ចេញផ្សាយ ថ្ងៃទី22 ខែតុលា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

ខេត្តរតនគិរី៖ នៅវេលាម៉ោង ១១:០៨នាទី ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងបទល្មើសសេដ្ឋកិច្ច បានស្ទាក់ចាប់រថយន្តម៉ាកកូរ៉េ ទម្ងន់ ២.៥តោន ដែលដឹកជ័រចុងពេញមួយរថយន្ត នៅចំណុចភូមិកាលង ឃុំល្បាំងមួយ ស្រុកលំផាត់ ខេត្តរតនគិរី។
តាមប្រភពព័ត៌មាន លី វណ្ណះព័ត៌មាន ជ័រចុងដែលដឹកជញ្ជូនតាមរថយន្តនេះ ត្រូវបានគេរាយការណ៍ថា ដឹកចេញពីខេត្តមណ្ឌលគិរី ដោយមានគោលដៅឆ្លងកាត់ខេត្តរតនគិរី ឆ្ពោះទៅខេត្តព្រះវិហារ ដើម្បីលក់ធ្វើអាជីវកម្មដែលសង្ស័យថាមិនស្របច្បាប់។
ក្រោយស្ទាក់ចាប់បាន សមត្ថកិច្ចបានប្រគល់រថយន្ត និងជ័រចុងទៅឱ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី។
ព័ត៌មានលម្អិតនឹងជម្រាបជូននៅពេលក្រោយ។
ប្រភព៖ លី វណ្ណះព័ត៌មាន

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed