Category: ព័ត៌មានសន្តិសុខសង្គម

បង្ក្រាបបទល្មើសគ្រឿងញៀន នៅសមុទ្រព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន ៧នាក់ រឹបអូសអាវុធវែងខ្លីជិត ៥០ដើម និងដកហូតគ្រឿងញៀនជិត ១តោន

(ព្រះសីហនុ)៖ នៅវេលាម៉ោង ០០:១០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាន បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងជួញដូរអាវុធខុសច្បាប់ នៅតំបន់កោះឬស្សី ក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។ ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីឯកឧត្តម នាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ។…

សម្ដេចធិបតី÷ ចូលរួមបើកសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមមូលបទ រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

ចេញផ្សាយ ថ្ងៃទី23 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ ព្រឹកថ្ងៃពុធ ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺជាបញ្ហាសកល ដែលកំពុងគំរាមកំហែងដល់សន្តិសុខសណ្តាប់ធ្នាប់ និងសេដ្ឋកិច្ចរបស់ប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ។ រាជរដ្ឋាភិបាលកម្ពុជាបានបង្ហាញជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងឧក្រិដ្ឋកម្មឆ្លងដែន ដោយមិនអនុញ្ញាតឱ្យដែនដីកម្ពុជាក្លាយជាជម្រកសម្រាប់សកម្មភាពឧក្រិដ្ឋកម្មឡើយ។ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានពង្រឹងយន្តការស្ថាប័ន និងក្របខ័ណ្ឌច្បាប់ ដោយចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះអ្នកប្រព្រឹត្ត អ្នកសម្របសម្រួល និងអ្នកដែលផ្តល់ការការពារ ឬទទួលផលពីបណ្តាញឧក្រិដ្ឋកម្ម រួមទាំងការរឹបអូសទ្រព្យសម្បត្តិ និងការផ្តន្ទាទោសតាមច្បាប់ ដើម្បីធានាប្រសិទ្ធភាពនៃការបង្ក្រាប និងទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

នគរបាលកម្ពុជា និង FBI អាម៉េរិក សហការស្រាវជ្រាវសំណុំរឿង១២ករណី និងឈានទៅបោសសម្អាតទីតាំងស្កេម៥០កន្លែង

ចេញផ្សាយ ថ្ងៃទី23 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ កិច្ចសហប្រតិបត្តិការ រវាងនគរបាលជាតិកម្ពុជា និងការិយាល័យស៊ើបអង្កេតសហព័ន្ធ របស់សហរដ្ឋអាម៉េរិក ហៅកាត់ថា FBI បានផ្ដល់លទ្ធផលជាក់ស្ដែងជាបន្ទាប់ គិតចាប់ពីភាគីទាំងពីរ ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ឆ្នាំ២០១៦ និងឆ្នាំ២០១៩។ ជាក់ស្ដែង នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានរំលេចជូនសាធារណជន អំពីកិច្ចសហការស្រាវជ្រាវ ស៊ើបអង្កេតបទល្មើស១២ករណី…

ឯកឧត្តម ប៉ែន បូណា៖ អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល

ចេញផ្សាយ ថ្ងៃទី22 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ «នៅក្នុងយុគសម័យឌីជីថល ព័ត៌មានត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស ជាពិសេសព័ត៌មានអវិជ្ជមាន ក្នុងនោះភាគច្រើនជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងបំផ្លើសបំភ្លៃ ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ។ ដូច្នេះ ក្នុងតួនាទីជាមន្ត្រីព័ត៌មាននិងនាំពាក្យ យើងត្រូវធ្វើការងារពីរទន្ទឹមគ្នា គឺ ទី១គឺការងារប្រតិកម្ម ឆ្លើយតប ពន្យល់បកស្រាយឱ្យប្រជាពលរដ្ឋបានដឹងការពិតឱ្យបានលឿនរហ័ស និងទី២គឺការងារបុរេសកម្ម ពោលគឺ ត្រូវផ្សព្វផ្សាយជាប្រចាំនូវសមិទ្ធផល ស្នាដៃ និងសកម្មភាពបម្រើប្រជាពលរដ្ឋរបស់មន្ត្រីអាជ្ញាធរយើង ដោយមធ្យោបាយវៃឆ្លាត និងរហ័សរហួន»។ នេះជាការគូសបញ្ជាក់របស់ឯកឧត្តម…

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃ លើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ចេញផ្សាយ ថ្ងៃទី22 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ កម្ពុជាបានបង្ហាញការតវ៉ាចំពោះសកម្មភាពដែលត្រូវបានលើកឡើងថា ជាការរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃ ទៅលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់កម្ពុជា។ កម្ពុជាបញ្ជាក់ពីការប្រកាន់ខ្ជាប់នូវគោលការណ៍គោរពអធិបតេយ្យភាព បូរណភាពទឹកដី និងច្បាប់អន្តរជាតិ ព្រមទាំងស្នើឱ្យមានការគោរពកិច្ចព្រមព្រៀង និងយន្តការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ Cambodia Protests against Thailand’s Continued Violations of Cambodian Sovereignty and Territorial Integrity

ឯកឧត្តម ប៉ែន បូណា៖ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងព័ត៌មានបំភ្លៃការពិតដែលធ្វើឱ្យមហាជនយល់ច្រឡំ មិនមែនធ្វើឡើងតែក្នុងប្រទេសទេ តែក៏ត្រូវធ្វើក្នុងកម្រិតតំបន់ និងអន្តរជាតិដែរ

ចេញផ្សាយ ថ្ងៃទី19 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលមានប្រសាសន៍ថា ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងព័ត៌មានបំភ្លៃការពិតដែលធ្វើឱ្យមហាជនយល់ច្រឡំ មិនមែនធ្វើឡើងតែក្នុងប្រទេសទេ តែក៏ត្រូវធ្វើក្នុងកម្រិតតំបន់ និងអន្តរជាតិដែរ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវេទិកាពិភាក្សា ក្រោមប្រធានបទ៖ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុច្ចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» ក្នុងវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងពិធីប្រកួតប្រជែងជ័យលាភីអ្នកផលិតមាតិកាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយឆ្នាំ២០២៦ ដែលធ្វើឡើងនៅសណ្ឋាគារ Sun and Moon កាលពីថ្ងៃទី១៧…

កម្ពុជាតវ៉ាចំពោះការរំលោភបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា

ចេញផ្សាយ ថ្ងៃទី17 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ កម្ពុជា តវ៉ាយ៉ាងខ្លាំងចំពោះសកម្មភាពរបស់ថៃតាមព្រំដែន ១៥ កញ្ញា ២០២៦ ថៃបានប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយដី និងជីកប្រឡាយ ក្បែរបង្គោលព្រំដែនលេខ ៩ តំបន់តាទុំ ខេត្តឧត្តរមានជ័យ។ កម្ពុជា ទាមទារឱ្យថៃបញ្ឈប់សកម្មភាព និងគោរពកិច្ចព្រមព្រៀងព្រំដែន ដោះស្រាយបញ្ហាដោយសន្តិវិធី៕ Cambodia Protests against Thailand’s Persistent Violations of…

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងនៅក្នុងជំរំជនភៀសសឹក ស្ថិតនៅភូមិរង់ចាំ

ចេញផ្សាយ ថ្ងៃទី17 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ កាលពីថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៦:២២នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M)…

ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន

ចេញផ្សាយ ថ្ងៃទី16 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ សេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖ នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ១៤:៣៧នាទី ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M)…

គណៈបញ្ជាការឯកភាពសង្កាត់ព្រែកប្រា ចុះរៀបចំសណ្តាប់ធ្នាប់ និងឃាត់ខ្លួនអ្នកពាក់ព័ន្ធគ្រឿងញៀន ២២នាក់

ចេញផ្សាយ ថ្ងៃទី11 ខែកញ្ញា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅព្រឹកថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពរដ្ឋបាលសង្កាត់ព្រែកប្រា ដឹកនាំដោយលោកស្រី ជួប ស៊ីយ៉ុន ចៅសង្កាត់ និងជាប្រធានគណៈបញ្ជាការឯកភាពសង្កាត់ បានចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាសង្កាត់ កម្លាំងនគរបាលប៉ុស្តិ៍ ប្រជាការពារ និងមេភូមិ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន និងជនអនាថាដែលសង់រោងអនាធិបតេយ្យ សរុបចំនួន ២២នាក់។ ក្នុងនោះ អ្នកធ្វើតេស្តរកឃើញសារធាតុញៀនមានចំនួន…

You missed