ពោធិ៍សាត់៖ នៅសាលាខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ លោក ជាប ដាវុធ និងលោក វង្ស ប៊ុនឥន្រ្ទាវុធ សមាជិកគណៈកម្មការកណ្ដាលគណបក្សប្រជាជនកម្ពុជា បាននាំយកអង្ករចំនួន១០តោន គ្រឿងឧបភោគ បរិភោគព្រមទាំងថវិកាមួយចំនួន ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិតពេជ ចន្ទមុនី្ន ហ៊ុន ម៉ាណែត រួមជាមួយសប្បុរសជននានាផងដែរ ផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ ដើម្បីបែងចែកដល់កងទ័ពជួរមុខនិងប្រជាពលរដ្ឋភៀសសឹក។

អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានថ្លែងអំគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតីនិងលោកជំទាវបណ្ឌិត។ លោកថា រដ្ឋបាលខេត្តនឹងប្រញាប់រៀបចំដឹកជញ្ជូនយកទៅបែងចែកដល់កងកម្លាំងជួរមុខ និងពលរដ្ឋភៀសសឹកឱ្យបានដល់គ្រប់គោលដៅ។

លោក ខូយ រីដា បានជម្រាបជូនផងដែរអំពីស្ថានភាពតំបន់ព្រំដែនក្នុងភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង មកដល់ព្រឹកថ្ងៃទី១៥ខែធ្នូនេះកំពុងឋិតក្នុងស្ថានភាពតាងតឹង ខណ:ដែលកងកម្លាំងកម្ពុជា បានប្តេជ្ញាប្រយុទ្ធយ៉ាងប្តូរផ្តាច់បំផុត ជាមួយកងទ័ពឈ្លានពានថៃ៕

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed