ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ
ព្រឹកថ្ងៃទី៦ខែកក្កដាឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល អមដំណើរដោយលោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង លោកនាយការិយាល័យ លោកអធិការ លោក លោកស្រីអធិការរង ចុះត្រួតពិនិត្យតាមបណ្តារប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០សង្កាត់នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំអោយគ្រប់ប៉ុស្តិ៍ទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារការពារសន្តិសុខជូនប្រជាពលរដ្ឋ ការផ្តល់សេវាផ្សេងៗ ការងារជំនាញ ជាពិសេសកន្លែងកងកម្លាំងស្នាក់នៅ ផ្ទះបាយ បន្ទប់ទឹក បរិស្ថានអនាម័យ ។
នារសៀលថ្ងៃដដែលលោកឧត្តមសេនីយ៏ទោ ស្នងការ បានជួបសំណេះសំណាលជាមួយមន្រ្តីទាំងអស់នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងបានផ្តល់អនុសាសន៍ល្អៗនឹងបានកោតសរសើរដល់កងកម្លាំងទាំងអស់ដែលបានខិតខំបំរើប្រជាពលរដ្ឋបានយ៉ាងល្អនិងលើកទឹកចិត្តអោយកងកម្លាំងទាំងអស់ត្រូវបន្តអនុវត្តតួនាទី ភារកិច្ចក្នុងការបំរើរាជរដ្ឋាភិបាលនិងប្រជាជន ។
ជាទីបញ្ចប់លោកឧត្តមសេនីយ៍ទោ ស្នងការ បានប្រគល់នូវគ្រឿងបរិភោគនិងថវិការដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងលោកជំទាវ ប្រគល់ជូនអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ។
📢ចេញផ្សាយដោយ #VCSTVOnline
🌐 http://www.vcstvonline.com.kh

















































