ចេញផ្សាយ÷ថ្ងៃសៅរ៍ ទី 31 ខែមករា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
(កណ្ដាល)អនុវត្តតាមការបញ្ជាដឹកនាំដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ថ្ងៃទី៣០ខែមករាឆ្នាំ២០២៦ ផ្នែកនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ សហការជាមួយ ផ្នែកជំនាញព្រហ្មទណ្ឌ អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ស្រាវជ្រាវឈានដល់ការបង្ក្រាបករណីលួចមានស្ថានទម្ងន់ទោស(កាប់ប្លន់ម៉ូតូ) លើផ្លូវ៦០ម៉ែត្រភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ១-ឈ្មោះ យាន រ៉ាយុទ្ធ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលចំនួន១ឆ្នាំកន្លះ ក្នុងករណី អំពើលួចម៉ូតូ។ ២-ឈ្មោះ ស៊ឹម ប៊ុនណា ហៅតូច ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារចំនួន១ឆ្នាំនៅខេត្តតាកែវ ក្នុងករណីទទួលផលចោរកម្ម។ ជនសង្ស័យទាំង២នាក់រស់នៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ៣-ឈ្មោះថា ជីវ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ៤-ឈ្មោះវិញ ស្រីនិច ភេទស្រី អាយុ១៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ ជនសង្ស័យទាំង៤នាក់ មានមុខរបរមិនពិតប្រាកដ និង មានសារធាតុញៀនក្នុងទឹកនោម ។ សម្ភារៈដកហូតរួមមាន៖ ១-ម៉ូតូ០១គ្រឿងម៉ាកHondaDream ពណ៌ខ្មៅ សេរីឆ្នាំ២០២៣ឡើងតែម២០២៥ ផ្លាកលេខ កំពង់ធំ 1S-9620 (របស់ជនរងគ្រោះ) ២-ម៉ូតូ០១គ្រឿងម៉ាកWINNER ពណ៌ខ្មៅ លាយក្រហម គ្មានផ្លាកលេខ ទូរស័ព្ទដៃចំនួន០៣គ្រឿង កាំបិតកញ្ចែត០១ដងឬស្សី (ជារបស់ជនសង្ស័យ) ។
បច្ចុប្បន្នជនសង្ស័យត្រូវឃាត់ខ្លួនដើម្បីកសាងសំណុំរឿងបន្តនីតិវិធី ។

