Month: December 2025

ត្រឹមម៉ោង៧៖៣០នាទី សភាពការណ៍តាមព្រំដែនរៀងស្ងាត់ ក្រោយគោលដៅខ្លះទាហានឈ្លានពានសៀម​ បានបាញ់ផ្លោងចូលនៅទៀបភ្លឺ

(ព្រំដែន)៖ គិតត្រឹមវេលាម៉ោងប្រមាណ ៧៖៣០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍តាមសមរភូមិព្រំដែនរៀងស្ងប់ស្ងាត់បន្តិច ខណៈគោលដៅខ្លះនៅវេលាម៉ោងទៀបភ្លឺ ទាហានឈ្លានពានសៀម បានបាញ់ចូលមកដីយើងយ៉ាងខ្លាំង។ សមរភូមិថ្មដា នៅវេលាម៉ោងជាង៤ទៀបភ្លឺ ពួកវាបាញ់ចូលដីយើង ដើម្បីស្វែងរកបន្ទាយទាហានយើង និងក្រោយមកពួកវាបន្តប្រើដ្រូនខ្នាតធំ បង្ហោះមើលទីតាំងទាហានរបស់យើងបន្តទៀត។ សម្រាប់សមរភូមិបឹងត្រកួន នៅវេលាម៉ោងប្រមាណ៤ ពួកវាបាញ់ចូលជាច្រើនគ្រាប់ ហើយបន្តបាញ់ចូលភូមិជោគជ័យនៅវេលាម៉ោងប្រមាណ៦៖៣០នាទី។ នៅសមរភូមិឧត្តរមានជ័យ នៅវេលាម៉ោងជិត៥ពួកវាបន្តបាញ់ចូលថ្មដូន និងតាក្របី។ នៅឯសមរភូមិព្រះវិហារ រៀងស្ងប់ស្ងាត់។ ជារួមនៅសមរភូមិជួរមុខខ្លះ យូរៗពួកវាបាញ់ផ្លោងចូលម្តង។ សម្រាប់កងកម្លាំងរបស់យើងនៅបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីការពារទឹកដី និងត្រៀមឆ្លើយតបជាមួយសត្រូវទៅវិញគ្រប់ពេល៕

កម្ពុជាត្រូវការសន្តិភាព​ (Cambodia Needs Peace)

ចេញផ្សាយ÷ ថ្ងៃព្រហស្បតិ៍ទី ១៨ ខែធ្នូ ឆ្នាំ២០២៥ មហាគ្រួសារកម្ពុជា​ មហានៃសាមគ្គីភាពស្មារតីតែមួយ​ សម្លេងតែមួយបានស្រែកឡេីងដូចគ្នា​ គឺ​ កម្ពុជាត្រូវការសន្តិភាព​ សូមផ្ញេីជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធ​ និងចេតនាដ៏ស្មោះស្ម័គ្របំផុត​។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ធ្នូ ២០២៥ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីធ្វើព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។ សំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកសួរសុខទក្ខយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ

ចេញផ្សាយ÷ ថ្ងៃព្រហស្បតិ៍ទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ (រាជធានីភ្នំពេញ) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃព្រហស្បតិ៍ទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញមកសួរសុខទក្ខយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបាននាំយកអំណោយជាគ្រឿងបរិភោគ សម្ភារៈប្រេីប្រាស់ រួមទាំងថវិកាមួយចំនួនជូនចំពោះបងប្អូនយោធិនដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…

ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ

ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ទី ១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៦_ខែធ្នូ_ឆ្នាំ២០២៥ លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំ និងចាត់កម្លាំងអន្តរាគមន៍ ដោយប្រើប្រាស់ឯកសណ្ឋានស៊ីវិល ធ្វើការចេញ​ល្បាត​តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងគោលដៅសំខាន់ៗដែលងាយរងគ្រោះនានា ព្រមទាំងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាករណីលួច ករណីការផ្តល់បណ្តាញព័ត៌មានទៅឲ្យភាគីថៃ នៅក្នុងភូមិសាស្រ្តក្រុងសំរោង ក្នុងគោលបំណងដើម្បីរក្សាទ្រព្យសម្បតិ្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋាន ។

កម្ពុជា​បញ្ជូន​ជនជាតិ​វៀតណាម​៦៣​នាក់ ដែល​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក

ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ទី ១៨ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជា​បញ្ជូន​ជនជាតិ​វៀតណាម​៦៣​នាក់ ដែល​ភាគច្រើន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆបោក​ កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្មាំព្រំដែនខេត្តដុងណៃ ប្រទេសវៀតណាមបានទទួលពលរដ្ឋវៀតណាមចំនួន៦៣នាក់ ដែលអាជ្ញាធរកម្ពុជាផ្ទេរមក។ ក្នុង​ចំណោម​នោះ មាន ៤២​នាក់​បាន​រត់​គេច​ខ្លួន​ពី​សួន​ឧស្សាហកម្ម​បន្លំ​ទូរគមនាគមន៍​ក្នុង​ខេត្ត​ឧត្តរមានជ័យ ប្រទេស​កម្ពុជា។ ពួកគេបានរាយការណ៍ថាត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ឈ្នួលក្រោមលក្ខខណ្ឌដ៏គួរឱ្យរន្ធត់ មិនអាចទាក់ទងក្រុមគ្រួសាររបស់ពួកគេ និងទទួលរងការវាយដំដោយសារការមិនគោរពតាមបញ្ជា។

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អាន់វ៉ា៖ នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ មានបំណងចង់ដោះស្រាយបញ្ហាជម្លោះឲ្យបានឆាប់ !

ចេញផ្សាយ÷ថ្ងៃពុធទី ១៧ ខែធ្នូឆ្នាំ ២០២៥ (គូឡាឡាំពួរ)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសនៅថ្ងៃពុធនេះថា លោកបានទាក់ទងជាមួយមេដឹកនាំថៃ និងកម្ពុជា ហើយភាគីទាំងពីរបានបង្ហាញបំណងចង់ដោះស្រាយជម្លោះព្រំដែនរបស់ពួកគេឱ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Bloomberg នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥។ លោក Anwar បានបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំគ្នានៅថ្ងៃទី២២ ខែធ្នូ សប្តាហ៍ក្រោយ ដើម្បីព្យាយាមបញ្ចុះបញ្ចូលប្រទេសទាំងពីរថា សន្តិភាពគឺជារឿងចាំបាច់បំផុត។ កិច្ចប្រជុំនេះត្រូវបានពន្យារពេលតាមសំណើរបស់ថៃ និងកម្ពុជា ម្តងរួចមកហើយកាលពីលើកមុន៕

កងរាជអាវុធហត្ថខេត្តសៀមរាប សូមថ្លែងអំណរអរគុណលោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលាដូង និងក្រុមការងារ​ ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភដល់វីរ:កងទ័ពជួរមុខ និងប្រជាជនភៀសសឹក

ចេញផ្សាយ÷ថ្ងៃពុធទី ១៧ ខែធ្នូឆ្នាំ ២០២៥ (ខេត្តសៀមរាប)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប នាថ្ងៃជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹក លោក អ៊ុក វណ្ណដេ ស្ថាបនិក​សាលាដូង និងក្រុមការងារ​ ដែលមានចិត្តសប្បុរសជួយឧបត្ថម្ភ អង្ករចំនួន​ ២,០០០គីឡូ ទឹកបរិសុទ្ធ ២០កេស និងមីជាតិ ២០កេស ចូលរួម​ជាមួយកងរាជអាវុធហត្ថខេត្តសៀមរាប ជូនដល់កងទ័ពជួរមុខ និងប្រជាជនភៀសសឹកដែលជម្លៀសចេញពីតំបន់សមរភូមិមុខមកទីតាំងសុវត្ថិភាព។ ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តសៀមរាប បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សប្បុរសជនដែលមានចិត្តសប្បុរសឧបត្ថម្ភ…

នាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ

ចេញផ្សាយ÷ថ្ងៃពុធទី 17 ខែធ្នូឆ្នាំ 2025 នាយប់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំលើកដាក់ជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយសម្រាប់ជូនទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ របស់លោកឧកញ៉ា យឹម តាស្រង់ និងក្រុមការងារ ស្ថិតនៅជិតផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម៉ោង១២ថ្ងៃត្រង់នេះ កម្ពុជាឆ្លើយតបយ៉ាងចាស់ដៃទៅកាន់ទាហានឈ្លានពានសៀម ដោយបាញ់ស្រោច BM21 ទៅសមរភូមិថ្មដូន

ម៉ោង១២ថ្ងៃត្រង់នេះ កម្ពុជាឆ្លើយតបយ៉ាងចាស់ដៃទៅកាន់ទាហានឈ្លានពានសៀម ដោយបាញ់ស្រោច BM21 ទៅសមរភូមិថ្មដូន (ព្រំដែន)៖ នៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ កងកម្លាំងអង់អាចរបស់កម្ពុជា បានឆ្លើយតបយ៉ាងចាស់ដៃទៅកាន់ទាហានឈ្លានពានសៀម ដោយបាញ់ស្រោច BM21 ទៅខាងលិចដំណាក់ស្ដេច នៃសមរភូមិថ្មដូន ដើម្បីកម្ទេច និងបំផ្លាញមហិច្ឆតាឈ្លានពានរបស់ទាហានសៀម។ការបាញ់ស្រោចឆ្លើយតបនេះ ធ្វើឡើងបន្ទាប់ពីទាហានឈ្លានពានរបស់សៀម បានបាញ់ផ្លោងសង្គ្រប់ចូលដែនអធិបតេយ្យរបស់កម្ពុជា ប៉ុន្ដែមិនបានធ្វើឲ្យកងទ័ពរបស់កម្ពុជាផិតភ័យចុះញ៉មបាននោះឡើយ៕

ប៉ុន្មានថ្ងៃមកនេះមានការចុះផ្សាយ ដោយសារព័ត៌មានថៃមួយចំនួនដោយ បានលើកឡើងថាមានទាហ៊ានរស្សុីនិងជនបរទេសមួយចំនួនកំពុងចូលរួម ប្រយុទ្ធនៅកម្ពុជា

ដើម្បីរក្សានូវសេចក្តីថ្លៃថ្នូររបស់កម្ពុជា ក៏ដូចជារបស់រុស្សុីនិងជនបរទេសផ្សេងទៀតដែលត្រូវបានគេចោទ ខ្ញុំសូមបញ្ជាក់ជូនថាកម្ពុជាពុំមានជន ជនជាតិរុស្សុីឬជនជាតិបរទេសផ្សេង ទៀតចូលរួមការប្រយុទ្ធលើសមរភូមិ ឬធ្វើជាទីប្រឹក្សាយោធាសម្រាប់កងទ័ព កម្ពុជានោះឡើយ។ យើងមិនមានយោធាបរទេសលើទឹកដី កម្ពុជាកើតមានតាំងពីអ៊ុនតាក់ដកចេញ ចេញពីកម្ពុជានាឆ្នាំ១៩៩៣មកម្លេះ។ យើងទទួលស្គាល់ថាយើងធ្លាប់មាន យោធាបរទេសចូលមកដើម្បីធ្វើសមយុទ្ធចម្រុះជាតិសាសន៍ឬទ្វេភាគី នៅលើទឹកដីកម្ពុជាពិសេសកងទ័ព ជើងទឹកបរទេសដែលមកតាមច្រក សមុទ្រខេត្តព្រះសីហនុដែលនេះជា ទម្លាប់ធម្មតាដែលប្រទេសផ្សេងទៀត ធ្លាប់បានធ្វើដូចគ្នាក្នុងក្របខ័ណ្ឌនៃកិច្ច សហការក្នុងវិស័យការពារជាតិ។ យើងក៏ទទួលស្គាល់ផងដែរថាពេលនេះមានជនជាតិបរទេសជាច្រើន ជាតិសាសន៍កំពុងស្នាក់នៅកម្ពជា ដែលជាទេសចរណ៍ វិនិយោគិន អ្នកបច្ចេកទេស អ្នកធ្វើការឲ្យក្រុមហ៊ុន បរទេសឬក្នុងស្រុក។ល។តែអ្នកទាំងនោះមិនពាក់ពន្ធ័ជាមួយវិស័យ យោធាឬការប្រយុទ្ធនោះឡើយ៕