(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃនេះ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដោយបានលាតត្រដាងពីស្ថានការណ៍ចុងក្រោយនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

យោងតាមរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅវេលាម៉ោង ១៤:២២នាទី រសៀលថ្ងៃនេះ យោធាថៃបានបើកការបាញ់ប្រហារ និងបាញ់ផ្សែងពុលចូលមកក្នុងភូមិសាស្ត្រខ្មែរ ស្ថិតក្នុងយោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់មានប្រជាពលរដ្ឋស៊ីវិលកំពុងរស់នៅ។

ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងធ្ងន់ៗថា សកម្មភាពខាងលើនេះ គឺជាការវាយប្រហារដ៏កំរោល និងមិនរើសគោលដៅពីសំណាក់យោធាថៃ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដែលទង្វើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។

គិតមកទល់ពេលនេះ ស្ថានការណ៍លម្អិត និងទំហំនៃការខូចខាត ឬគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ ដោយក្រសួងនឹងបន្តរាយការណ៍ជូននៅពេលក្រោយ៕

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed