ក្រសួងមហាផ្ទៃប្រកាសថា យោធាថៃបាញ់ផ្សែងពុល និងបើកការបាញ់ប្រហារលើពលរដ្ឋស៊ីវិលខ្មែរ នៅខេត្តបន្ទាយមានជ័យ
(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃនេះ បានចេញសេចក្តីជូនដំណឹងជាបន្ទាន់មួយ ដោយបានលាតត្រដាងពីស្ថានការណ៍ចុងក្រោយនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ យោងតាមរបាយការណ៍បឋមរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងថា នៅវេលាម៉ោង ១៤:២២នាទី រសៀលថ្ងៃនេះ យោធាថៃបានបើកការបាញ់ប្រហារ និងបាញ់ផ្សែងពុលចូលមកក្នុងភូមិសាស្ត្រខ្មែរ ស្ថិតក្នុងយោធភូមិភាគទី៥ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ ដែលជាតំបន់មានប្រជាពលរដ្ឋស៊ីវិលកំពុងរស់នៅ។ ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់យ៉ាងធ្ងន់ៗថា សកម្មភាពខាងលើនេះ គឺជាការវាយប្រហារដ៏កំរោល និងមិនរើសគោលដៅពីសំណាក់យោធាថៃ មកលើប្រជាពលរដ្ឋស៊ីវិលកម្ពុជា ដែលទង្វើនេះគឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ។ គិតមកទល់ពេលនេះ ស្ថានការណ៍លម្អិត និងទំហំនៃការខូចខាត ឬគ្រោះថ្នាក់ដល់អាយុជីវិតប្រជាពលរដ្ឋ នៅមិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ…
ឯកអគ្គរដ្ឋទូតកាណាដាប្រចាំនៅកម្ពុជាសម្តែងក្តីបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់ជាខ្លំាង ចំពោះការផ្ទុះសង្រ្គាមតាមព្រំដែនកម្ពុជា-ថៃ
ក្នុងឱកាសចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម គ្រីស្ទាន អង់ជេឡូ ដេសរ៉ូស (Christian Angelo DesRoches) ឯកអគ្គរដ្ឋទូតប្រទេសកាណាដា ប្រចាំកម្ពុជា បានចូលរួមសម្តែងការសោកស្តាយចំពោះការផ្ទុះសង្រ្គាមនៅតាមព្រំដែនកម្ពុជា-ថៃ ដោយបានអះអាងថា ឯកឧត្ដមមានការបារម្ភ និងបានតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះហេតុការនេះ។ ឯកឧត្តមបានបញ្ជាក់ពីកិច្ចខិតខំរួមចំណែករបស់កាណាដាក្នុងការបញ្ចប់ជម្លោះនេះ ដោយសន្តិវិធី ផ្នែកលើច្បាប់អន្តរជាតិ ដើម្បីនាំមកនូវសុខសុវត្ថិភាព សម្រាប់ពលរដ្ឋស្លូតត្រង់នៃប្រទេសទំាងពីរ។ នៅក្នុងជំនួបពិភាក្សាការងារនេះ សម្តេចប្រធានរដ្ឋសភា និងឯកឧត្តម…
ទិដ្ឋភាពជនភៀសសឹកសង្គ្រាមដែលបានមកស្នាក់នៅបណ្តោះអាសន្ននៅទីសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃពុធទី10 ខែធ្នូ ឆ្នាំ2025
ទិដ្ឋភាពជនភៀសសឹកសង្គ្រាមដែលបានមកស្នាក់នៅបណ្តោះអាសន្ននៅទីសុវត្ថិភាពវត្តបាត់ថ្កៅ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ នារសៀលថ្ងៃពុធទី10 ខែធ្នូ ឆ្នាំ2025
