ចេញផ្សាយ ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
(ក្រុងតាខ្មៅ)÷ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌក្រុងតាខ្មៅ រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យ៥នាក់ ក្នុងចំណោម៧នាក់ បានប្រព្រឹត្តិ ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង) ចំណុចភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ឃាត់ជនសង្ស័យបានចំនួន៥នាក់ ១-ឈ្មោះ សុផាត ផាន់ណា ភេទប្រុស អាយុ១៣ឆ្នាំ(កើតថ្ងៃទី២០.សីហា.២០១២) ជនជាតិខ្មែរ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស (អនិជនអាយុ១៣ឆ្នាំ)។ ២-ឈ្មោះ រដ្ឋ សុខហេង ភេទប្រុស អាយុ១៦ឆ្នាំ(កើតថ្ងៃទី៣១.ធ្នូ.២០១០) ជនជាតិខ្មែរ រស់នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ សិស្ស។ ៣-ឈ្មោះ បូ សម្បត្តិ ភេទប្រុស អាយុ១៥ឆ្នាំ(កើតថ្ងៃទី២១.មករា.២០១១) ជនជាតិខ្មែរ រស់នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ ។ ៤-ឈ្មោះ ហ៊ន់ គីមហ៊ួន ភេទប្រុស អាយុ១៥ឆ្នាំ(កើតថ្ងៃទី២២.សីហា.២០១១) ជនជាតិខ្មែរ រស់ភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ នៅផ្ទះ ។ ៥-ឈ្មោះ បញ្ញា ងួនហ៊ង ហៅស្វិត ភេទប្រុស អាយុ១៥ឆ្នាំ(កើតថ្ងៃទី៩.ធ្នូ.២០១០) ជនជាតិខ្មែរ រស់នៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ កម្មករ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបាននាំគ្នាឆ្លើយសារភាពថាពួកខ្លួនពិតជាបានធ្វើសកម្មភាពយកដុំថ្មគុបទៅលើជនរងគ្រោះ ដោយសាខឹងជនរងគ្រោះជេរពួកខ្លួនតាមTiKTOK កាលពីប៉ុន្មានថ្ងៃមុន ធ្វើឲ្យពួកខ្លួនខឹងក៏យកដុំថ្មមកគុបលើជនរងគ្រោះ ប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានបញ្ជូនទៅអយ្យការអមសាលាដំបូងដើម្បីបន្តរនីតិវិធី ។

