(កំពង់ចាម)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តកំពង់ចាម សហការជាមួយកម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថស្រុកបាធាយ ចុះអនុវត្តដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ១៨៤’’ញ’’ព្រ.ទ/២៦ ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ ចេញដោយលោក ហាស់ ពុទ្ធី ចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តកំពង់ចាម ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចចំការឈូក សិ្ថតក្នុងភូមិតាំងរលាង ឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

បើតាមលោកឧត្តមសេនីយ៍ត្រី ថេង ឆេងលីម មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ឱ្យដឹងថា ជាលទ្ធផល កម្លាំងជំនាញបានឃាត់ខ្លួនទណ្ឌិតចំនួន ០១នាក់ រស់នៅឃុំមេព្រីង ស្រុកបាធាយ ខេត្តកំពង់ចាម។

ក្រៅពីនោះ ក៏បានរឹបអូសវត្ថុតាង មានម្សៅក្រាមសថ្លាសង្ស័យថ្នាំញៀន ០២កញ្ចប់ ទម្ងន់ ៧.៦០ក្រាម ទូរសព្ទដៃចំនួន ០១គ្រឿងម៉ូតូ ០១គ្រឿង។

បច្ចុប្បន្នទណ្ឌិត និងវត្ថុតាង ខាងលើបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ចាម ដើម្បីចាត់ការតាមនីតិវិធី៕

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed