(ត្បូងឃ្មុំ)៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦នេះ បានចុះរដ្ឋបាលចំហរត្រួតពិនិត្យតាមផ្ទះល្វែង ផ្ទះវីឡា និងអគារដែលមានការសង្ស័យលួចប្រព្រឹត្តបទល្មើស Online Scams នៅក្នុងមូលដ្ឋានស្រុកពញាក្រែក។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ ដោយកម្លាំងចម្រុះរួមមាន កម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត និងកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចុះធ្វើរដ្ឋបាលចំហរ ត្រួតពិនិត្យ តាមផ្ទះល្វែង ផ្ទះវីឡា និងតាមអគារ ស្ថិតក្នុងភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក។

ជាលទ្ធផល បានរកឃើញទីតាំងមួយ ដែលពាក់ព័ន្ធលួចលាក់ ប្រព្រឹត្តបទល្មើសបច្ចេកវិទ្យា (Online Scams) និង២ទីតាំងទៀត ជនបរទេសរស់នៅប្រមូលផ្ដុំ។

បច្ចុប្បន្ន មត្ថកិច្ចកំពុងបន្តនីតិវិធី កំណត់មុខសញ្ញាអ្នកដែលពាក់ព័ន្ធបទល្មើស អ្នកដែលមិនជាប់ពាក់ព័ន្ធ និងស្រាវជ្រាវរកទីតាំងលួចលាក់ប្រព្រឹត្តបទល្មើស Online Scams បន្តទៀត៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *