ចេញផ្សាយ÷ថ្ងៃសៅរ៍ ទី 7 ខែកុម្ភៈ ឆ្នាំ 2026

ដោយ÷ វីស៊ីអេស ធីវីអនឡាញ

(ស្ទឹងត្រែង)តុលាការខេត្តស្ទឹងត្រែងកាត់ទោសជនជាតិខ្មែរ២នាក់ ដាក់ពន្ធនាគារអស់មួយជីវិត និងឲ្យជនជាតិថៃ ៣នាក់ ខ្មែរ ៥នាក់ទៀតរួចផុតពីបទចោទ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូនគ្រឿងញៀនជាង ២៥០គីឡូក្រាម កាលពីឆ្នាំ២០២៤។

អ្នកនាំពាក្យតុលាការខេត្តបានឲ្យដឹងនៅថ្ងៃទី៦ កុម្ភៈនេះថា ជនជាប់ចោទ អ៊ាប សុឃីម (ក្នុងឃុំ) និង ឈ្មោះ ម៉េត វុទ្ធី (ក្រៅឃុំ) ត្រូវដាក់ទោសអស់មួយជីវិត និងពិន័យប្រាក់ម្នាក់ៗ ៦០លានរៀល។

ចំណែកជនជាតិថៃ ៣នាក់ (ក្នុងឃុំ) និង ខ្មែរ ៥នាក់ទៀត (ក្រៅឃុំ) ដែលជាជនជាប់ចោទ ត្រូវបានតុលការរកឃើញថាមិនពាក់ព័ន្ធ និងត្រូវបានឲ្យរួចផុតពីបទចោទ។

សំណុំរឿងនេះពាក់ព័ន្ធនឹងការដឹកជញ្ជូនគ្រឿងញៀនប្រភេទមេតំហ្វេតាមីនជាង ២២២គីឡូក្រាម និង កេតាមីនជាង ៣១គីឡូក្រាម នៅឃុំអូរស្វាយ ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង កាលពីខែឧសភា ឆ្នាំ២០២៤។ នេះបើតាមអ្នកនាំពាក្យតុលាការខេត្តស្ទឹងត្រែង។

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed