ចោរស្រីដៃឆើត ឃើញគេទុកម៉ូតូចោលភ្លេចដកកូនសោចេញព្រោះម្ចាស់ជាប់លេងបាល់ ក៏លួចយកទៅបាត់ ពេលនេះត្រូវឃាត់ខ្លួន

(កំពង់ស្ពឺ) ៖​ នៅចំណុចតារាងបាល់ទះ​ភូមិកាន់តម្រា ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានករណី​ចោរកម្មបាត់ម៉ូតូ ០១គ្រឿង ម៉ាកហុងដាឌ្រីម សេ​១២​៥ ផ្លាកលេ​ខ ស្ទឹងត្រែង ​1A-7028 មូលហេតុ​​ទុកម៉ូតូក្បែរតារាងបាល់ទះដោយម្ចា​ស់​ជាប់ដៃលេងបាល់ភ្លេចដកកូនសោ​ចេញពីម៉ូតូ​។ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេ​នី​យ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការណែនាំពីលោកស្នងការរងផែនការងារនគរបា​ល​ព្រហ្មទណ្ឌខេត្ដ​ កម្លាំងអធិការដ្ឋាននគរ​បាលស្រុកគងពិ​សី ​ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក​ យ៉ាង​ សុខ​លី​ អធិការនគរបាលស្រុកគងពិសី​ បានសហការធ្វើការស្រាវជ្រាវរហូតឈានទៅកំណត់បានមុខស​ញ្ញាជ​នសង្ស័យជាចោរលួចម៉ូតូខាងលើ​ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ សមត្ថកិច្ចបានឃាត់ឈ្មោះ មួយ…

សមត្ថកិច្ចស្រុកថ្មគោល ឃាត់ខ្លួនមុខសញ្ញាម្នាក់ ករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតកាប់យកម៉ូតូ)

(បាត់ដំបង) ៖ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ២០៖៤៨នាទី នៅចំណុចក្រុមទី១៣ ភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោស (ប្រើប្រាស់កាំបិតកាប់យកម៉ូតូ) មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ ចំនួន ០៦នាក់ ជិះម៉ូតូ ០២គ្រឿង បានធ្វើសកម្មភាពប្រើប្រាស់កាំបិតជិះម៉ូតូដេញកាប់ជនរងគ្រោះឈ្មោះ ឡឹក លិ អាយុ ២៣ឆ្នាំ មានទីលំនៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ធ្វើឱ្យជនរងគ្រោះភ័យ…

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតជូន ប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតជូន ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay Kommasith) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនឡាវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព រាជធានីភ្នំពេញ។ ចំពោះមុខសម្ដេចតេជោ, អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ ប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រំទំនាក់ទំនងកងទ័ពកម្ពុជា-ឡាវឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ឯកឧត្តមឧត្តមសេនីយ៍ឯក សាយចៃ គុមម៉ាស៊ីត (Saichay…

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា អញ្ជើញជាអធិបតី “យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦”

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ នៅព្រឹកថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានអញ្ជើញជាអធិបតី “យុទ្ធនាការគាំទ្រទិវាសុវត្ថិភាពអ៉ីនធឺណិតឆ្នាំ២០២៦” ក្រោមប្រធានបទ «ប្រើប្រាស់AI ប្រកបដោយសុវត្ថិភាព ក្រមសីលធម៌ និងការទទួលខុសត្រូវ» នៅសាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង។

ចាប់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពចូលប្លន់ វាយទូរយកគ្រឿងអលង្ការបាន ៣ខ្សែ ក្នុងផ្សារលើធំថ្មីខេត្តសៀមរាប ទាំងកណ្ដាលថ្ងៃ [មានវីដេអូ]

(សៀមរាប)៖ មានករណីបុរសម្នាក់ បានចូលប្លន់ទូរមាសក្នុងផ្សារទាំងកណ្ដាលថ្ងៃ នៅផ្សារលើធំថ្មី ខេត្តសៀមរាប តែត្រូវសមត្ថកិច្ចចាប់ខ្លួនជនល្មើសបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពវាយទូរយកគ្រឿងអលង្ការបាន ០៣ខ្សែ កាលពីវេលាម៉ោង​ប្រមាណ ១៤៖៥២នាទី ថ្ងៃទី១៥ ខែកុម្ភៈ​ ឆ្នាំ២០២៦។​ ករណី​នេះ បានកើតឡើងនៅក្នុងផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់​ស្លក្រាម ក្រុងសៀមរាប​ ខេត្តសៀមរាប បណ្តាលឱ្យមានការភ្ញាក់ផ្អើលមិនធ្លាប់មាន។ ភ្លាមៗក្រោយកើតហេតុ ប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅលេខទូរសព្ទ​បន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្ត​សៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍។ បន្ទាប់ពី​ទទួលបានព័ត៌មាន កម្លាំង​អាវុធហត្ថ​ក្រុងសៀមរាប​ និងកម្លាំង​ការិយាល័យជំនាញ​…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានបន្តអញ្ជើញសួរសុខវីរកងទ័ពដែលបានរងរបួសដល់មានពិការភាពកំពុងសម្រាកព្យាបាលនៅផ្ទះ

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តសៀមរាប ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ បានទទួលដំណឹងអំពីស្ថានភាពសុខភាពរបស់វីរកងទ័ព ​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីសួរសុខទុក្ខដោយផ្ទាល់ដល់វីរកងទ័ពដែលបានរងរបួសរហូតដល់មានពិការភាព ក្នុងបុព្វហេតុការពារដែនដីសុវណ្ណភូមិពីសត្រូវឈ្លានពាន​។ ការចុះសួរសុខទុក្ខនេះ​ គឺបានបញ្ជាក់ច្បាស់ពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល​ ដោយមិនបានទុកវីរកងទ័ពណាម្នាក់ចោលនោះទេ​ ដែលត្រូវផ្តល់ការយកចិត្តទុកដាក់​ និងផ្តល់កម្លាំងចិត្តដោយផ្ទាល់ពីលោកជំទាវបណ្ឌិត​ និងសម្តេចធិបតីនាយករដ្ឋមន្ត្រី។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បន្តអញ្ជេីញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលីក្នុងសង្គ្រាមការពារបូរណភាពទឹកដី

ចេញសាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តសៀមរាប ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងវេលានេះដែរ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។ ទន្ទឹមនឹងនេះ លោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាគ្រែពេទ្យសម្រាប់សម្រាក ថវិកា…

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញគោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនដែលបានពលីក្នុងសមរភូមិការពារបូរណភាពទឹកដី

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តសៀមរាប ថ្ងៃទី១៤ ខែកុម្ភៈឆ្នាំ ២០២៦ ស្ថិតក្នុងបរិយាកាសដ៏សោកសៅនេះដែរលោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុត រួមជាមួយប្រសាសន៍សាកសួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង សម្តេចធិបតីនាយករដ្ឋមន្ត្រី ជូនដល់ក្រុមគ្រួសារនៃសព។ ជាមួយគ្នានេះលោកជំទាវបណ្ឌិត ក៏បាននាំយកមកជាមួយនូវអំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត មានដូចជាថវិកា សម្ភារៈប្រើប្រាស់ ស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ ជូនដល់ក្រុមគ្រួសារនៃសព ដើម្បីជួយទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ ថ្នាក់ដឹកនាំ រួមទាំងប្រជាជនកម្ពុជាទាំងអស់សូមដឹងគុណ និងចងចាំនូវពលីកម្មដ៏អង់អាចក្លាហានរបស់វីរយុទ្ធជនកម្ពុជាគ្រប់ៗរូបដែលបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងបុព្វហេតុការពារដែនអធិបតេយ្យ ក៏ដូចជានាំមកនូវសន្តិភាពជូនជាតិមាតុភូមិ។

មណ្ឌលភៀសសឹកវត្តពើងព្រះគោ ក្នុងស្រុកត្បែងមានជ័យ ត្រូវបានបញ្ចប់ដោយជោគជ័យ និងពោរពេញដោយស្នាមញញឹម!

ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តព្រះវិហារ ថ្ងៃសៅរ៍ទី 14 ខែកុម្ភៈឆ្នាំ 2026 ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងដឹកនាំដោយ ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ និងជាប្រធានមណ្ឌលភៀសសឹកវត្តពើងព្រះគោ នៅថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋដែលបានជ្រកកោនបណ្ដោះអាសន្នទាំងអស់ បានធ្វើដំណើរចាកចេញពីមណ្ឌល ដើម្បីត្រលប់ទៅកាន់លំនៅដ្ឋានរៀងៗខ្លួនវិញ ក្នុងស្រុកជាំក្សាន្ត ប្រកបដោយក្ដីសង្ឃឹម និងសុវត្ថិភាព។ អាស្រ័យដោយបងប្អូនប្រជាពលរដ្ឋបានចាកចេញត្រលប់ទៅផ្ទះវិញអស់ហើយ មណ្ឌលវត្តពើងព្រះគោ នឹងត្រូវ បិទជាផ្លូវការ…

អធិការដ្ឋាននគរបាលក្រុងតាខ្មៅសូមបង្ហាញមុខក្រុមក្មេងទំនើងនិងមុខសញ្ញាធាក់ប្លន់យកម៉ូតូចំនួន១៦នាក់ ដែលបានធ្វើសកម្មភាពប្រព្រឹត្តបទល្មើសចំនួន០៤ករណីផ្សេងគ្នាក្នុងទឹកដីក្រុងតាខ្មៅ

ចេញផ្សាយ÷ថ្ងៃសៅរ៍ទី 14 ខែកុម្ភៈឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ក្រុងតាខ្មៅ)ដោយអនុវត្តតាមការបញ្ជាដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌ និងសហការចូលរួមពី ប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ប៉ុស្តិ៍នគរបាលសិត្បូ និងប៉ុស្តិ៍នគរបាលកោះអន្លង់ចិន បានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបបាន០៤ករណីផ្សេងគ្នា និងឃាត់ខ្លួនជនសង្ស័យចំនួន១៦នាក់។ ករណីទី១: ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធករណី អំពើលួចមានស្ថានទម្ងន់ទោស ធាក់ប្លន់យកម៉ូតូ ប្រព្រឹត្តល្មើសនៅចំណុចផ្លូវបេតុង…