ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ

អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ នៅថ្ងៃទី ២២ ធ្នូ បានថ្លែងចំៗដោយចាត់ទុកប្រទេសថៃ គឺជាប្រទេសចាប់ផ្តើមជម្លោះព្រំដែនជាមួយកម្ពុជាជាថ្មី។ ការថ្លែងរបស់លោកដូណាល់ត្រាំ ធ្វើឡើងក្នុងពិធីប្រកាស ការផលិតនាវាចម្បាំងខ្នាតយក្សថ្មីជាមួយរដ្ឋមន្ត្រីក្រសួងសង្គ្រាម និង រដ្ឋមន្ត្រីកងទ័ពជើងទឹក។

ឆ្លើយសំណួររបស់អ្នកសារព័ត៌មាន លោកត្រាំបានថ្លែងថា “ថៃបានចាប់ផ្តើមបញ្ចេញរូបរាងសង្រ្គាមជាថ្មីម្តងទៀតជាមួយប្រទេសកម្ពុជា ខ្ញុំបានប្រាប់ទៅកាន់រដ្ឋមន្រ្តីការបរទេសលោក ម៉ាកូ រូប៊ីអូ លោកកំពុងតែធ្វើយ៉ាងណាបញ្ចប់សង្រ្គាមមួយនេះលោកថាលោកបានបញ្ចប់សង្រ្គាម ៨ ហើយសង្រ្គាមមួយនេះ ថៃ-កម្ពុជា គឺជានៅកណ្តាលគេ។ លោកថាពេលនេះរវាងប្រជាជនទាំងពីរមានការស្អប់ និងគុំគួនគ្នាជាខ្លាំង។

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed