ចេញផ្សាយ÷ ថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥

ថៃផ្គើនអាមេរិកនិងចិន ! កងទ័ពអាកាសថៃ បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើ​ជនស៊ីវិលកម្ពុជា ប្រើយន្តហោះ F16 បំផ្លាញស្ពាន ដោយមិនស្តាប់អាមេរិក និងចិន

នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន​៣​គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។អំពើដ៏គឃ្លើនរបស់ថៃ បានបង្ហាញពីការមិនស្តាប់​សហរដ្ឋអាមេរិក និងចិន ដែលឱ្យ​កម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នា។ តែកងទ័ពថៃតែបន្ត​ភាព​គឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាមេរិក និងចិននោះឡើយ។

ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប និង​ខេត្ត​​ឧត្តរមានជ័យ។ ស្ពាននេះបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើររយៈពេល​ជាង១០ឆ្នាំមកហើយ។ ស្ពាននេះ មានសារៈសំខាន់ណាស់សម្រាប់ការធ្វើ​ដំណើរប្រជាពលរដ្ឋ ការធ្វើពាណិជ្ជកម្ម ការដឹកជញ្ជូនកសិផល និងការ​ធ្វើ​ដំណើរទៅសាលារបស់សិស្សានុសិស្សផងដែរ។

ដូច្នេះការផ្តាច់ស្ពានពីសំណាក់កងទ័ពអាកាសរបស់ថៃ បង្កការលំបាក​យ៉ាង​ខ្លាំងដល់ការរស់នៅប្រចាំថ្ងៃប្រជាពលរដ្ឋនៅក្នុងខេត្តឧត្តរមានជ័យ និងខេត្តសៀមរាប។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed