សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ឧសភា ២០២៦ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ។ ការវិវត្តជាវិជ្ជមាននេះ តម្រូវឱ្យមានការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងទំហំការងារ និងនិរន្តរភាពជាតិ ជាក់ស្តែងសមិទ្ធផលអគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារត្រូវបានសាងសង់ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ សមិទ្ធផលអគារនេះក៏ជាការចូលរួមចំណែកគាំទ្រដល់ការសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមរយៈ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពរដ្ឋបាលសាធារណៈ, ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈនិងចូលរួមគាំទ្រការកសាងរដ្ឋាភិបាលឌីជីថល (DigitalGovernment),…
ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន
(ខេត្តបន្ទាយមានជ័យ)៖ នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិ៤ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀននៃ អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី ចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន…
ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់
ចេញផ្សាយ ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ខេត្តពោធិ៍សាត់)៖ នារសៀលថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់…
១៧ចំណុច ដែលមន្ត្រីនគរបាលជាតិ ដាច់ខាតត្រូវវៀរចាកក្នុងភារកិច្ចបម្រើប្រជាពលរដ្ឋ!
ចេញផ្សាយ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអធិប្បាយ ក្រើនរំលឹកដល់មន្ត្រីនគរបាលជាតិទាំងអស់ ត្រូវវៀរចាក និងដាច់ខាតមិនត្រូវប្រព្រឹត្តនូវអ្វីដែលជាការហាមឃាត់ទាំង ១៧ចំណុច ក្នុងការបំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ។ ចំណុចទាំង១៧ ដែលអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អធិប្បាយក្រើនរម្លឹកនោះ មានដូចខាងក្រោម៖ ទី១.មន្ត្រីទាំងអស់មិនត្រូវ ប្រព្រឹត្តអំពើទាំងឡាយណា ដែលធ្វើឱ្យអាប់ឱនដល់កិត្តិយស…
រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល
ចេញផ្សាយ ថ្ងៃទី 19 ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ខេត្តកណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល…
នគបាលស្រុកគងពិសី សហការជាមួយនគបាលស្រុកបសេដ្ឋ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាកាប់ប្លន់តាមជាតិលេខផ្លូវ៤១
ចេញផ្សាយ ថ្ងៃទី 16 ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ខេត្តកំពង់ស្ពឺ)÷ដោយបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីលោកឧត្ដមសេនីយ៍ត្រីស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ដឹកនាំដោយលោកវរសេនីយ៍ឯក យ៉ាង សុខលី អធិការនគរបាលស្រុកគងពិសី បានបញ្ជាដឹកនាំអោយកំលាំងផ្នែកព្រហ្មទណ្ឌសហការស្រាវជ្រាវករណីប៉ុនប៉ងលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០១និង១៥នាទីរំលងអាទ្រាធ លើផ្លូវ៤១ ចំណុចភូមិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ…
មន្ទីរបរិស្ថានមណ្ឌលគិរី បង្ក្រាបទីតាំងស្តុកឈើខុសច្បាប់ និងអំពាវនាវពលរដ្ឋរួមគ្នាការពារព្រៃឈើ
ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានប្រទះឃើញទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតឈើចំនួន ២៦កំណាត់ ប្រភេទ ឈើឈ្លិច ដែលជនមិនស្គាល់មុខយកទៅលាក់ទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីព្រៃដោយខុសច្បាប់ ព្រោះព្រៃឈើជាប្រភពធនធានសំខាន់សម្រាប់ជីវិត និងប្រព័ន្ធអេកូឡូស៊ី។ លោកក៏បានលើកឡើងពីអត្ថប្រយោជន៍នៃ…
ជនជាតិចិន ១៦៦នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា
(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ឈានចូលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិន បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ១៦៦នាក់ ស្រី ០៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស…
អាវុធហត្ថខេត្តកំពង់ស្ពឺ ឃាត់ខ្លួនយុវជន ២នាក់ភ្លាមៗ ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធករណីគ្រឿងញៀនក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ
(កំពង់ស្ពឺ)៖ ក្រោមការដឹកនាំបញ្ជាដោយផ្ទាលយ៉ាងម៉ឺងម៉ាត់ និងយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្ដមព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសាមគ្គីមុនីជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ជាង រចនា មេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថខេត្តស្រុកសាមគ្គីមុនីជ័យ កាលពីវេលាម៉ោង ៨៖៥០នាទីយប់ នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រស្រុកសាមគ្គីមុនីជ័យ លុះដល់ចំណុចជិតវត្តព្រៃបឹង ក្នុងភូមិអំពិលផ្អែម ឃុំក្រាំងចេក ស្រុកសាមគ្គីមុនីជ័យ ក៏បានប្រទះឃើញមនុស្ស ០២នាក់…
អាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនទ្រង់ទ្រាយធំ ឃាត់ខ្លួនជនសង្ស័យ ៥នាក់ និងដកហូតថ្នាំញៀនជាង ៣៤០ក្រាម
(តាកែវ)៖ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តតាកែវ បានបើកប្រតិបត្តិការបង្ក្រាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ជាបន្តបន្ទាប់រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ រួមជាមួយវត្ថុតាងគ្រឿងញៀនជិត ០៤ខាំ។ យោងតាមរបាយការណ៍ពីមន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ *ដំណាក់កាលទី១៖ នៅវេលាម៉ោង ២១៖៥៥នាទី យប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស សហការជាមួយមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស…
