សមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនពលរដ្ឋថៃ ៦៣៥ នាក់ ក្នុងក្រុងប៉ោយប៉ែត ពាក់ព័ន្ធបទល្មើស Online Scams អនុវត្តនីតិវិធីតាមច្បាប់ ហើយបណ្ដេញចេញជនជាតិថៃ ត្រឡប់ទៅប្រទេសដើមវិញ បន្ទាប់ពីបានឃាត់ខ្លួន
ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ (បន្ទាយមានជ័យ)៖ សមត្ថកិច្ចកម្ពុជា នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ បាននិងកំពុងអនុវត្តនីតិវិធី បណ្ដេញជនជាតិថៃជាង ៦០០នាក់ ត្រឡប់ទៅប្រទេសដើមវិញ បន្ទាប់ពីបានឃាត់ខ្លួននៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) និងបទល្មើសមួយចំនួនទៀត។ តាមការបញ្ជាក់ពីសមត្ថកិច្ច ប្រតិបត្តិការនេះធ្វើឡើងក្រោមការសហការរវាងកម្លាំងនគរបាល អាវុធហត្ថ និងយោធា ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ គិតត្រឹមម៉ោងជិត ៤រសៀល ថ្ងៃដដែល កម្លាំងនគរបាលអន្តោប្រវេសន៍ បាននិងកំពុងបន្តដំណើរការបណ្ដេញចេញជាបន្តបន្ទាប់…
