ដេញកាប់មួយកាំបិតផ្គាក់រលាត់ស្បែកក សំណាងល្អមិនរបួសធ្ងន់ បែរជាប្លន់យកតែផ្លាកលេខម៉ូតូទៅវិញ
(កំពង់ស្ពឺ)៖ នៅយប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង ១៖៣០នាទី រំលោងអាធ្រាត នៅចំណុចលើផ្លូវលេខ១០៥ ស្ថិតនៅភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ មានករណីបង្កហិង្សាដោយចេតនា ប៉ុនប៉ងមនុស្សឃាត និងកាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃ។ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ និងការចង្អុលណែនាំពីជំនាញព្រហ្មទណ្ឌខេត្ដកំពង់ស្ពឺ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងច្បារមន ដឹកនាំដោយលោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការនគរបាលក្រុងច្បារមន បានបញ្ជាឱ្យកម្លាំងធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាក្រុមប្រព្រឹត្ដបាន និងឈានទៅឃាត់ខ្លួន ០២នាក់ ដកហូតបានកាំបិតផ្គាក់ ០១…
មន្ត្រីនៃអង្គភាពសុខាភិបាលមូលដ្ឋានប្រមាណ៩៨% និងមន្ត្រីនៃគ្រឹះស្ថានសិក្សាសាធារណៈប្រមាណ៩៩% ដែលកំពុងបម្រើការងារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ បានមកធ្វើជំរឿន
ដើម្បីដកស្រង់បទពិសោធពីការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃអង្គភាពសុខាភិបាលមូលដ្ឋាន និងគ្រឹះស្ថានសិក្សាសាធារណៈ ស្ថិតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់ជាមេរៀនក្នុងការធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមខេត្តទាំង២៤ នាពេលខាងមុខ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន បានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃការចុះធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែងនៅតាមរចនាសម្ព័ន្ធនៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែកម្ភៈ ឆ្នាំ២០២៦។ តាមរយៈរបាយការណ៍សង្ខេបស្តីពី ស្ថានភាពទូទៅនៃការចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្រខណ្ឌទាំង១៤ និងអង្គភាពសុខាភិបាលមូលដ្ឋាននៃការិយាល័យស្រុកប្រតិបត្តិទាំង៧ នៅរាជធានីភ្នំពេញ បានបង្ហាញថា សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ មានមន្ត្រីមកធ្វើជំរឿនប្រមាណជាង ៩៨០០នាក់ ស្មើនឹង ៩៩%នៃមន្ត្រីទាំងអស់ ដោយឡែកសម្រាប់អង្គភាពសុខាភិបាលមូលដ្ឋាននៃការិយាល័យស្រុកប្រតិបត្តិទាំង៧…
ពិធីអបអរសាទរដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្ត្រីទី១ នៃកម្ពុជា និងសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អញ្ជើញជាអធិបតីពិធីអបអរសាទរដំណើរទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អាជ្ញាធរដែនដី លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ជាច្រើនរូប។
កម្លាំងអន្តរាគមន៍ក្រុងតាខ្មៅ ល្បាតប្រដេញឃាត់ជនសង្ស័យ៣នាក់ ប៉ុនប៉ងលួច(កាច់សោរកម៉ូតូ)
ចេញផ្សាយ÷ថ្ងៃទី 25 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ក្រុងតាខ្មៅ) ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២៦ កម្លាំងនគរបាលព្រហ្មទណ្ឌ ក្រុមល្បាតអន្តរាគមន៍ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ ល្បាតប្រដេញបង្ក្រាបឃាត់នៅចំណុច រង្វង់មូលព្រែកសំរោងភូមិព្រែកសំរោង សង្កាត់តាខ្មៅក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ១-ឈ្មោះដេ បូណា ភេទប្រុស…
ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលអញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការនិងពន្លត់អគ្គីភ័យ លើកទី០៧
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តកណ្ដាលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ នារសៀលនៅសួនច្បារច្រមុះជ្រូក ក្រុងតាខ្មៅ ប្រសាសន៍របស់ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល ក្នុងឱកាសដែល ឯកឧត្តម អញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គីភ័យ លើកទី០៧ ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ ។ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានជំរុញដល់ស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ត្រូវពង្រីកការបណ្ដុះបណ្ដាល ជំនាញបង្ការ…
ស្ថានទូតជប៉ុនប្រចាំកម្ពុជាធ្វើសិក្ខាសាលាស្តីពីឱកាសវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន នៅកម្ពុជា
ចេញផ្សាយ÷ថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ស្ថានទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានរៀបចំ “សិក្ខាសាលាស្តីពីការវិនិយោគសម្រាប់ក្រុមហ៊ុនជប៉ុន” ដោយមានក្រុមហ៊ុនជប៉ុនប្រមាណ ១៧០ក្រុមហ៊ុន ចូលរួមតាមអនឡាញផង និងទីតាំងផ្ទាល់ផង កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ នេះបើយោងតាមប្រភពរបស់ស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ។ នៅក្នុងសិក្ខាសាលានោះ ឯកឧត្តមឯកអគ្គរាជទូត អ៊ូអ៊ិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានសម្តែងការរំពឹងទុកថា…
គណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រជុំផ្សព្វផ្សាយ «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ (រាជធានីភ្នំពេញ)៖ នាវិមាន ៧មករា នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ សមាជិកគណៈកម្មាធិការកណ្ដាលគណបក្ស ប្រធានគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ «របាយការណ៍ស្តីពីសភាពការណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅភារកិច្ចឆ្នាំ២០២៦» របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានសមាសភាពសមាជិកគណបក្សចូលរួមប្រមាណ ២០០រូប មកពីគណៈកម្មាធិការគណបក្សក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈកម្មាធិការគណបក្សខណ្ឌចំការមន និងគណៈកម្មាធិការគណបក្សខណ្ឌពោធិ៍សែនជ័យ។ កិច្ចប្រជុំបានផ្សព្វផ្សាយសម្រាប់ជាមូលដ្ឋានក្តាប់ជាប់នូវសភាពការណ៍អន្តរជាតិ…
ក្រសួងការងារ៖ នៅទូទាំងប្រទេសមានឱកាសការងារជាង ៨ម៉ឺនកន្លែង កំពុងរង់ចាំអតីតពលករត្រឡប់មកពីថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ
ចេញផ្សាយ÷ថ្ងៃទី 21 ខែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ នៅទូទាំងប្រទេសមានឱកាសការងារជាង ៨ម៉ឺនកន្លែង សម្រាប់ផ្ដល់ជូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ នេះបើតាមឱ្យដឹងពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានផ្សព្វផ្សាយកាលពីពេលថ្មីៗនេះ។ តាមរយៈការផ្សព្វផ្សាយ ក្រសួងការងារ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦នេះ នៅទូទាំងប្រទេស មានឱកាសការងារសរុបចំនួន ៨៣,៧៤៣កន្លែង កំពុងរង់ចាំបងប្អូនអតីតពលករត្រឡប់មកពីប្រទេសថៃ និងអ្នកកំពុងស្វែងរកការងារធ្វើ។ ឱកាសការងារទាំងនោះ ស្ថិតក្នុងវិស័យឧស្សាហកម្ម វិស័យសេវាកម្ម…
ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េបង្ហាញក្ដីសង្ឃឹមថា កម្ពុជា-ថៃ នឹងអាចសម្រេចបាននូវសន្តិភាពអចិន្ត្រៃយ៍ នាពេលអនាគត
ចេញផ្សាយ÷ថ្ងៃទី 21 ថែកុម្ភៈ ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាឱ្យ ឯកឧត្តម Hakan Fidan រដ្ឋមន្ត្រីការបរទេសតួកគីយ៉េចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំលើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) នៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមរដ្ឋមន្ត្រីការបរទេសតួកគីយ៉េ…
ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអនុញ្ញាតអោយ លោក ផន យឿម ប្រធានគម្រោងអង្គការអាដ្រាប្រចាំខេត្តព្រះវិហារ និងក្រុមការងារ ចូលជួបសម្តែងការគួរសម និងបង្ហាញអំពី សកម្មភាពគម្រោង “កាន់តែរឹងមាំ” STRONGER របស់អង្គការអាដ្រាកម្ពុជា នៅសាលប្រជុំសាលាខេត្តព្រះវិហារ
ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តព្រះវិហារ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ ២០២៦ គម្រោង “កាន់តែរឹងមាំ” មានគោលដៅស្វែងរកការលើកម្ពស់សមភាពនៃការទទួលបាននូវភាពរីករាយ ចំពោះសិទ្ធិក្មេងស្រី និងស្ត្រី ដើម្បីរួចផុតពីអំពើហិង្សាផ្អែកលើយេនឌ័រ រួមទាំងកុមារដែលរៀបការមុនអាយុ និងដោយបង្ខំនៅក្នុងកម្ពុជា។ ឯកឧត្តម គីម រិទ្ធី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការអាដ្រាកម្ពុជា (ADRA) ដែលតែងតែផ្តល់កិច្ចសហការយ៉ាងស្អិតរមួតជាមួយរដ្ឋបាលខេត្តព្រះវិហារ ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សហគមន៍ និងដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ជាពិសេសតាមរយៈគម្រោង “កាន់តែរឹងមាំ” នេះ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការលើកកម្ពស់តម្លៃស្ត្រី និងកុមារនៅក្នុងខេត្ត។ ទន្ទឹមនឹងនោះ…
