ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

ថ្ងៃសៅរ៍ ១៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦

នយោបាយឈ្នះ ឈ្នះ កោះកុង ដែលជាស្ថាបត្យកម្ម និងសមិទ្ធផលថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាលកម្ពុជា ជានិមិត្តរូបនៃសន្តិភាពពីការបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈនយោបាយឈ្នះ ​ឈ្នះ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅភូមិសាស្រ្តខេត្តកោះកុង។
ខ្ញុំសូមឧទ្ទិសឱ្យមរតកសន្តិភាព និងមរតកសំណង់ប្រវត្តិសាស្ត្រនៅកម្ពុជា ក្លាយជាស្មារតីដឹងគុណចំពោះវីរជនអ្នកដែលបាននាំមកនូវសន្តិភាព វីរជនដែលកំពុងបន្តវេនការពារសន្តិភាព និងសូមឱ្យការសម្តែងនូវក្តីស្រឡាញ់ចំពោះសុខសន្តិភាពនេះ ក្លាយជាខឿនការពារជាតិដ៏រឹងមាំ និងមានសារៈសំខាន់បំផុត សម្រាប់ប្រជាជាតិកម្ពុជា ដែលមិនអាចមានកម្លាំងអមិត្តណាមកបំបែកបំបាក់ ឬបំផ្លាញបានឡើយ ទោះក្នុងកាលៈទេសៈណាក៏ដោយ៕

-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

📢ចេញផ្សាយបន្តដោយ #VCSTVOnline
🌐 http://www.vcstvonline.com.kh

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *