មន្ទីរបរិស្ថានមណ្ឌលគិរី បង្ក្រាបទីតាំងស្តុកឈើខុសច្បាប់ និងអំពាវនាវពលរដ្ឋរួមគ្នាការពារព្រៃឈើ
ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានដឹកនាំមន្ត្រីឧទ្យានុរក្ស ចុះប្រតិបត្តិការបង្ក្រាបបទល្មើសធនធានធម្មជាតិ ដោយបានប្រទះឃើញទីតាំងស្តុកឈើខុសច្បាប់មួយកន្លែង ស្ថិតក្នុងភូមិឡៅកា សង្កាត់សុខដុម ក្រុងសែនមនោរម្យ។ ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានដកហូតឈើចំនួន ២៦កំណាត់ ប្រភេទ ឈើឈ្លិច ដែលជនមិនស្គាល់មុខយកទៅលាក់ទុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ជាមួយគ្នានេះ លោកប្រធានមន្ទីរបានអំពាវនាវដល់ប្រជាពលរដ្ឋ សូមបញ្ឈប់ការកាប់បំផ្លាញព្រៃឈើ និងទន្ទ្រានដីព្រៃដោយខុសច្បាប់ ព្រោះព្រៃឈើជាប្រភពធនធានសំខាន់សម្រាប់ជីវិត និងប្រព័ន្ធអេកូឡូស៊ី។ លោកក៏បានលើកឡើងពីអត្ថប្រយោជន៍នៃ…
