ចេញផ្សាយ ថ្ងៃទី29 ខែមិថុនា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
ព្រះវិហារ÷ ប្រភពបែកធ្លាយ ត្រូវបានទម្លាយ នូវរឿងអាស្រូវពាក់ព័ន្ធនិងលោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ទទួលបន្ទុកដែនការពារ ” ជម្រកសត្វព្រៃគូលែនព្រហ្មទេព ” នៅក្នុងដំណាក់កាលលោកដឹកនាំគ្រប់គ្រងតំបន់ថែរក្សាការពារដោយព្រះរាជក្រិត្យនោះ។
តែ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ កន្លងមកលោកហាក់បានប្រព្រឹត្តនូវទង្វើរដោយមិនស្របច្បាប់មានការក្តោបក្តាប់កាន់កាប់ដីព្រៃដែនជម្រក “សត្វព្រៃគូលែនព្រហ្មទេព ” មិនក្រោមរយហិចតា ស្ថិតនៅក្នុងឃុំថ្មី ស្រុកគូលែនខេត្តព្រះវិហារ ក្នុងគោលបំណងយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយយកស្រូវទៅព្រោះលើដីនោះដែលគ្មានលិខិតស្នាមបញ្ជាក់ពីមន្ទីរអង្គភាព រឺក្រសួងបរិស្ថាន។
ដោយហេតុផលនេះត្រូវគេសម្លឹងមើលឃើញថា លោកបានប្រើរូបមន្ត កន្ទេលធំបន្លំដេក ដោយសំអាងលេសថា ទីតាំងនោះជាដីកសិដ្ឋានចិញ្ចឹមគោ សម្រាប់ទ្រទ្រង់ សហគមន៍មន្ទីរបរិស្ថានខេត្តព្រះវិហារ.?!
ពាក់ព័ន្ធរឿងនេះត្រូវបានប្រភពមួយទម្លាយឲ្យដឹងថា សម្រាប់មន្ទីរបរិស្ថានខេត្ត គឺពុំមានផ្ទៃដីធំរហូតរាប់រយហិចតា បែបនោះទេ ។ ព្រោះកន្លងទៅកាលអតីត លោក សាយ សំអាល់ នៅកាន់តួនាទីជារដ្ឋមន្ត្រីបរិស្ថាន លោកធ្លាប់មានផែនការលើផ្ទៃដីក្នុងការចិញ្ចឹមគោ បែបសហគមន៍នោះដែរ..តែការអនុវត្តទៅលើ ផ្ទៃដីប្រហែលជា៣ទៅ៤ហិចតាប៉ុណ្ណោះ ក្នុងផែនការកសិដ្ឋានចិញ្ចឹមគោនេះ..?! ប៉ុន្តែពុំមែនស្ថិតនៅក្នុងទីតាំង ត្រង់ចំណុចផ្លូវជាតិលេខ៦២ គីឡូម៉ែត្រលេខ ១៦៥~១៦៦នោះឡើយ..។
តាមការបញ្ជាក់របស់ លោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ទទួលបន្ទុកគ្រប់គ្រងតំបន់ដែនជំរកសត្វព្រៃ ” គូលែនព្រហ្មទេព ” បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានយើងថា….!!កាលលោក សាយ សំអាល់ អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថានលោកនឹងមានគំរោងបង្កើតកសិដ្ឋានចិញ្ជឹមគោពូជសម្រាប់ទ្រទង់មន្ទីរបរិស្ថានខេត្តព្រះវិហារ។
ពាក់ព័ន្ធរាល់ការលើកឡើងពីមហាជន ប្រជាពលរដ្ឋ មន្ត្រីរាជការមួយចំនួន មានការលើកឡើងជាមតិយោបល់តាមតុកាហ្វេថា បើសកម្មភាពនោះជាផែនការពារទិសដៅការអភិវឌ្ឍរបស់រដ្ឋមែន..គួរណាស់តែមានច្បាប់ត្រឹមត្រូវលើការកាន់កាប់ផ្ទៃដីរាប់រយហិចតានេះ ជារបស់រដ្ឋ ដែលគ្រប់គ្រងការពារអភិវឌ្ឍន៍ដោយរដ្ឋ ។
ប៉ុន្តែបើសកម្មភាពនេះជារបស់បុគ្គល គឺការរំលោភបំពានទៅនឹងច្បាប់ ដែលកំពុងតែប្រើរូបមន្ត “កន្តេធំបន្លំដេក” ក្រោមលេសលើការពង្រីកគម្រោងរបស់រដ្ឋ តែធាតុពិតបុគ្គលក្តោបយកកាន់កាប់ខ្លួនឯង អាងខ្លួនមានតួនាជាមន្រ្តីកាន់កាប់តំបន់នោះ..?!
ពាក់ព័ន្ធរឿងនេះ អ្វីដែលច្បាស់លាស់ សុក្រិត្យ ពិតប្រាកដ មានតែ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួយមានចំណាត់ការ ដាក់អធិការកិច្ចក្រសួងចុះទៅពិនិត្យអង្កេតស្រាវជ្រាវ ឲ្យបានស៊ីជម្រៅនោះ ដើម្បីតម្លាភាព ភាពសុក្រឹត ជៀសវៀង ត្រីមួយកន្ត្រក.ស្អុយមួយ ស្អុយទាំងអស់។
ចំណែកលោក មឿន សុភេទ ប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ អ្នកសារពត៌មានបានខលទំនាក់ទំនងសុំការបំភ្លឺ តែទូរសព្ឌខលចូលចំនួន២ដងតែពុំមានអ្នកលើក។
ប្រភពបែកធ្លាយបានបន្តទៀតថា ពាក់ព័ន្ធនិងដីព្រៃក្នុងដែនជម្រកសត្វព្រៃខាងលើ ដែលធ្វើការឈូសឆាយ៣០០ទៅ៤០០រយហិចតានោះគឺពុំមានឯកសារណាមួយបញ្ជាក់ចេញពីមន្ទីរ រឺក៏ក្រសួងបរិស្ថាននោះឡើយ។ រយៈពេលកន្លងមកប្រជាពលរដ្ឋដែលខ្វះខាតដីអាស្រ័យផល បានចូលទៅអាស្រ័យផលបន្ទិចបន្ទូចចិញ្ជឹមជីវិតត្រូវមន្រ្តីបរិស្ថានការពារដែនជម្រកសត្វព្រៃគូលែនព្រម្មទេព ធ្វើការចាប់ចងរួចកសាងសុំណុំរឿងបញ្ជូនទៅតុលាការផ្ដន់ទាទោស មិនតិចទេ ហេតុអ្វីបានជាលោក ឈុន ឆេង អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ ទទួលបន្ទុកដែនការពារ ” ជម្រកសត្វព្រៃគូលែនព្រហ្មទេព នឹងជាមន្រ្តីអនុវត្តច្បាប់ហ៊ានប្រព្រិត្តិធ្វើការឈូសឆាយយកដីព្រៃក្នុងដែនជម្រកសត្វព្រៃគូលែនព្រម្មទេពដែលគ្រប់គ្រងការពារដោយព្រះរាជក្រិតរាប់រយហិចតាបាន។
ប្រជាពលរដ្ឋទទួចស្នើរសុំរាជរដ្ឋាភិបាល ដែលមានសម្ដេច មហាបវ ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា មេត្តាមានវិធានការទៅលើមន្រ្តីខិលខូច រំលោភបំពានយកសប្បត្តិជាតិ បើមិនដូចឆ្នោះទេដីព្រៃក្នុងដែនការពារដោយព្រះរាជក្រិត ប្រាកដជាបាត់បង់ម្ដងបន្ទិចៗដោយសារស្នាដៃមន្រ្តីថែរក្សាការពារនេះតែម្ដង៕

