Category: ព័ត៌មានអន្តរជាតិ

អាមេរិក បានកំណត់អត្តសញ្ញាណជនសង្ស័យ បាញ់ប្រហារនៅជិតចំណុចត្រួតពិនិត្យសន្តិសុខនៅសណ្ឋាគារ Washington Hilton ក្នុងអំឡុងពេលពិធីជប់លៀងអាហារពេលល្ងាច

ចេញផ្សាយ ថ្ងៃទី 26 ខែមេសា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ យោងតាមប្រភពពត៌មានជាច្រើន (សហរដ្ឋអាមេរិក)÷ជនសង្ស័យដែលបើកការវាយប្រហារក្នុងជំនួបរវាងលោក ត្រាំ និងអ្នកសារព័ត៌មាន ត្រូវបានរាយការណ៍ថា ជាគ្រូបង្រៀនឆ្នើមនៅកាលីហ្វ័រញ៉ា ត្រូវបានឃាត់ខ្លួនភ្លាមៗ ។ ហេតុការណ៍នេះកើតឡើងនៅយប់ថ្ងៃទី25 ខែមេសា ឆ្នាំ2026 ។ ព័ត៌មានបង្ហាញថា ជនសង្ស័យបានបាញ់ជាច្រើនគ្រាប់ចេញពីកន្លែងចំអិនម្ហូប លោក Cole Tomas Allen ជាគ្រូបង្រៀនអាយុ 31 ឆ្នាំមកពី…

ឮសម្លេងសង្ស័យថាជាកាំភ្លើង លោកដូណាល់ ត្រាំ និងមន្ត្រីជាន់ខ្ពស់ ត្រូវបានជម្លៀសចេញពីកម្មវិធី Correspondents’ Dinner

ចេញផ្សាយ៖ ថ្ងៃទី 26 ខែមេសា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ព័ត៌មានអន្តរជាតិ | សហរដ្ឋអាមេរិក (វ៉ាស៊ីនតោន)៖ លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ (Donald Trump) ព្រមទាំងភរិយា Melania Trump, អនុប្រធានាធិបតី JD Vance និងមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត ត្រូវបានភ្នាក់ងារសម្ងាត់អាមេរិក (Secret Service) ជម្លៀសចេញពីកម្មវិធីជប់លៀងអ្នកយកព័ត៌មាន (White…

ពលរដ្ឋជាង ៩ពាន់គ្រួសារបាត់បង់ទីជម្រកក្រោយភ្លើងឆេះផ្ទះបណ្ដែតទឹកនៅម៉ាឡេស៊ី

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ម៉ាឡេស៊ី៖ គ្រោះអគ្គិភ័យដ៏ធំមួយបានឆាបឆេះបំផ្លាញផ្ទះសម្បែងប្រមាណជា ១,២០០ ខ្នង នៅក្នុងភូមិបណ្តែតទឹកមួយកន្លែង ក្បែរតំបន់សានដាកាន់ (Sandakan) រដ្ឋសាបាហ៍ (Sabah) ប្រទេសម៉ាឡេស៊ី កាលពីព្រឹកព្រលឹមថ្ងៃអាទិត្យនេះ ។ បើទោះបីជាទំហំនៃមហន្តរាយនេះមានភាពធ្ងន់ធ្ងរ ប៉ុន្តែមន្ត្រីនគរបាលជាន់ខ្ពស់ប្រចាំតំបន់ បញ្ជាក់ថា មិនមានមនុស្សណាម្នាក់បាត់បង់ជីវិតក្នុងហេតុការណ៍នេះឡើយ ដោយមានតែអ្នករងរបួស។ គិតត្រឹមរសៀលថ្ងៃដដែលនេះ ចំនួនប្រជាពលរដ្ឋរងផលប៉ះពាល់ និងបាត់បង់ជម្រកមានរហូតដល់ជាង ៩,០០០ គ្រួសារ ។ ក្រោយកើតហេតុ អាជ្ញាធរបានប្រកាសតំបន់នោះជាតំបន់គ្រោះមហន្តរាយ និងបានបង្កើតមជ្ឈមណ្ឌលសង្គ្រោះបណ្តោះអាសន្នចំនួន ៥…

ឯកឧត្ដមអនុរដ្ឋលេខាធិការ ប៉ែន ផល្លីកា អញ្ជើញចុះពិនិត្យការប្រើឧបករណ៍នេសាទក្នុងរដូវបើកនេសាទ ស្ថិតក្នុងភូមិសាស្ត្រខេត្តសៀមរាប

(សៀមរាប)៖ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដមរដ្ឋមន្រ្តី ឌិត ទីណា បានអញ្ជើញដឹកនាំក្រុម ការងារជំនាញចុះត្រួតពិនិត្យ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទក្នុងតំបន់គ្រប់គ្រងជលផលសហគមន៍នេសាទកំពង់ឃ្លាំង ខេត្តសៀមរាប។ ប្រតិបត្តិការនេះ មានការអមដំណើរដោយ លោកស្រី កែវសុភៈ នាយរងខណ្ឌ ផ្នែករដ្ឋបាលជលផលដំដែក ចុងឃ្នៀស និងសង្កាត់រដ្ឋបាលជលផលសូទ្រនិគមព្រមទាំងមានការអញ្ជើញចូលរួមពីកងកម្លាំងទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទកងពលតូច ង ៧០ តំបន់ប្រតិបត្តិការសឹករងខេត្ត…

ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ ចេញសេចក្តីអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងរស់នៅ ធ្វើការ និងសិក្សា នៅប្រទេសអ៊ីស្រាអែលថា ភាពតានតឹងផ្នែកយោធារវាងប្រទេសអ៊ីស្រាអែល និងប្រទេសអ៊ីរ៉ង់ កំពុងតែកើន ឡើងគួរឱ្យព្រួយបារម្ភខ្លាំង

ចេញផ្សាយ÷នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ដោយ÷ វីស៊ីអេស ធីវីអនឡាញ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអ្នកដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេស អ៊ីស្រាអែល ទាំងអស់ មេត្តាជ្រាបជាព័ត៌មានថា ​ស្ថានភាពបច្ចុប្បន្ន ភាពតានតឹងផ្នែកយោធារវាងអ៊ីស្រាអែល និង អ៊ីរ៉ង់ បានកើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភខ្លាំង គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។ ដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន។សេចក្ដីជូនដំណឹងបន្ទាន់ ការបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅប្រទេសអ៊ីស្រាអែល ។…

ផ្ទុះការតវ៉ាពីភាពមិនប្រក្រតីក្នុងការរាប់សន្លឹកឆ្នោត និងទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញ ក្នុងការបោះឆ្នោតសករបស់ថៃ

ជនផ្សាយ÷ថ្ងៃចន្ទ ទី 9 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាយ (បាងកក)៖ ក្រុមសិស្សនិស្សិត និងប្រជាជនរាប់រយនាក់បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ានៅឯមណ្ឌលបោះឆ្នោតមួយនៅក្នុងខេត្ត Pathum Thani កាលពីយប់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ប្រឆាំងនឹងអ្វីដែល ពួកគេចោទថាជាភាពមិនប្រក្រតីនៅក្នុងដំណើរការរាប់សន្លឹកឆ្នោត និងទាមទារឱ្យមានការរាប់សន្លឹកឆ្នោតឡើងវិញ បន្ទាប់ពីពួកគេត្រូវបានរារាំងមិនឱ្យតាមដានការរាប់សន្លឹកឆ្នោត ហើយកាមេរ៉ាសុវត្ថិភាព ត្រូវបានរាយការណ៍ថាត្រូវបានបិទ។ នេះបើតាមការចេញផ្សាយដោយកាសែតថៃ Khaosod។ នៅម៉ោងប្រហែល ៩៖០០នាទីយប់ កាលពីថ្ងៃអាទិត្យ ទី៨ ខែកុម្ភៈ មានសិស្សនិស្សិត និងប្រជាជនជាង…

BREAKING NEWS : ដូណាល់ត្រាំមើលឃើញថា«ថៃ»ជាចាប់ផ្តើមសង្រ្គាមឈ្លានពានលើប្រទេសកម្ពុជាមុន

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី ២២ ធ្នូ បានថ្លែងចំៗដោយចាត់ទុកប្រទេសថៃ គឺជាប្រទេសចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មី។ ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។ ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកត្រាំបានថ្លែងថា “ថៃបានចាប់ផ្តើមបញ្ចេញរូបរាងសង្រ្គាមជាថ្មីម្តងទៀតជាមួយប្រទេសកម្ពុជា ខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសលោក ម៉ាកូ រូប៊ីអូ លោកកំពុងតែធ្វើយ៉ាងណាបញ្ចប់សង្រ្គាមមួយនេះលោកថាលោកបានបញ្ចប់សង្រ្គាម ៨ ហើយសង្រ្គាមមួយនេះ ថៃ-កម្ពុជា គឺជានៅកណ្តាលគេ។ លោកថាពេលនេះរវាងប្រជាជនទាំងពីរមានការស្អប់…

សេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាន សេចក្តីថ្លែងការណ៍ពិសេសរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ស្តីពីស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ

(បកប្រែក្រៅផ្លូវការ) ដោយ vcs tv online ២២ ធ្នូ ២០២៥ ក្រុងកួងឡុងពួរ ១. រដ្ឋមន្ត្រីការបរទេសអាស៊ានបានប្រជុំកិច្ចប្រជុំពិសេសមួយដើម្បីដោះស្រាយស្ថានការណ៍បច្ចុប្បន្នរវាងកម្ពុជា និងថៃ នៅក្រុងកួងឡុងពួរ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ ស្របតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី កម្ពុជា និងថៃ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥។ ២. ម៉ាឡេស៊ីបានជូនដំណឹងដល់កិច្ចប្រជុំអំពីកិច្ចខិតខំប្រឹងប្រែងដែលដឹកនាំដោយនាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងនាមជាប្រធានអាស៊ាន ដើម្បីលើកទឹកចិត្តឱ្យកម្ពុជា និងថៃបញ្ឈប់សកម្មភាពអរិភាពទាំងឡាយ។ កិច្ចប្រជុំក៏ត្រូវបានជូនដំណឹងដោយក្រុមតាមដានអាស៊ាន…

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ មានបំណងចង់ដោះស្រាយបញ្ហាជម្លោះឲ្យបានឆាប់ !

ចេញផ្សាយ÷ថ្ងៃពុធទី ១៧ ខែធ្នូឆ្នាំ ២០២៥ (គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសនៅថ្ងៃពុធនេះថា លោកបានទាក់ទងជាមួយមេដឹកនាំថៃ និងកម្ពុជា ហើយភាគីទាំងពីរបានបង្ហាញបំណងចង់ដោះស្រាយជម្លោះព្រំដែនរបស់ពួកគេឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ លោក Anwar បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំគ្នានៅថ្ងៃទី២២ ខែធ្នូ សប្តាហ៍ក្រោយ ដើម្បីព្យាយាមបញ្ចុះបញ្ចូលប្រទេសទាំងពីរថា សន្តិភាពគឺជារឿងចាំបាច់បំផុត។ កិច្ចប្រជុំនេះត្រូវបានពន្យារពេលតាមសំណើរបស់ថៃ និងកម្ពុជា ម្តងរួចមកហើយកាលពីលើកមុន៕