ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញដឹកនាំអង្គប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ និងបទបញ្ជា!
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ភ្នំពេញ ៖ ដោយអនុវត្តបទបញ្ជាឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅសាលប្រជុំជាន់ផ្ទាល់ដី អគារសេនាធិការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃសុក្រ ទី២៣ ខែមករា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ស សំបូរធន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយផែនការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ និងសង្គ្រោះបន្ទាន់ ៖ ១. ផែនការ ការពារសន្តិសុខ…
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយអគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានកណ្តាលសន្តិសុខ អញ្ជើញទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម លី ជេយ៉ុង (LEE JAE YOUNG) អគ្គនាយកទទួលបន្ទុកកិច្ចសហប្រតិបត្តិការអន្តរជាតិ ទីភ្នាក់ងារនគរបាលជាតិកូរ៉េ និងសហការី នៅទីស្តីការក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦។ ក្នុងជំនួបពិភាក្សាការងារនេះ ភាគីទាំងពីរបានផ្តោតសំខាន់ទៅលើវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងក្រុមការងារ Task Force កម្ពុជា-កូរ៉េ…
លោកអធិការខណ្ឌពោធិ៍សែនជ័យបានប្រកាសថា ៖ ជម្រាបជូនពុកម៉ែបងប្អូន បើសិនជាធ្លាប់រងគ្រោះដោយសារក្រុម ន ប ក្លែងក្លាយនេះ (របៀបកៀបយកលុយ) សូមអញ្ចើញមកដាក់ពាក្យបណ្តឹងនៅអធិការខណ្ឌពោធ័សែនជ័យ !!
ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ ទី 22 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ប៉ូលិសក្លែងក្លាយ ប្រុងធ្វើស៊ីប៉ូលីសពិតជាអធិការរងខណ្ឌ មានអីស្ពៃដូចអាត្នោតឃាត់ខ្លួន៤នាក់! ក្រុមប៉ូលីសក្លែងក្លាយបន្លំខ្លួនធ្វើជាប៉ូលីស ត្រូវអស់ល័ក្ខ ក្រោយធ្វើសកម្មភាពពួនស្ទាក់បម្រុងធ្វើស៊ីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ស្រាប់តែប៉ះចំលោកអធិការងខណ្ឌ ក្របួចបាន៤នាក់។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ទីតាំងកើតហេតុ ស្ថិតនៅចំណុចផ្លូវបំបែកស្តុប២០០៤ កែងមហាវិថីសហព័ន្ធរុស្សី សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ៕
ជនជាតិវៀតណាមសរុប ៧៨នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា តាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក!
ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ ទី 22 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៧៨នាក់ (ស្រី១២នាក់) ចេញពីព្រះរាជាណាចក្រកម្ពុជា…
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Flavio Bonetti
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ នៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជំនួបសម្ដែងការគួរសមជាមួយឯកឧត្តម Flavio Bonetti តំណាងអង្គការយូណេស្កូតែងតាំងថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រគល់លិខិតសារតាំងរបស់ឯកឧត្ដម។ នៅក្នុងជំនួប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរចំពោះ ឯកឧត្ដម Flavio Bonetti ដែលត្រូវបានតែងតាំងជាតំណាងថ្មីនៃអង្គការយូណេស្កូ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការរួមចំណែកដ៏មានតម្លៃរបស់អង្គការយូណេស្កូ…
អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត!
ចេញផ្សាយដោយ÷វីស៊ីអេស ធីវី អនឡាញ អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះបង្ក្រាប ទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត! បន្ទាប់ពីអាវុធហត្ថរាជធានីភ្នំពេញបានធ្វើការបង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី បន្តបន្ទាប់គ្នា ជាច្រើនកន្លែងនិងដកហូត វត្ថុតាងលើសពី ៣០ម៉ឺន គ្រឿង ដែលទើបតែកន្លងទៅបានប៉ុន្មានថ្ងៃចុងក្រោយនេះ ជាថ្មីម្តងទៀតនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ អាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញលទ្ធផល បង្ក្រាបទីតាំងលួចលក់ឧបករណ៍អេឡិចត្រូនិកសម្រាប់ជក់សារធាតុគីមី ៥កន្លែងផ្សេងគ្នា បន្ថែមទៀត ក្រោមប្រតិបត្តិការ រវាង កម្លាំងជំនាញ នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថ ខណ្ឌច្បារអំពៅ,…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ចូលរួមសម្ពោធអគារសិក្សាថ្មីរបស់វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ ខេត្តកណ្តាល ព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ អគារសិក្សាថ្មីដែលមានចំនួន ២ខ្នង កម្ពស់ ៣ជាន់ ស្មើនឹង ៣៦បន្ទប់នេះ នឹងបម្រើបន្ថែមដល់ការបង្ហាត់បង្រៀនកុមារអូទីស្សឹមកម្ពុជា ដែលមានចំនួនជាង ៣០០នាក់ កំពុងសិក្សានៅក្នុងវិទ្យាល័យនេះ គិតមកត្រឹមឆ្នាំ២០២៥ ហើយនឹងជាកន្លែងព្យាបាលដល់កុមារអូទីស្សឹមឱ្យមានសុខភាពល្អ មានសមត្ថភាព មានទំនាក់ទំនង និងមានរបៀបរស់នៅល្អប្រសើរជាងមុន រួមទាំងនឹងក្លាយជាធនធានមនុស្សមួយសម្រាប់ជាតិកម្ពុជាផងដែរ។ ក្នុងឱកាសប្រកបដោយក្តីរីករាយចំពោះសមិទ្ធផលថ្មីនេះ លោកជំទាវបណ្ឌិត បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ គណៈគ្រប់គ្រង លោកគ្រូ…
បើបងប្អូនខ្លាចលក់មិនដាច់ទេ គ្មានអង្ករហូបទេ ចាំខ្ញុំជួយអង្ករ ជាប្រសាសន៍ឯកឧត្តមអភិបាលរាជធានីភ្នំពេញ ឃួង ស្រេង
ចេញផ្សាយ÷ថ្ងៃអង្គារ ទី 20 ខែមករា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវី អនឡាញ មែនទែនទៅ ខ្ញុំដឹងនៅបញ្ហារបស់បងប្អូន ដែលស្នើសុំ និងបន្តលក់ ពីព្រោះ ទី1. ខ្លាចបាត់បង់ផលប្រយោជន៍ពីការជួលលក់ ទី2. ខ្លាចបាត់ម៉ូយនៅទីតាំងចាស់ ទី3. ខ្លាចឆ្ងាយពេក ពិបាកនៅក្នុងមធ្យោបាយធ្វើដំណើរ។ តើធ្វើយ៉ាងណា ទើបយើងបន្តមធ្យោបាយនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា? កម្ពុជាយើងបច្ចុប្បន្នមិនដូចជំនាន់មុននោះទេ មិនមែនលក់ដូរតាមគ្រែនិងតាមផ្លូវទេ គឺគេឡើងដល់ផ្សារទំនើបអស់ហើយ។…
ឧត្តមសេនីយ៍ត្រី អេង ហ៊ី ដឹកនាំប្រតិភូកងរាជអាវុធហត្ថអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧត្តមសេនីយ៍ទោ ស្រី សារូ
ចេញផ្សាយដោយ÷វីស៊ីអេស ធីវី អនឡាញ ភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ លោក ឧត្តមសេនីយ៍ត្រី អេង ហ៊ី ស្នងការ ស្នងការដ្ឋានទំនាក់ទំនងកិច្ចការសាធារណៈ និងជា អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានដឹកនាំប្រតិភូកងរាជអាវុធហត្ថលើផ្ទៃប្រទេស អញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោកជំទាវឧត្តមសេនីយ៍ទោ ស្រី សារូ អតីតនាយសេនាធិការរង កងពលតូចលេខ៧០ កងទ័ពជើងគោក ដែលបានទទួលមរណភាពកាលពីថ្ងៃថ្ងៃសុក្រ ទី១៦ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង១៦:០០នាទី ក្នុងជន្មាយុ៧១ឆ្នាំ…
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញសេចក្តីសម្រេចស្តីពីការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវី អនឡាញ (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្តីសម្រេចស្តីពី ការតែងតាំងសមាសភាពក្រុមការងារអន្តរក្រសួង ដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់)។ តាមសេចក្តីសម្រេចរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ត្រូវបានតែងតាំងនូវសមាសភាពក្រុមការងារអន្តរក្រសួងដើម្បីសិក្សាអំពីការគ្រប់គ្រង និងប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ចាស់) ដែលហៅកាត់ថា “ក.ស.អ.” ដែលមានលោក ឈាង វណ្ណារិទ្ធ រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធាន…
