ចេញផ្សាយ ថ្ងៃទី 16 ខែឧសភា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ

(ខេត្តកំពង់ស្ពឺ)÷ដោយបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការចង្អុលណែនាំពី​លោកឧត្ដមសេនីយ៍ត្រីស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ​ កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី​ ដឹកនាំដោយលោក​វរសេ​នី​យ៍ឯក​ យ៉ាង​ សុខលី​ អធិការ​នគរបាលស្រុកគងពិសី​ បានបញ្ជាដឹកនាំអោយកំលាំងផ្នែកព្រហ្មទណ្ឌស​ហការស្រាវជ្រាវករណីប៉ុនប៉ង​លួច​មានស្ថានទម្ងន់ទោស​ (កាប់ប្លន់យ​ក​ម៉ូតូ)​ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២​០២៦ វេលាម៉ោង០១និង១៥នាទីរំលងអាទ្រាធ លើផ្លូវ៤១ ចំណុចភូ​មិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគ​ងពិសី ខេត្តកំពង់ស្ពឺ ឃើញមុខស​ញ្ញាសង្ស័យមានគ្នា៣នាក់ ជិះម៉ូតូ​២គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅគ្មានស្លាកលេខដោយមានការ​សង្ស័យកម្លាំងបានធ្វើការឃាត់សួរ​នាំ​ជនសង្ស័យបានដកកាំបិតកញ្ចែ​តបម្រុងកាប់មកលើសមត្ថកិច្ច​ រីឯជ​ន​សង្ស័យបានជិះម៉ូតូរត់គេចរហូតចូ​លដល់ទឹកដីស្រុកបសេដ្ឋបានស​ហ​ការជាមួយកម្លាំងអធិការដ្ឋានន​គ​រ​បា​​លស្រុកបរសេដ្ឋ ឃាត់បាន២​នា​ក់ ១-ឈ្មោះ អាន ពន្លឺ ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ២-ឈ្មោះ សុខ ភក្តី ភេទប្រុស អា​យុ១៦ឆ្នាំ រស់នៅភូមិសេកពង ឃុំលំ​ហាច ស្រុកអង្គស្នួល ខេត្តកណ្តា​ល បញ្ជូនមកសួរនាំនៅអធិការដ្ឋាន​នគរបាលស្រុកគងពិសី និង(គេច​ខ្លួ​នម្នាក់)។

ចម្លេីយខ្លី​ :​ បញ្ជាក់ថា​ដេីរយប់បបួ​លគ្នា​ចេញដើរកាប់ប្លន់តាមផ្លូវ៤១

បច្ចុប្បន្នជនសង្ស័យទាំង២នាក់​ម៉ូ​តូ​១គ្រឿងម៉ាកហុងដាសេ១២៥ពណ៌ខ្មៅសេរីឆ្នាំ២០២៦​ គ្មានស្លាកលេខ​ បានកសា​ងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌនៃស្នងការដ្ឋាននគបាលខេត្តចាត់ការតាមនីតិវិធី៕

📢ចេញផ្សាយដោយ #VCSTVOnline
🌐 http://www.vcstvonline.com.kh

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *