(ស្វាយរៀង) ៖ ដោយអនុវត្តតាមបទបញ្ជាដ៏យ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ លោកឧត្ដមសេនីយ៍ត្រី កែវ សុថា ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំងការិយាល័យជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះ​ប្រតិបត្តិការ​បង្ក្រាបករណីជួញដូរ​ ដឹក​ជញ្ជួន​ រក្សា​ទុក​ កែ​ច្នៃ​ ប្រើប្រាស់គ្រឿងញៀន​ និងកាន់​កាប់​អាវុធ​ គ្រាប់រំសេវ​ដោយ​ខុស​ច្បាប់​ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ ប្រុស (ជនជាតិវៀតណាម​ ០៤នាក់ ជនជាតិ​ចិន​ ០១នាក់) នៅបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។

ដកហូតវត្ថុតាង រួមមាន៖ សារធាតុញៀនគ្រប់ប្រភេទ ទម្ងន់ ៤៤គីឡូក្រាម ៧៦៨.២២ក្រាម, សារធាតុមិនច្បាស់ទម្ងន់ ៨គីឡូ​ ៩៦១.១៤ក្រាម, ជញ្ជីងថ្លឹង ១០គ្រឿង, អាវុធខ្លី ០៤ដើម,​ បង់ ០៤,​ គ្រាប់ចំនួន​ ២០០គ្រាប់, ទូរស័ព្ទ​ ០៦គ្រឿង, រថយន្ត ០១គ្រឿង​ និងសម្ភារប្រើប្រាស់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed