អាវុធហត្ថស្រុកភ្នំស្រួច បង្ក្រាបករណីចោរកម្មលួចទ្រព្យសម្បត្តិ (លួចលុយចំនួន ១១.៨០០ដុល្លារ និងលុយខ្មែរ ៤០០.០០០រៀល) នៅខេត្តកំពង់ស្ពឺ

(កំពង់ស្ពឺ)៖ ដោយមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់ពីលោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កំលាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច បានអន្តរាគមន៍ករណីចោរកម្ម លួចទ្រពសម្បត្តិ (លួចលុយ) នឹងឃាត់ខ្លួនជនសង្ស័យ ០១នាក់។ នៅវេលាម៉ោង​០៧:៣០នាទីថ្ងៃទី១៩ ខែកុម្ភៈ​​ ឆ្នាំ​២០២៦​ មានប្រជាពលរដ្ឋ​ ឈ្មោះ​ យឹម កំសត់ ភេទ​ស្រី អាយុ​ ៥៤ឆ្នាំ មុខរបកសិករ មានទីលំនៅភូមិស្រល់ ឃុំយាយម៉ៅពិជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ​ បាន call​ ទំនាក់ទំនង​…

យោធាថៃបានដាក់ទូកុងតឺន័រ រាយបន្លាលួសចូលជ្រៅមកក្នុងទឹកដីនៃប្រទេសកម្ពុជា ដោយព័ទ្ធយកភូមិចំនួន៦  នៅក្នុងខេត្តបន្ទាយមានជ័យ

ចេញផ្សាយ÷ថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ខេត្តបន្ទាយមានជ័យ) កងទ័ពថៃរារាំងពលរដ្ឋចំនួន៣ ០៧៦គ្រួសារ ស្មើនឹងមនុស្សរាយចំនួន១១.២៥០នាក់មិនឱ្យចូលទៅរស់នៅក្នុងផ្ទះសម្បែងវិញឡើយ។ នេះបើតាមការបញ្ជាក់របស់អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ំ រាត្រី ប្រាប់ទៅកាន់ទូតឥណ្ឌាប្រចាំកម្ពុជា។ បើតាមអាជ្ញាធរមូលដ្ឋានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយភូមិទាំង៦នោះគឺ២ភូមិក្នុងឃុំអូរបីជាន់ មានដូចជាភូមិជោគជ័យ និងភូមិព្រៃចាន់ ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ និងតំបន់បឹងត្រកួនមាន៤ភូមិដូចជា ភូមិបន្ទាយមានឬទ្ធិ ភូមិផ្លូវបំបែក ភូមិសាមគ្គីមានជ័យ និងភូមិបឹងសំរោង ក្នុងឃុំគោករមៀត ស្រុកថ្មពួក។ បច្ចុប្បន្នពលរដ្ឋរងគ្រោះទាំងនេះ កំពុងបន្តស្នាក់ក្នុងមណ្ឌលសុវត្ថិភាព…

កីឡដ្ឋានខេត្តស្វាយរៀង លេចរូបរាងកាន់តែច្បាស់ មានការចាប់អារម្មណ៍កាន់តែខ្លាំង

(ស្វាយរៀង)៖ រយៈពេលជាងកន្លះឆ្នាំមកហើយ ដែលក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការជួសជុល និង​សាងសង់ថ្មីនូវកីឡដ្ឋានខេត្តស្វាយរៀង ដែលមានមូលដ្ឋាននៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បី​ឆ្លើយតបសន្ទុះនៃការគាំទ្រ និងបំពេញលក្ខខណ្ឌ​តាម​កម្រិត​ស្ដង់ដារ​របស់​សហព័ន្ធ​កីឡាបាល់​ទាត់​អាស៊ី(AFC)។ គិតត្រឹមពេលនេះ ហេដ្ឋារចនាសម្ព័ន្ធជាច្រើន បានលេចរូបរាងកាន់តែច្បាស់ ដែលធ្វើឲ្យមហាជន ពិសេសអ្នកគាំទ្រក្លិបជើងឯកលីគកំពូលកម្ពុជា មានការចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះកីឡដ្ឋានដ៏ទំនើប ដែលកំពុងមមាញឹកក្នុងដំណើរការសាងសង់ សម្រាប់ត្រៀមទទួលស្វាគមន៍ការប្រកួតថ្នាក់ជាតិ និងអន្ដរជាតិនារដូវកាលថ្មីខាងមុខ។ បន្ទាប់ពីធ្វើពិធីក្រុងពាលីបញ្ចុះបឋមសិលា ដើម្បីសាងសង់ឡើងវិញ នូវកីឡដ្ឋានខេត្តស្វាយរៀង កាលពីដើមខែកក្កដា ឆ្នាំ២០២៥ កីឡដ្ឋាននេះ គ្រោងប្រើពេល ១រដូវកាលពេញ សម្រាប់ឆ្នាំ២០២៥/២៦ ដើម្បីសាងសង់កីឡដ្ឋាន ដែលអាចផ្ទុយអ្នកទស្សនាបានរហូតដល់ក្បែរម៉ឺននាក់…

សម្ដេចធិបតី និងលោកជំទាវបណ្ឌិតអបអរសាទរ និងជូនពរជ័យដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេសដែលនឹងចូលបួសខែរ៉ម៉ាឌន

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតបានចូលរួមអបអរសាទរ និងជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនម៉ូស្លីមកម្ពុជា ទាំងក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនម៉ូស្លីមនៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ហើយជាសសរស្តម្ភទី៤ ក្នុងសាសនាឥស្លាម ដោយនៅប្រទេសកម្ពុជាយើងនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ៍ ទី១ ខែរ៉ម៉ាឌន ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ៣កើត…

ប្រាសាទធម្មនន្ទ មានលក្ខណៈពិសេស បង្ហាញពីចម្លាក់ក្រទ្បោតខ្ពស់ ឧទ្ទិសដល់ព្រហ្មញសាសនានិកាយព្រះនារាយណ៍ ដូចអង្គរវត្ត

ចេញផ្សាយ÷ ថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ប្រាសាទធម្មនន្ទ ប្រហែលស្ថាបនាឡើងនៅចន្លោះចុងសតវត្សទី១១ និងដើមសតវត្សរ៍ទី១២ នៃគ្រិស្តសករាជ ដែលសម្រេចនៅក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ (ឆ្នាំ១១១៣-១១៥០) ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និកាយព្រះនារាយណ៍។ ប្រាសាទនេះមានរាងចតុកោណ ហើយមានប្រាង្គបែរមុខទៅទិសខាងកើត និងមានកសិន្ធុទឹក កំពែងថ្មបាយក្រៀម និងមានខ្លោងទ្វារពីរ នៅខាងកើតនិងខាងលិច ព្រមទាំងមានហោត្រៃមួយនៅទិសអាគ្នេយ៍។ ប្រាសាទធម្មនន្ទ មានទីតាំងនៅក្រៅក្រុងអង្គរធំ ខាងកើតទ្វារជ័យចម្ងាយប្រហែល៥០០ម៉ែត្រ។ គូនឹងប្រាសាទនេះ នៅខាងត្បូងជាប្រាសាទចៅសាយទេវតា។ ធម្មនន្ទជាប្រាសាទមានទ្រង់ទ្រាយតូច…

ជប៉ុនផ្តល់ថវិកាប្រមាណ ១លានដុល្លារដល់អង្គការ ILO ដើម្បីពង្រឹងយន្តការឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាព សម្រាប់ជួយលើកកម្ពស់ការផ្តល់ឱកាសការងារ ដល់អតីតពលករកម្ពុជាវិលត្រឡប់មកពីប្រទេសថៃ

ចេញផ្សាយ÷ថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី «ការលើកកម្ពស់មុខរបរនិងការងារដល់ពលករចំណាកស្រុកត្រឡប់មកវិញ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែន» ដោយឯកឧត្ដម អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា និងលោកស្រី ស៊ាវយៀន ឈាន (Xiaoyan Qian) នាយិកាការិយាល័យអង្គការ…

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំបន្តចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ខុសពីខេត្តនានាជាប់បឹងទន្លេសាប

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តកំពង់ធំ៖ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ អនុប្រធានអចិន្ត្រៃយ៍ នៃគណៈកម្មការការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ បានបញ្ជាក់ថា៖ ទោះបីមមាញឹកក្នុងភារកិច្ចការពារបូររណភាពទឹកដី និងការបង្ក្រាបបទល្មើសការលួចកាប់ទន្ទ្រានព្រៃឈើ យកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិក្នុងរដូវប្រាំងនេះ យ៉ាងណាក្តី តែការបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅតែធ្វើសកម្មភាពដូចភ្លៀងរលឹម មិនមានការដកថយឡើយ។ ជាក់ស្ដែងនៅព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ២០២៦នេះ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ ដឹកនាំដោយលោកអនុសេនីយ៍ឯក ប៊ុត ទ្រី…

លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ប្រទេសថៃកំពុងកាន់កាប់ទឹកដីបន្ទាប់ពីបទឈប់បាញ់ និងជំរុញឱ្យមានការកំណត់ព្រំដែនរួមគ្នា

ចេញសាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ថ្ងៃទី 18 ខែកុម្ភៈ ឆ្នាំ 2026 — លោកនាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត បានប្រាប់រ៉យទ័រកាលពីថ្ងៃអង្គារថា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា បន្ទាប់ពីការប្រយុទ្ធគ្នាកាលពីឆ្នាំមុន ទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏ដោយ ហើយបានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួមមួយចាប់ផ្តើមធ្វើការលើព្រំដែនដែលមានជម្លោះរបស់ពួកគេ។ នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ លោក ហ៊ុន ម៉ាណែត បាននិយាយថា រដ្ឋាភិបាលរបស់លោកកំពុងធ្វើការដើម្បីដោះស្រាយមជ្ឈមណ្ឌលបោកប្រាស់តាមអ៊ីនធឺណិតដែលបានរីករាលដាលនៅក្នុងប្រទេស។ លោក ហ៊ុន ម៉ាណែត បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន…

សម្តេចធិបតី ប្រាប់សារព័ត៌មាន Reuters ថា ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន តាមរយៈការប្រើប្រាស់កម្លាំងឡើយ!

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៖ “កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិ បន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុន បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក ដូណាល់ ត្រាំ និងបានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួមចាប់ផ្តើមធ្វើការនៅតាមព្រំដែនដែលមានជម្លោះ”។ សម្តេចធិបតី មានប្រសាសន៍ដូច្នេះ ប្រាប់ទៅសារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។…

អ្នកនាំពាក្យរាជរដ្ឋាភិបាល៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងគណៈប្រតិភូជាន់ខ្ពស់ កំពុងត្រៀមអញ្ជើញចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាព (The Board of Peace) នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅឯវិទ្យាស្ថានសន្តិភាពសហរដ្ឋអាម៉េរិក ដូណាល់ ជេ ត្រាំ ក្នុងរដ្ឋធានីវ៉ាស៊ីនតោន តបតាមការអញ្ជើញរបស់ឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald J. Trump កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦។ កិច្ចប្រជុំនេះ គឺជាការចាប់ផ្តើមជាផ្លូវការនៃអាណត្តិការងាររបស់ក្រុមប្រឹក្សាសន្តិភាព ស្របតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ…