ក្រសួងមហាផ្ទៃប្រកាសថា យោធាថៃបាញ់ផ្សែងពុល និងបើកការបាញ់ប្រហារលើពលរដ្ឋស៊ីវិលខ្មែរ នៅខេត្តបន្ទាយមានជ័យ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃនេះ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដោយបានលាតត្រដាងពីស្ថានការណ៍ចុងក្រោយនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅវេលាម៉ោង ១៤:២២នាទី រសៀលថ្ងៃនេះ យោធាថៃបានបើកការបាញ់ប្រហារ និងបាញ់ផ្សែងពុលចូលមកក្នុងភូមិសាស្ត្រខ្មែរ ស្ថិតក្នុងយោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់មានប្រជាពលរដ្ឋស៊ីវិលកំពុងរស់នៅ។ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងធ្ងន់ៗថា សកម្មភាពខាងលើនេះ គឺជាការវាយប្រហារដ៏កំរោល និងមិនរើសគោលដៅពីសំណាក់យោធាថៃ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដែលទង្វើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។ គិតមកទល់ពេលនេះ ស្ថានការណ៍លម្អិត និងទំហំនៃការខូចខាត ឬគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ…
