ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានប្រទះឃើញទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។
ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតឈើចំនួន ២៦កំណាត់ ប្រភេទ ឈើឈ្លិច ដែលជនមិនស្គាល់មុខយកទៅលាក់ទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ជាមួយគ្នានេះ លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីព្រៃដោយខុសច្បាប់ ព្រោះព្រៃឈើជាប្រភពធនធានសំខាន់សម្រាប់ជីវិត និងប្រព័ន្ធអេកូឡូស៊ី។
លោកក៏បានលើកឡើងពីអត្ថប្រយោជន៍នៃ «ឥណទានកាបូន» ដែលអាចក្លាយជាប្រភពចំណូលថ្មីសម្រាប់សហគមន៍ តាមរយៈការរួមគ្នាអភិរក្សព្រៃឈើ ដើម្បីលក់ឥណទានកាបូនទៅទីផ្សារអន្តរជាតិ ហើយយកថវិកាមកអភិវឌ្ឍសហគមន៍ បង្កើតការងារ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ចំពោះតម្រូវការដីធ្លី លោកបានណែនាំឱ្យពលរដ្ឋស្នើសុំតាមអាជ្ញាធរ និងមន្ទីរជំនាញ ដើម្បីដោះស្រាយតាមនីតិវិធី ជៀសវាងការប៉ះពាល់ច្បាប់៕
🔗 ប្រភព៖ #VCSTVOnline
🌐 http://www.vcstvonline.com.kh

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *