ចេញផ្សាយដោយ÷ វីស៊ីអេស ធីវីអនឡាញ
នៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២៦នេះស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិនិងក្រោមបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោយុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញរួមជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលធ្វេីការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាននិងឈានដល់ការឃ-ាត់ខ្លួនជនសង័្សយឈ្មោះចាន់ធាវិសា ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិពោធិ៍បាត់ដំបង ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយដកហូតបាន៖
-ម៉ូតូចាស់ជាមធ្យោបាយជិះធ្វេីសកម្មភាពចំនួន០១គ្រឿង
-ទូរស័ព្ទដៃចំនួន០២គ្រឿងជារបស់ជនរងគ្រោះ។
សូមជម្រាបជូនថាកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង២០.០០នាទីនៅចំណុចក្រុម ទី១៣ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង មានករណី អំពើលួច មានស្ថានទម្ងន់ទោស (ធាក់ម៉ូតូនិងប្រេីក-ាំបិតគំរាមប្លន់យកទ្រព្យសម្បត្តិ) មួយកើតឡើងបង្កដោយជនសង្ស័យមិនស្គាល់ឈ្មោះភេទប្រុស ចំនួន០១នាក់ ជិះម៉ូតូធ្វេីសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះឈ្មោះងុិ រីវណ្ណថាភេទស្រី អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលឱ្យដួល (របួសជេីង) រួចយកក-ាំបិតគំរាមយកកាបូបរបស់ជនរងគ្រោះក្នុងនោះមាន៖
-ទូរស័ព្ទដៃចំនួន០២គ្រឿង
-ប្រាក់រៀលចំនួន៦០០.០០០រៀល(ហុកសិបម៉ឺនរៀល)ជិះចេញទៅបាត់។
ក្រោយពេលទទួលបណ្តឹងសមត្ថកិច្ចបានចាត់វិធានការស្រាវជ្រាវនិងឃា-ត់ខ្លួនបាន ហេីយគេ បានឆ្លេីយសារភាពថា គេបានធ្វេីសកម្មភាពបែបនោះប្រាកដមែន។
ក្រៅពីបានសារភាពអំពីករណីខាងលេីគេក៏បានឆ្លេីយសារភាពផងដែរថាកាល ពីយប់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២២.១៥នាទី នៅចំណុចភូមិអូរមុនី១ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង គេបានប្រេីប្រាស់ខ្សែលួសរាយកាត់ផ្លូវបង្កឱ្យអ្នកជិះម៉ូតូម្នាក់ទាក់កប៉ុនប៉ងប្លន់យកទ្រព្យសម្បត្តិតែ ករណីនេះមិនបានសម្រេចទេដោយសារជនរងគ្រោះទាក់កហេីយតែព្យាយាជិះគេចចេញពីកន្លែងកេីតហេតុ។
ករណីនោះជនរងគ្រោះឈ្មោះ ហ៊ាង ណាលិ ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅភូមិឈូកត្រដក់ ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង បណ្តាលរងរបួសជុំវិញមាត់និងក។
ពេលនេះជនសង័្សយត្រូវបានរៀបចំបញ្ជូនមកផែនជំនាញដេីម្បីអនុវត្តបន្តតាមផ្លូវច្បាប់រីឯទូរស័ព្ទប្រគល់ជូនម្ចាស់វិញ៕(រូបភាពនគរបាលស្រុកសង្កែ)

