ចេញផ្សាយ÷ ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ឆ្នាំ២០២៥

ឯកឧត្តម​ ប្រាក់​ សោភ័ណ​ អភិបាលខេត្តសៀមរាប បានអញ្ជើញទទួលគ្រាប់ពូជបន្ថែមចំនួន ៤មុខ រួមមាន គ្រាប់ត្រកួន​ ១៨៣០កញ្ចប់ ស្ពៃខៀវ​ ១៨៣០កញ្ចប់ ស្ពៃចង្កឹះ ១៨៣០កញ្ចប់​ និងផ្ទីស ១៨៣០កញ្ចប់​ ពីឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដេីម្បីផ្គត់ផ្គង់ដល់បងប្អូនភៀសសឹកនៅតាមទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ការទទួលនេះធ្វើឡើងនៅសាលាខេត្តសៀមរាប នៅថ្ងៃម្សិលមិញ ដោយមានការចូលរួម វត្តមានលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធផងដែរ។

សូមបញ្ជាក់ថា​ គ្រាប់ពូជទាំងអស់​ គឺសម្រាប់ផ្គត់ផ្គង់ចែកដល់ដល់បងប្អូនភៀសសឹកនៅតាមទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីបំពេញតម្រូវការចាំបាច់របស់ពលរដ្ឋភៀសសឹក ក្រោមគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុត​របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត លើចលនា «យើងរួមគ្នាដើម្បីជាតិ!» ដោយបំផុសបងប្អូនខ្មែរទាំងអស់នាំគ្នាដាំបន្លែ ប្រមូលផលទុកជូនវីរកងទ័ព និងប្រជាជនភៀសសឹក៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed