ចេញផ្សាយ÷នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋតួកគីយ៉េ បានចេញសេចក្តីអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ទាំងអ្នកដែលកំពុងរស់នៅ ធ្វើការ និងសិក្សានៅក្នុងប្រទេស អ៊ីស្រាអែល ទាំងអស់ មេត្តាជ្រាបជាព័ត៌មានថា ស្ថានភាពបច្ចុប្បន្ន ភាពតានតឹងផ្នែកយោធារវាងអ៊ីស្រាអែល និង អ៊ីរ៉ង់ បានកើនឡើងដល់កម្រិតគួរឱ្យព្រួយបារម្ភខ្លាំង គិតត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ។ ដូច្នេះសូមប្រុងប្រយ័ត្នខ្ពស់ និងអនុវត្តដាច់ខាតតាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល ដើម្បីសុខសុវត្ថិភាពផ្ទាល់ខ្លួនរបស់បងប្អូន។សេចក្ដីជូនដំណឹងបន្ទាន់ ការបង្កើនការប្រុងប្រយ័ត្នខ្ពស់ នៅប្រទេសអ៊ីស្រាអែល ។ វិធានការចាំបាច់ ត្រូវប្រុងប្រយ័ត្នខ្ពស់ មេត្តាតាមដានស្ថានការណ៍ជុំវិញខ្លួនឱ្យបានខ្ជាប់ខ្ជួន។ ត្រូវអនុវត្តតាមការណែនាំ ត្រូវគោរព និងអនុវត្តតាមរាល់បទបញ្ជា ឬការណែនាំរបស់អាជ្ញាធរមូលដ្ឋានអ៊ីស្រាអែលឱ្យបានដាច់ខាត។ សុវត្ថិភាពជាចម្បង សូមស្វែងរកកន្លែងដែលមានសុវត្ថិភាព ឬជម្រកការពារតាមការកំណត់ ប្រសិនបើមានការសន្និដ្ឋានពីគ្រោះថ្នាក់។
សូមបងប្អូនទាំងអស់ រក្សាទំនាក់ទំនងជាមួយគ្នា និងថែរក្សាសុវត្ថិភាពផ្ទាល់ខ្លួនឱ្យបានល្អបំផុតក្នុងកាលៈទេសៈដ៏លំបាកនេះ។

