កងទ័ពអាកាសរបស់ថៃបានបន្តឈ្លានពានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា ប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកផ្តាច់ស្ពានអូរជីក
ចេញផ្សាយ÷ ថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ថៃផ្គើនអាមេរិកនិងចិន ! កងទ័ពអាកាសថៃ បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមលើជនស៊ីវិលកម្ពុជា ប្រើយន្តហោះ F16 បំផ្លាញស្ពាន ដោយមិនស្តាប់អាមេរិក និងចិន នៅវេលាម៉ោងជាង១១យប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពអាកាសថៃ បានប្រើយន្តហោះចម្បាំង F16 ចំនួនពីរគ្រឿងមកទម្លាក់គ្រាប់ចំនួន៣គ្រាប់លើស្ពានអូរជីកធ្វើឱ្យស្ពានខូចខាតឆ្លងកាត់លែងកើតតែម្តង។អំពើដ៏គឃ្លើនរបស់ថៃ បានបង្ហាញពីការមិនស្តាប់សហរដ្ឋអាមេរិក និងចិន ដែលឱ្យកម្ពុជា និងថៃ បញ្ចប់សង្គ្រាមរវាងគ្នា។ តែកងទ័ពថៃតែបន្តភាពគឃ្លើនដោយមិនស្តាប់កិច្ចអន្តរាគមន៍របស់អាមេរិក និងចិននោះឡើយ។ ស្ពានអូរជីកស្ថិតនៅលើផ្លូវជាតិលេខ៦៨ តភ្ជាប់រវាងខេត្តសៀមរាប…
សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកទឹកចិត្ត ផ្តល់ភាពកក់ក្តៅ និងក្តីសង្ឃឹម ដល់វីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានានៅរាជធានីភ្នំពេញ
ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញជាលើកទី២ ក្នុងការចុះសួរសុខទុក្ខវីរយុទ្ធជនការពារបូរណភាពទឹកដីដ៏អង់អាចក្លាហាន ដែលរងរបួស និងផ្សែងពុលក្នុងសមរភូមិ កំពុងព្យាបាលនៅតាមមន្ទីរពេទ្យចំនួន៥ ក្នុងរាជធានីភ្នំពេញ។ នេះជាការចុះសួរសុខទុក្ខជាលើកទី២ របស់អ្នកម្តាយមនុស្សធម៌ ដើម្បីលើកទឹកចិត្ត និងផ្តល់ភាពកក់ក្តៅ ដល់វីរយុទ្ធជនដ៏អង់អាចក្លាហានរបស់យើង ដែលការចុះលើកទី១ កាលពីថ្ងៃទី១៥-១៦ ខែធ្នូ កន្លងទៅ។ ការអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខនាពេលនេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្ដែងនូវអារម្មណ៍ក្ដុកក្ដួល អាណិតអាសូរជាពន់ពេកដល់វីរយុទ្ធជនដែលបានពលី…
សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី បានឧបត្ថម្ភអង្ករ សម្រាប់ផ្គត់ផ្គង់ប្រជាជនភៀសសឹក នៅក្នងខេត្តបន្ទាយមានជ័យ
ចេញផ្សាយ÷ ថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សមាជិកាព្រឹទ្ធសភា និងជាព្រះស្ថាបនិកមូលនិធិមុទិតា ព្រមទាំងសមាជិក សមាជិកានៃមូលនិធិមុទិតាទាំងអស់ បានឧបត្ថម្ភអង្ករចំនួន ៤តោន ជូនឯកឧត្តមរដ្ឋលេខាធិការប្រចាំការ អុឹម សុីថុល តំណាង ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ សម្រាប់ផ្គត់ផ្គង់ប្រជាពលរដ្ឋភៀសសឹក…
ក្រសួងអប់រំ ៖ សិស្សភៀសសឹកជាង ៩ ពាន់នាក់ បានចូលរៀនបណ្ដោះអាសន្នតាមគ្រឹះស្ថានសិក្សា ជាង ១.៦០០កន្លែង
ចេញផ្សាយ÷ ថ្ងៃសុក្រទី ១៩ ខែធ្នូ ឆ្នាំ២០២៥ ភ្នំពេញ ៖ គិតត្រឹមព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ ២០២៥ នេះ មានសិស្សភៀសសឹកចំនួន ៩ ៤០៧ នាក់ បានចូលរៀនបណ្ដោះអាសន្ននៅតាមគ្រឹះស្ថានសិក្សាចំនួន ១ ៦០២ ក្នុងរាជធានី-ខេត្ត ២២។ នេះបើយោងតាមការបញ្ជាក់ របស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ…
ក្រុមការងារផ្នែកបសញ្ញាណកម្មក្រុងតាខ្មៅ បានទទួលបំពេញសំណុំបែបបទ ថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ
អនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ក្រុមការងារផ្នែកបសញ្ញាណកម្មក្រុងតាខ្មៅ បានទទួលបំពេញសំណុំបែបបទ ថតធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋ នៅ (អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ) បន្ទប់ផ្នែកអត្តសញ្ញាណបន ជាន់ទី១ ។ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ដែរមានអត្តសញ្ញាណប័ណ្ណ ហួសសុពលភាព បាត់ បាក់ ខូច និង ប្អូនៗដែរគ្រប់អាយុ១៥ឆ្នាំថ្មី អាចអញ្ជើញមកតាម ទីតាំងដែរយើងជម្រាបជូន ដើម្បីស្នើរថ្មី ឬ ទុយតា…
ត្រឹមម៉ោង៧៖៣០នាទី សភាពការណ៍តាមព្រំដែនរៀងស្ងាត់ ក្រោយគោលដៅខ្លះទាហានឈ្លានពានសៀម បានបាញ់ផ្លោងចូលនៅទៀបភ្លឺ
(ព្រំដែន)៖ គិតត្រឹមវេលាម៉ោងប្រមាណ ៧៖៣០នាទី ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ សភាពការណ៍តាមសមរភូមិព្រំដែនរៀងស្ងប់ស្ងាត់បន្តិច ខណៈគោលដៅខ្លះនៅវេលាម៉ោងទៀបភ្លឺ ទាហានឈ្លានពានសៀម បានបាញ់ចូលមកដីយើងយ៉ាងខ្លាំង។ សមរភូមិថ្មដា នៅវេលាម៉ោងជាង៤ទៀបភ្លឺ ពួកវាបាញ់ចូលដីយើង ដើម្បីស្វែងរកបន្ទាយទាហានយើង និងក្រោយមកពួកវាបន្តប្រើដ្រូនខ្នាតធំ បង្ហោះមើលទីតាំងទាហានរបស់យើងបន្តទៀត។ សម្រាប់សមរភូមិបឹងត្រកួន នៅវេលាម៉ោងប្រមាណ៤ ពួកវាបាញ់ចូលជាច្រើនគ្រាប់ ហើយបន្តបាញ់ចូលភូមិជោគជ័យនៅវេលាម៉ោងប្រមាណ៦៖៣០នាទី។ នៅសមរភូមិឧត្តរមានជ័យ នៅវេលាម៉ោងជិត៥ពួកវាបន្តបាញ់ចូលថ្មដូន និងតាក្របី។ នៅឯសមរភូមិព្រះវិហារ រៀងស្ងប់ស្ងាត់។ ជារួមនៅសមរភូមិជួរមុខខ្លះ យូរៗពួកវាបាញ់ផ្លោងចូលម្តង។ សម្រាប់កងកម្លាំងរបស់យើងនៅបន្តឈរជើងយ៉ាងរឹងមាំ ដើម្បីការពារទឹកដី និងត្រៀមឆ្លើយតបជាមួយសត្រូវទៅវិញគ្រប់ពេល៕
កម្ពុជាត្រូវការសន្តិភាព (Cambodia Needs Peace)
ចេញផ្សាយ÷ ថ្ងៃព្រហស្បតិ៍ទី ១៨ ខែធ្នូ ឆ្នាំ២០២៥ មហាគ្រួសារកម្ពុជា មហានៃសាមគ្គីភាពស្មារតីតែមួយ សម្លេងតែមួយបានស្រែកឡេីងដូចគ្នា គឺ កម្ពុជាត្រូវការសន្តិភាព សូមផ្ញេីជូនពិភពលោកពីបេះដូងដ៏បរិសុទ្ធ និងចេតនាដ៏ស្មោះស្ម័គ្របំផុត។ រាជធានីភ្នំពេញ រសៀលថ្ងៃព្រហស្បតិ៍ ទី១៨ ធ្នូ ២០២៥ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរមកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតីខ្មែរតែមួយ ដើម្បីធ្វើព្យុហយាត្រា «ដើរដើម្បីសន្តិភាព» របស់មហាគ្រួសារខ្មែរ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងស្មារតីសាមគ្គីភាពជាតិ។ សំឡេងរបស់ប្រជាពលរដ្ឋកម្ពុជា…
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញមកសួរសុខទក្ខយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ
ចេញផ្សាយ÷ ថ្ងៃព្រហស្បតិ៍ទី ២៨ ខែធ្នូ ឆ្នាំ ២០២៥ (រាជធានីភ្នំពេញ) លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃព្រហស្បតិ៍ទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានអញ្ជើញមកសួរសុខទក្ខយោធិន ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ និងបានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រមទាំងបាននាំយកអំណោយជាគ្រឿងបរិភោគ សម្ភារៈប្រេីប្រាស់ រួមទាំងថវិកាមួយចំនួនជូនចំពោះបងប្អូនយោធិនដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី…
ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ
ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ទី ១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់លោក ឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត នៅថ្ងៃទី១៦_ខែធ្នូ_ឆ្នាំ២០២៥ លោក វរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានដឹកនាំ និងចាត់កម្លាំងអន្តរាគមន៍ ដោយប្រើប្រាស់ឯកសណ្ឋានស៊ីវិល ធ្វើការចេញល្បាតតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ និងគោលដៅសំខាន់ៗដែលងាយរងគ្រោះនានា ព្រមទាំងបានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាករណីលួច ករណីការផ្តល់បណ្តាញព័ត៌មានទៅឲ្យភាគីថៃ នៅក្នុងភូមិសាស្រ្តក្រុងសំរោង ក្នុងគោលបំណងដើម្បីរក្សាទ្រព្យសម្បតិ្តរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បងប្អូនប្រជាពលរដ្ឋ និងបង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទដែលកើតមានឡើងក្នុងមូលដ្ឋាន ។
កម្ពុជាបញ្ជូនជនជាតិវៀតណាម៦៣នាក់ ដែលភាគច្រើនជាប់ពាក់ព័ន្ធនឹងការឆបោក
ចេញផ្សាយ÷ថ្ងៃព្រហស្បតិ៍ទី ១៨ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបញ្ជូនជនជាតិវៀតណាម៦៣នាក់ ដែលភាគច្រើនជាប់ពាក់ព័ន្ធនឹងការឆបោក កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្មាំព្រំដែនខេត្តដុងណៃ ប្រទេសវៀតណាមបានទទួលពលរដ្ឋវៀតណាមចំនួន៦៣នាក់ ដែលអាជ្ញាធរកម្ពុជាផ្ទេរមក។ ក្នុងចំណោមនោះ មាន ៤២នាក់បានរត់គេចខ្លួនពីសួនឧស្សាហកម្មបន្លំទូរគមនាគមន៍ក្នុងខេត្តឧត្តរមានជ័យ ប្រទេសកម្ពុជា។ ពួកគេបានរាយការណ៍ថាត្រូវបានបង្ខំឱ្យធ្វើការដោយគ្មានប្រាក់ឈ្នួលក្រោមលក្ខខណ្ឌដ៏គួរឱ្យរន្ធត់ មិនអាចទាក់ទងក្រុមគ្រួសាររបស់ពួកគេ និងទទួលរងការវាយដំដោយសារការមិនគោរពតាមបញ្ជា។
