្រុងសួង និងស្រុកមេមត់ ដោយដកហូតម៉ូតូបានសរុប ៩គ្រឿង។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី និងលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន…

You missed