Month: December 2025

ទិដ្ឋភាពសាលារៀន និងផ្ទះប្រជាពលរដ្ឋ ដែលរងការខូចខាតពីការបាញ់ផ្លោងដោយទាហានឈ្លានពានថៃ នៅស្រុកអូរជ្រៅ

ក្នុងពេលនៃការឈ្លានពានរបស់យោធាថៃមកលើអធិបតេយ្យ និងបូរណភាពដែនដីកម្ពុជា, យោធាថៃបានយកទីតាំងស៊ីវិលជាគោលដៅក្នុងការវាយប្រហារ។ នៅរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ក្នុងគ្រាដែលសំឡេងគ្រាប់​ផ្លោងលើសមរភូមិមិនទាន់​ស្ងប់ស្ងាត់​នៅ​ឡើយ​នោះ ក្រុមអ្នកសារព័ត៌មានបានធ្មក់ចូលទៅថតសាលារៀនអូរបីជាន់ និងផ្ទះប្រជាពលរដ្ឋ​ជា​ច្រើន​ខ្នងនៅទីប្រជុំជនឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលរងការខូចខាត ជាទម្ងន់គ្រាប់​កាំភ្លើងធំ ដែលបានផ្លោងដោយទាហានឈ្លានពានថៃ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណីជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់គណនីបណ្ដាញសង្គមតេឡេក្រាមបោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា!!!

យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា។ ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ព.ស ភេទប្រុស ជនជាតិខ្មែរ។…

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ផ្តល់អង្ករ១០តោន និងគ្រឿងឧបភោគ បរិភោគដល់រដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីឧបត្ថម្ភកងទ័ពជួរមុខ និងពលរដ្ឋភៀសសឹក

ពោធិ៍សាត់៖ នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ជាប ដាវុធ និងលោក វង្ស ប៊ុនឥន្រ្ទាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា បាននាំយកអង្ករចំនួន១០តោន គ្រឿងឧបភោគ បរិភោគព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត រួមជាមួយសប្បុរសជននានាផងដែរ ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបែងចែកដល់កងទ័ពជួរមុខនិងប្រជាពលរដ្ឋភៀសសឹក។ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា…

ទាហានថៃប្រើប្រាស់យន្តចម្បាំងហោះ F-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកផ្តាច់ស្ពានជ័យជំនះ (ស្ពានមេទឹក) នៅភូមិសាស្រ្តថ្មដា

-ថ្ងៃទី១៣ ធ្នូ ២០២៥ កងទាហានថៃ កំពុងប្រើប្រាស់យន្តហោះចម្បាំងF-16 ចំនួន ២គ្រឿង ទម្លាក់គ្រាប់បែកចំនួន៧គ្រាប់ នៅភូមិសាស្រ្ត ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ គោលដៅដូចខាងក្រោម៖ -ម៉ោង០៥:៥០នាទី យោធាថៃបានបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ចំនួន១គ្រាប់។ -ម៉ោង០៥:៥៥នាទី យោធាថៃបាញ់កម្ទេចគោលដៅអគារសណ្ឋាគារនៅភូមិសាស្រ្តថ្មដា ១គ្រាប់ទៀត។ -ម៉ោង០៦:០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។ -ម៉ោង០៦:០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។ -ម៉ោង០៦:១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។…

ប្រមុខក្រសួងមហាផ្ទៃ ៖ ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែបន្តធ្វើដោយមិនដកដៃ ដើម្បីសុវត្ថិភាពមនុស្សជាតិ

ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងតាមបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ ថា ការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតែបន្តធ្វើដោយមិនដកដៃ ដើម្បីសុវត្ថិភាពមនុស្សជាតិ។ ជាក់ស្ដែងនៅរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមប្រតិបត្តការជំនាញទី១ នៃគណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្រ្កាបបទល្មើសគ្រប់ប្រភេទ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានស្រាវជ្រាវ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ចំនួន ១ករណីទៀត ក្នុងខណ្ឌច្បារអំពៅ…

ក្រសួងមហាផ្ទៃប្រកាសថា យោធាថៃបាញ់ផ្សែងពុល និងបើកការបាញ់ប្រហារលើពលរដ្ឋស៊ីវិលខ្មែរ នៅខេត្តបន្ទាយមានជ័យ

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃនេះ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដោយបានលាតត្រដាងពីស្ថានការណ៍ចុងក្រោយនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅវេលាម៉ោង ១៤:២២នាទី រសៀលថ្ងៃនេះ យោធាថៃបានបើកការបាញ់ប្រហារ និងបាញ់ផ្សែងពុលចូលមកក្នុងភូមិសាស្ត្រខ្មែរ ស្ថិតក្នុងយោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់មានប្រជាពលរដ្ឋស៊ីវិលកំពុងរស់នៅ។ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងធ្ងន់ៗថា សកម្មភាពខាងលើនេះ គឺជាការវាយប្រហារដ៏កំរោល និងមិនរើសគោលដៅពីសំណាក់យោធាថៃ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដែលទង្វើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។ គិតមកទល់ពេលនេះ ស្ថានការណ៍លម្អិត និងទំហំនៃការខូចខាត ឬគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ…

ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ

ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា បានចូលរួម​សម្តែង​ការសោក​ស្តាយ​ចំពោះ​ការ​ផ្ទុះសង្រ្គាម​នៅតាម​ព្រំដែន​កម្ពុជា-ថៃ ដោយបានអះអាង​ថា ឯកឧត្ដម​មានកា​របារម្ភ និង​បានតាមដានដោយយក​ចិត្ត​ទុក​ដាក់​បំផុត​ចំពោះហេតុការនេះ។ ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព សម្រាប់​ពលរដ្ឋ​ស្លូតត្រង់​នៃប្រទេសទំាងពីរ។ នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម…

ទិដ្ឋភាពជនភៀសសឹកសង្គ្រាមដែលបានមកស្នាក់នៅបណ្តោះអាសន្ននៅទីសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃពុធទី10 ខែធ្នូ ឆ្នាំ2025

ទិដ្ឋភាពជនភៀសសឹកសង្គ្រាមដែលបានមកស្នាក់នៅបណ្តោះអាសន្ននៅទីសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃពុធទី10 ខែធ្នូ ឆ្នាំ2025

You missed