ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ
នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១៦:៥៥នាទីល្ងាច កម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ករណីហិង្សាដោយចេតនា(ទំនាស់ពាក្យសំដីគ្នាផ្តើមចេញពីការប្រច័ណ្ឌសង្សាររបស់ខ្លួនជនសង្ស័យ០១ក្រុមមានគ្នា០៥នាក់ប្រើដៃវាយទៅលើជនរងគ្រោះ០២នាក់បណ្ដាលឲ្យរងរបួសស្រាល) ឃាត់ខ្លួននៅចំណុចបណ្ដោយដងផ្លូវលេខ៥៩២ ភូមិ១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើសនៅចំណុចភោជនីយ៏ដ្ឋានយីហោESCAPE ផ្លូវលេខ៦០៨ ក្រុមទី៣៤ ភូមិ៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០៣:២០នាទីទៀបភ្លឺ ។
បច្ចុប្បន្ន : ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរនិងចាត់ការតាមនីតិវិធី៕

