ចេញផ្សាយ÷ថ្ងៃសៅរ៍ ទី 31 ខែមករា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សចុះជួយខេត្តស្វាយរៀង បានក្រឿនរំលឹកដល់គ្រប់អង្គភាពពាក់ព័ន្ធនៅក្នុងខេត្តស្វាយរៀងត្រូវយក ចិត្តទុកដាក់ខ្ពស់ក្នុងការលុបបំបាត់បទល្មើលបច្ចេកវិទ្យា (ស្គែមអនឡាញ) ដើម្បីធានាបាននូវសុវត្ថិភាព ជំនឿទុកចិត្ត សម្រាប់ភ្ញៀវទេសចរណ៍និងអ្នកវិនិយោគ ដែលមានបំណងចង់មកទស្សនា និងវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ការក្រើនរម្លឹកនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលនៃការអនុវត្តការងាររបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងប្រចាំឆ្នាំ២០២៥ និងទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តបន្តប្រចាំឆ្នាំ២០២៦ និងផ្សព្វផ្សាយរបាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្សឆ្នាំ២០២៥ និងទិសដៅឆ្នាំ២០២៦ របស់គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦។

