ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

(បន្ទាយមានជ័យ)៖ សមត្ថកិច្ចកម្ពុជា នៅរសៀលថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៦ បាននិងកំពុងអនុវត្តនីតិវិធី បណ្ដេញជនជាតិថៃជាង ៦០០នាក់ ត្រឡប់ទៅប្រទេសដើមវិញ បន្ទាប់ពីបានឃាត់ខ្លួននៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងបទល្មើស ឆបោកតាមប្រព័ន្ធអនឡាញ (Scam Online) និងបទល្មើសមួយចំនួនទៀត។
តាមការបញ្ជាក់ពីសមត្ថកិច្ច ប្រតិបត្តិការនេះធ្វើឡើងក្រោមការសហការរវាងកម្លាំងនគរបាល អាវុធហត្ថ និងយោធា ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
គិតត្រឹមម៉ោងជិត ៤រសៀល ថ្ងៃដដែល កម្លាំងនគរបាលអន្តោប្រវេសន៍ បាននិងកំពុងបន្តដំណើរការបណ្ដេញចេញជាបន្តបន្ទាប់ ដោយមួយចំនួនបានបញ្ចប់នីតិវិធីរួចហើយ ខណៈអ្នកផ្សេងទៀតត្រូវបានដឹកជញ្ជូនទៅកាន់ច្រកព្រំដែន ដើម្បីបន្តនីតិវិធីតាមច្បាប់។
គួររំលឹកថា ក្នុងប្រតិបត្តិការបង្ក្រាបកន្លងមក សមត្ថកិច្ចបានរកឃើញជនបរទេសជាច្រើននាក់ស្នាក់នៅក្នុងអគារ ដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកអនឡាញ និងបានអនុវត្តវិធានការចាំបាច់ ដើម្បីទប់ស្កាត់ការសម្រុករត់ចេញ និងរក្សាសន្តិសុខសណ្តាប់ធ្នាប់៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed