ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

កណ្តាល៖ ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ច និងវឌ្ឍនភាពការងារកងរាជអាវុធហត្ថ ប្រចាំខែមេសា និងលើកទិសដៅប្រចាំខែឧសភា ឆ្នាំ២០២៦ ផ្សព្វផ្សាយផែនការការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ក្នុងពិធីផ្សេងៗ ព្រមទាំងបានអប់រំផ្សព្វផ្សាយ គោលការណ៍ ៥មិន ៥ត្រូវ របស់លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងពង្រឹង ណែនាំការងារជំនាញសំខាន់ៗមួយចំនួនទៀតរបស់អង្គភាពដែលត្រូវអនុវត្តនាពេលខាងមុខ។ ពិធីនេះក្រោមអធិបតីភាព លោក ឧត្ដមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្តកណ្តាល ដោយមានការចូលរួមពីលោក លោកស្រី មេបញ្ជាការរងខេត្ត នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការកងអនុសេនាធំចល័ត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុកទាំង ១៣ និងនាយទាហាន នៃកងរាជអាវុធហត្ថពាក់ព័ន្ធ។ ក្នុងឱកាសនោះលោក ឧត្តមសេនីយ៍ មេបញ្ជាការ កងរាជអាវុធហត្ថខេត្ត ក៏បានចូលរួមអបអរសាទរនិងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះស្នាដៃដែលនាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថខេត្តកណ្តាលទាំងអស់ សម្រេចបានក្នុងរយៈពេលកន្លងមកនេះ ដោយមានការខិតខំប្រឹងប្រែងយកអស់ស្មារតីទទួលខុសត្រូវខ្ពស់បំពេញតួនាទី ភារកិច្ច បេសកកម្មទាំងយប់ទាំងថ្ងៃពុំខ្លាចនឿយហត់ ហ៊ានធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងការចូលរួមចំណែកការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាន់ខ្ពស់ ភ្ញៀវជាតិ-អន្តរជាតិ និងបម្រើសេចក្តីសុខជូនប្រជាពលរដ្ឋ សង្គមជាតិបានល្អប្រសើរ។

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *