ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន សហការរួមគ្នាធ្វើពិធីផ្សព្វផ្សាយក្រោមប្រធានបទ « ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជានិងប្រែប្រួលឆាប់រហ័ស»
(ភ្នំពេញ)៖ ទីស្តីការក្រសួងព័ត៌មាន ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម នេត ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយក្រោមប្រធានបទ «ស្ថានភាពទេសចរណ៍កម្ពុជា នៅក្នុងបរិបទតំបន់ និងពិភពលោកដែលមានភាពមិនប្រាកដប្រជា និងប្រែប្រួលឆាប់រហ័ស» ក្នុងគោលបំណងផ្សព្វផ្សាយអំពីលទ្ធផលនៃការរៀបចំព្រឹត្តិការណ៍បុណ្យទន្លេលើកទី១០, ស្ថានភាពទេសចរណ៍កម្ពុជា ស្ថិតក្នុងកាលៈទេសៈប្រឈមខ្ពស់ និងយុទ្ធសាស្ត្រគន្លឹះក្រសួងទេសចរណ៍ ឆ្នាំ២០២៦ ព្រមទាំងយុទ្ធនាការសំខាន់ៗក្នុងឆ្នាំ២០២៦។ ក្នុងពិធីដ៏ឧឡារឹកនេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍,…
ម្តាយចុង!ខឹងកូនអាយុ២ខួបចាក់សាប៊ូលេងវាយទាត់ធាក់រហូតស្លាប់នៅខណ្ឌពោធិ៍សែនជ័យ
ចេញផ្សាយ÷ថ្ងៃទី 1 ខែមេសា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ កុមារអាយុ២ឆ្នាំត្រូវបានស្លាប់ដោយមានឈាមកកក្នុងពោះនិងបែកប្លោកនោមព្រោះរងការវាយដំពីម្តាយចុងព្រោះខឹងអូនតូចចាក់សាប៊ូលេង។ យោងតាមរបាយការណ៍សមត្ថកិច្ចដែលទទួលបាននៅថ្ងៃទី៣១ខែ មីនាឆ្នាំ២០២៦នេះថាហេតុការណ៍ឃាតកម្មនោះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ចំណុចបន្ទប់ជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យភ្នំពេញ ។ របាយការណ៍ដដែលបានបញ្ជាក់ថាកុមារដែលត្រូវបានម្តាយចុងវាយស្លាប់មានឈ្មោះ (សព)ឈ្មោះ ឌី ភត្រា ភេទប្រុសអាយុ២ឆ្នាំជនជាតិខ្មែរ។ ដំណើររឿងហេតុយោងតាមការបំភ្លឺរបស់ឈ្មោះ ទេព វណ្ណឌី ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរព្រូឡាន ត្រូវជា ឪពុក…
នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ១០នាក់ ដែលប្រព្រឹត្តបទល្មើស ២ករណីផ្សេងគ្នា
(ភ្នំពេញ)៖ អនុវត្តតាមបទបញ្ជាពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានធ្វើការស្រាវជ្រាវឃាត់ជនសង្ស័យ ១០នាក់ ដែលប្រព្រឹត្តបទល្មើស ០២ករណី៖ *ករណីទី១៖ កាប់ និងវាយម៉ូតូឱ្យខូចខាតសម្ភារ នៅចំណុចម៉ាតយីហោ N26 មុខខារ៉ាអូខេ ផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ ២០២៦។ *ករណីទី២៖ (មុខសញ្ញាសេសសល់) ប្រើកាំបិត…
កម្លាំងសមត្ថកិច្ចបង្ក្រាបការឆបោកអនឡាញក្នុងខណ្ឌសែនសុខ ឃាត់ខ្លួនជនបរទេសជិត ៥០នាក់
(ភ្នំពេញ)៖ ជនជាតិឥណ្ឌូនេស៊ី ៣០នាក់ និងជនជាតិម៉ាឡេស៊ី ១៩នាក់ សរុបចំនួន ៤៩នាក់ (ស្រ្តី០៨នាក់) ត្រូវបានកម្លាំងសមត្ថកិច្ចរាជធានីភ្នំពេញ ឃាត់ខ្លួនក្នុងពេលដែលសមត្ថកិច្ចចុះបង្ក្រាបទីតាំងសង្ស័យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ស្ថិតនៅអាគារជួល ផ្លូវបេតុង ភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។ ក្រៅពីការឃាត់ខ្លួនមនុស្ស សមត្ថកិច្ចក៏បានដកហូតនូវសម្ភារៈបច្ចេកទេសជាច្រើន ដែលបម្រើឱ្យសកម្មភាពខុសច្បាប់ រួមមាន៖ កុំព្យូទ័រ All-in-one ១១គ្រឿង, អេក្រង់…
ឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ ក្នុងប្រតិបត្តិការឆែកឆេរអគារ MSK នៅទួលទំពូង ពាក់ព័ន្ធករណី Online Scams
(ភ្នំពេញ)៖កម្លាំងជំនាញនៃគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានឃាត់ខ្លួនជនជាតិវៀតណាម ១៧នាក់ ក្នុងប្រតិបត្តិការឆែកឆេរអគារ MSK ស្ថិតក្នុងសង្កាត់ទួលទំពូងទី១ បន្ទាប់ពីមានការសង្ស័យថា លបលួចប្រព្រឹត្តិបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មានការចូលរួមពីអាជ្ញាធរខណ្ឌចំការមន និងដោយមានការសម្របសម្រួលនីតិវិធីពីលោក សេង រិទ្ធី ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រុមការងារបានពិនិត្យឃើញភាពមិនប្រក្រតីនៅជាន់ទី៧…
ឃាត់ខ្លួនជនសង្ស័យចំនួន ៨នាក់ ពាក់ព័ន្ធករណីលួចកាច់សោកម៉ូតូ និងទទួលផលចោរកម្ម
(បន្ទាយមានជ័យ)៖ ដោយអនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សឿម សារិទ្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦នេះ លោកឧត្ដមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងផែនការងារព្រហ្មទណ្ឌ ដឹកនាំកម្លាំងសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ០៨នាក់ ពាក់ព័ន្ធករណីលួចកាច់សោកម៉ូតូ និងទទួលផលចោរកម្ម។ លោកវរសេនីយ៍ឯក ភឿង ម៉ាន់សឹង្ហ នាយការិយាល័យព្រហ្មទណ្ឌកម្រិតធធ្ងន់ បានឱ្យដឹងថា…
សេចក្តីព្រាងច្បាប់ ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្តីស្នើច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវបានអនុម័ត
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី បន្តសម័យប្រជុំរដ្ឋសភាលើកទី៥ នីតិកាលទី៧ ដើម្បី ១. ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និង ២. ពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ព្រមទាំងអនុម័តយល់ព្រមសេចក្តីព្រាងសេចក្តីសម្រេចស្តីពី តួនាទី និងភារកិច្ចរបស់គណ:កម្មការនានានៃរដ្ឋសភា នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីរដ្ឋសភាជាតិ បានឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពី ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា…
មកដឹងពីលក្ខខណ្ឌសំខាន់ៗសម្រាប់ការចុះឈ្មោះចូលរួមប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៩ ឆ្នាំ២០២៦
(ភ្នំពេញ)៖ ដើម្បីជំរុញឱ្យការប្រកួតប្រព្រឹត្តទៅដោយរលូន និងមានតម្លាភាព គណៈកម្មការរៀបចំការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE បានចេញសេចក្តីប្រកាសណែនាំអំពីលក្ខខណ្ឌនៃការចុះឈ្មោះសម្រាប់បណ្តាក្លឹប និងសមាគមកីឡាបាល់ទាត់ដែលបំណងចូលរួមប្រកួត។ យោងតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់ ក្រុមនីមួយៗតម្រូវឱ្យមានសមាសភាពកីឡាករក្នុងបញ្ជីដំបូងចាប់ពី ១៥នាក់ ដល់ ២២នាក់ និងមន្ត្រីដឹកនាំក្រុមចំនួន ០៥នាក់។ ចំពោះការដាក់ពាក្យ ក្រុមនីមួយៗត្រូវភ្ជាប់មកជាមួយនូវឯកសារចាំបាច់មួយចំនួនដូចជា៖ *ពាក្យសុំចូលរួមប្រកួត និងសេចក្តីប្រកាសផ្លូវការ។ *បញ្ជីឈ្មោះមន្ត្រី និងកីឡាករដែលមានបិទរូបថតត្រឹមត្រូវ (រួមទាំងបញ្ជីឈ្មោះចុងក្រោយ)។ *រូបថតថ្មីខ្នាត ៤x៦ ចំនួន ២សន្លឹក។ *ទង់អនុស្សាវរីយ៍សម្រាប់ផ្លាស់ប្តូរមុនការប្រកួត និងទង់តំណាងក្លឹបខ្នាត ០,៨ម៉ែត្រ x…
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាធ្វើសកម្មភាពលួចម៉ូតូ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ០០៖៥៣នាទីអាធ្រាត្រ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ចូលរួមដោយលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ និងលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង នាយការិយាល័យបានដឹកនាំកម្លាំងជំនាញធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ស្ថិតនៅត្រង់ផ្លូវ៣០ម៉ែត្រ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យពាក់ព័ន្ធនឹងករណីលួច(ម៉ូតូ) ដែលបានប្រព្រឹត្តនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៦…
ជនជាតិចិន ៣២៧នាក់ ត្រូវបានបណ្ដេញចេញពីព្រះរាជាណាចក្រកម្ពុជា ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams)
នៅយប់ថ្ងៃទី២៧ ឈានចូលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៦ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមអភិសន្តិបណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម សន្តិបណ្ឌិត និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយកអន្តោប្រវេសន៍ បានណែនាំឱ្យនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយស្ថានទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បន្តធ្វើការបណ្តេញជនជាតិចិនសរុបចំនួន ៣២៧នាក់ (ស្រី២០នាក់) ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) និងករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវបានបណ្ដេញចេញតាមរយៈយន្តហោះពិសេស នៅប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសអន្តរជាតិតេជោ។ ការបណ្ដេញចេញជនជាតិបរទេសខាងលើនេះ…
