Category: ព័ត៌មានសន្តិសុខសង្គម

ម៉ោង១២ថ្ងៃត្រង់នេះ កម្ពុជាឆ្លើយតបយ៉ាងចាស់ដៃទៅកាន់ទាហានឈ្លានពានសៀម ដោយបាញ់ស្រោច BM21 ទៅសមរភូមិថ្មដូន

ម៉ោង១២ថ្ងៃត្រង់នេះ កម្ពុជាឆ្លើយតបយ៉ាងចាស់ដៃទៅកាន់ទាហានឈ្លានពានសៀម ដោយបាញ់ស្រោច BM21 ទៅសមរភូមិថ្មដូន (ព្រំដែន)៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងអង់អាចរបស់កម្ពុជា បានឆ្លើយតបយ៉ាងចាស់ដៃទៅកាន់ទាហានឈ្លានពានសៀម ដោយបាញ់ស្រោច BM21 ទៅខាងលិចដំណាក់ស្ដេច នៃសមរភូមិថ្មដូន ដើម្បីកម្ទេច និងបំផ្លាញមហិច្ឆតាឈ្លានពានរបស់ទាហានសៀម។ការបាញ់ស្រោចឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីទាហានឈ្លានពានរបស់សៀម បានបាញ់ផ្លោងសង្គ្រប់ចូលដែនអធិបតេយ្យរបស់កម្ពុជា ប៉ុន្ដែមិនបានធ្វើឲ្យកងទ័ពរបស់កម្ពុជាផិតភ័យចុះញ៉មបាននោះឡើយ៕

ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ ដោយសារព័ត៌មានថៃមួយចំនួនដោយ បានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួម ប្រយុទ្ធនៅកម្ពុជា

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជន ជនជាតិរុស្សុីឬជនជាតិបរទេសផ្សេង ទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ព កម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដី កម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញ ចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ យើងទទួលស្គាល់ថាយើងធ្លាប់មាន យោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគី នៅលើទឹកដីកម្ពុជាពិសេសកងទ័ព ជើងទឹកបរទេសដែលមកតាមច្រក សមុទ្រខេត្តព្រះសីហនុដែលនេះជា ទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច សហការក្នុងវិស័យការពារជាតិ។ យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើន ជាតិសាសន៍កំពុងស្នាក់នៅកម្ពជា ដែលជាទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុន បរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យ យោធាឬការប្រយុទ្ធនោះឡើយ៕

ទិដ្ឋភាពសាលារៀន និងផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតពីការបាញ់ផ្លោងដោយទាហានឈ្លានពានថៃ នៅស្រុកអូរជ្រៅ

ក្នុងពេលនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា, យោធាថៃបានយកទីតាំងស៊ីវិលជាគោលដៅក្នុងការវាយប្រហារ។ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងគ្រាដែលសំឡេងគ្រាប់​ផ្លោងលើសមរភូមិមិនទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​នោះ ក្រុមអ្នកសារព័ត៌មានបានធ្មក់ចូលទៅថតសាលារៀនអូរបីជាន់ និងផ្ទះប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នងនៅទីប្រជុំជនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលរងការខូចខាត ជាទម្ងន់គ្រាប់​កាំភ្លើងធំ ដែលបានផ្លោងដោយទាហានឈ្លានពានថៃ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់គណនីបណ្ដាញសង្គមតេឡេក្រាមបោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា!!!

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ព.ស ភេទប្រុស ជនជាតិខ្មែរ។…

ទិដ្ឋភាពជនភៀសសឹកសង្គ្រាមដែលបានមកស្នាក់នៅបណ្តោះអាសន្ននៅទីសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃពុធទី10 ខែធ្នូ ឆ្នាំ2025

ទិដ្ឋភាពជនភៀសសឹកសង្គ្រាមដែលបានមកស្នាក់នៅបណ្តោះអាសន្ននៅទីសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃពុធទី10 ខែធ្នូ ឆ្នាំ2025

You missed