Author: Dy Chanthoeun

My name is Dy Chanthoeun.

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីចាប់ជំរិតក្លែងបន្លំជានគរបាលបង្កដោយជនជាតិចិន និងមីយ៉ាន់ម៉ា នៅក្រុងព្រះសីហនុ, ក្រុមជនដៃដល់ ៨នាក់ ត្រូវបានចាប់ខ្លួន

នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ TANG CAIYOU (ថាំង ខាយូ) ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិចិន ដោយកាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង០០៖៣០នាទី ខ្លួនត្រូវបានជនមិនស្គាល់អត្តសញ្ញាណមួយក្រុម មានគ្នា៣នាក់ ជាជនជាតិខ្មែរ និងចិន បានធ្វើសកម្មភាព បង្ខាំង និងជំរិតទារប្រាក់ពីខ្លួនអស់ចំនួន ១២,០០០ USD និង ៨១,០០០ USDT។ ក្រោយមកក្រុមជនសង្ស័យបានដឹករូបខ្លួនទៅដាក់នៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពោធិ៍ចិនតុង។…

បង្រ្កាបករណីជនជាតិចិនប្រើប្រាស់អាវុធដោយខុសច្បាប់នៅក្រុងព្រះសីហនុ

ចេញផ្សាយ ថ្ងៃទី 22 ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ម៉ោងប្រមាណ ២១:០០នាទីយប់ បន្ទាប់ពីប្រជាពលរដ្ឋបានរាយការណ៍ថា មានជនជាតិចិនមួយក្រុមកាន់អាវុធភ្ជង់ជនជាតិចិន ។ ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានចុះស្រាវជ្រាវ និងអន្តរាគមន៍ភ្លាមៗ ។…

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ អញ្ជើញបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ» ដល់មន្ត្រីមានសមត្ថកិច្ចពាក់ព័ន្ធក្នុងខេត្តកំពង់ស្ពឺ

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ ​(ខេត្តកំពង់ស្ពឺ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការជាតិដោះលែងដោយមានលក្ខខណ្ឌ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី «គោលបំណង និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ» នៅសាលាដំបូងខេត្តកំពង់ស្ពឺ។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពី មន្ត្រីតុលាការ មន្ត្រីនគរបាល មន្ត្រីកងរាជអាវុធហត្ថ មន្ត្រីពន្ធនាគារ និងមន្ត្រីសង្គមកិច្ចទូទាំងខេត្ត។ ​សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីក្របខណ្ឌគតិយុត្ត និងនីតិវិធីនៃការដោះលែងដោយមានលក្ខខណ្ឌ ដល់មន្ត្រីតុលាការ និងអាជ្ញាធរអនុវត្តច្បាប់ពាក់ព័ន្ធ។ យន្តការនេះមានគោលដៅធានាដល់ការអប់រំកែប្រែទណ្ឌិតនៅក្នុងសហគមន៍ មុននឹងធ្វើសមាហរណកម្ម (ការវិលត្រឡប់) ចូលក្នុងសង្គមវិញ។…

ផ្ទេរទណ្ឌិតជាក្មេងទំនើងជិត៨០០នាក់ ទៅអនុវត្តទោស​បន្តនៅ​មណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្តជាប់ព្រំដែន

ចេញផ្សាយ ថ្ងៃទី 21 ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ​អគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ បានចាត់ចែងផ្ទេរទណ្ឌិតជាក្មេងទំនើង (ភេទប្រុស) សរុបចំនួន ៧៩០នាក់ ពីបណ្តាមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានី-ខេត្ត ទៅអនុវត្តទោសបន្តនៅមណ្ឌលអប់រំកែប្រែ និងពន្ធនាគារគោលដៅ ចំនួន០២ ដូចខាងក្រោម៖ ​១. មណ្ឌលអប់រំកែប្រែទី៤ (ខេត្តពោធិ៍សាត់)៖ ចំនួន៦៥១នាក់។ ២.…

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ រាជធានីភ្នំពេញ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ឧសភា ២០២៦ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចរឹងមាំ និងមានកំណើនចំណូលពន្ធបានល្អប្រសើរ​។ ការវិវត្តជាវិជ្ជមាននេះ តម្រូវឱ្យមានការពង្រីក និងពង្រឹងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការអភិវឌ្ឍធនធានមនុស្ស ដើម្បីឆ្លើយតបនឹងទំហំការងារ និងនិរន្តរភាពជាតិ ជាក់ស្តែងសមិទ្ធផលអគារទីស្នាក់ការកណ្ដាលនៃអគ្គនាយកដ្ឋានពន្ធដារត្រូវបានសាងសង់ដើម្បីដោះស្រាយបញ្ហាប្រឈម និងដើម្បីអាចគាំទ្រដល់ការប្រមូលចំណូល ការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការបន្តកែទម្រង់រដ្ឋបាល សារពើពន្ធឱ្យកាន់តែមានភាពទំនើប វិជ្ជាជីវៈខ្ពស់ និងឆ្លាតវៃ ស្របតាមឧត្តមានុវត្តន៍ជាអន្តរជាតិ។ សមិទ្ធផលអគារនេះក៏ជាការចូលរួមចំណែកគាំទ្រដល់ការសម្រេចបាននូវគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល តាមរយៈ ពង្រឹងអភិបាលកិច្ច និងសមត្ថភាពរដ្ឋបាលសាធារណៈ, ការធ្វើទំនើបកម្មរដ្ឋបាលសាធារណៈនិងចូលរួមគាំទ្រការកសាងរដ្ឋាភិបាលឌីជីថល (DigitalGovernment),…

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ៦នាក់​ នៅក្រុង​សិរីសោភ័ណ​ ខេត្ត​បន្ទាយមានជ័យ​ ពាក់ព័ន្ធករណីគ្រឿងញៀន

(ខេត្តបន្ទាយមានជ័យ​​)៖ នៅថ្ងៃទី២០ ខែឧសភា​​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ​ និង​ជួញដូរ​​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​៤ សង្កាត់​ព្រះពន្លា​ ក្រុង​សិរីសោភ័ណ​​ ខេត្តបន្ទាយមានជ័យ​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​ អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​សិរីសោភ័ណ​​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ចែកចាយ​ និង​ជួញដូរ​ដោយខុសច្បាប់នូវ​សារធាតុ​ញៀន​…

ឯកឧត្តម ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់

ចេញផ្សាយ ថ្ងៃទី 20 ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ខេត្តពោធិ៍សាត់)៖ នារសៀលថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តមជាថ្នាក់ដឹកនាំក្រសួង មន្ដ្រីបច្ចេកទេសក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អញ្ជើញចុះទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៦ខ្សែ នៅក្នុងខេត្តពោធិ៍សាត់…

១៧ចំណុច ដែលមន្ត្រីនគរបាលជាតិ ដាច់ខាតត្រូវវៀរចាកក្នុងភារកិច្ចបម្រើប្រជាពលរដ្ឋ!

ចេញផ្សាយ ថ្ងៃទី ២០ ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានអធិប្បាយ ក្រើនរំលឹកដល់មន្ត្រីនគរបាលជាតិទាំងអស់ ត្រូវវៀរចាក និងដាច់ខាតមិនត្រូវប្រព្រឹត្តនូវអ្វីដែលជាការហាមឃាត់ទាំង ១៧ចំណុច ក្នុងការបំពេញតួនាទីភារកិច្ចបម្រើជាតិ និងប្រជាពលរដ្ឋ។ ចំណុចទាំង១៧ ដែលអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ អធិប្បាយក្រើនរម្លឹកនោះ មានដូចខាងក្រោម៖ ទី១.មន្ត្រីទាំងអស់មិនត្រូវ ប្រព្រឹត្តអំពើទាំងឡាយណា ដែលធ្វើឱ្យអាប់ឱនដល់កិត្តិយស…

រដ្ឋបាលខេត្តកណ្តាលរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តកណ្តាល

ចេញផ្សាយ ថ្ងៃទី 19 ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ ​(ខេត្តកណ្តាល)៖ រដ្ឋបាលខេត្តកណ្តាល បានរៀបចំពិធីចុះហត្ថលេខាលើផែនទីព្រំប្រទល់រដ្ឋបាលឃុំ សង្កាត់ ទូទាំងខេត្តកណ្តាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ព្រមទាំងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ឈឿន ប៉ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល…

នគបាលស្រុកគងពិសី សហការជាមួយនគបាលស្រុកបសេដ្ឋ ឃាត់ខ្លួនជនសង្ស័យ២នាក់ ជាមុខសញ្ញាកាប់ប្លន់តាមជាតិលេខផ្លូវ៤១

ចេញផ្សាយ ថ្ងៃទី 16 ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ខេត្តកំពង់ស្ពឺ)÷ដោយបានបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ​ ឃឹម​ សុកខៃ​ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ​ និងការចង្អុលណែនាំពី​លោកឧត្ដមសេនីយ៍ត្រីស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ​ កំលាំងអធិការដ្ឋាននគរបាលស្រុកគងពិសី​ ដឹកនាំដោយលោក​វរសេ​នី​យ៍ឯក​ យ៉ាង​ សុខលី​ អធិការ​នគរបាលស្រុកគងពិសី​ បានបញ្ជាដឹកនាំអោយកំលាំងផ្នែកព្រហ្មទណ្ឌស​ហការស្រាវជ្រាវករណីប៉ុនប៉ង​លួច​មានស្ថានទម្ងន់ទោស​ (កាប់ប្លន់យ​ក​ម៉ូតូ)​ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២​០២៦ វេលាម៉ោង០១និង១៥នាទីរំលងអាទ្រាធ លើផ្លូវ៤១ ចំណុចភូ​មិបឹងប្រស្រែ ឃុំព្រៃញាតិ ស្រុកគ​ងពិសី ខេត្តកំពង់ស្ពឺ…

You missed