ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ
ថ្ងៃទី 13 ខែកុម្ភៈ ឆ្នាំ 2026
ចំពោះពាណិជ្ជករ អាជីវករជាអ្នកលក់ ចែកចាយ បន្ត៖ ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំងរក្សាទុកជា បណ្តោះអាសន្ន នូវផលិតផលដែលមានបំពាក់ម៉ាកបរូបសញ្ញាខាងលើ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេតដានស្វែងរកប្រភពផលិត នាំចូល ចែកចាយ នូវ ផលិតផលទាំងនោះ
ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ៖ ត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយ នូវ ផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញាខាងលើ ជាបន្ទាន់ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនីតិវីធីបន្តស្របតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
ចំពោះអ្នកប្រើប្រាស់ និងសាធារណជន៖ សូមជៀសវាងការទិញ នូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញា ខាងលើ ព្រមទាំងផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីមានចំណាត់ការតាម នីតិវិធី។

