Author: Dy Chanthoeun

My name is Dy Chanthoeun.

អគ្គលេខាធិការដ្ឋានរដ្ឋសភា ចេញសេចក្តីប្រកាសព័ត៌មាន​បង្ហាញលទ្ធផលនៃកិច្ចប្រជុំវិសាមញ្ញ នីតិកាលទី៧ នាថ្ងៃនេះ

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ (រាជធានីភ្នំពេញ)÷រដ្ឋសភានៅថ្ងៃ ទី១២ ខែឧសភា ឆ្នាំ២០២៦ បានបើកសម័យប្រជុំរដ្ឋ​សភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា។ អង្គសភាបានសម្រេចអនុម័តយល់ព្រមជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន២ ដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពី «កាតព្វកិច្ចយោធា»៖ ដើម្បីរួមចំណែកកសាងប្រទេសជាតិ ការពារមាតុភូមិ និងពង្រឹងមូលដ្ឋានគ្រឹះនៃកងកម្លាំងសម្រាប់វិស័យការពារជាតិ។ ច្បាប់នេះនឹងជួយអភិវឌ្ឍកាយសម្បទា បណ្តុះបណ្តាលស្មារតីស្នេហាជាតិ អប់រំផ្នត់គំនិត និងវិន័យដល់យុវជនខ្មែរ។ សេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាម»៖ ដើម្បីធានានិរន្តរភាព និងស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនី ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ…

ក្មេងទំនើងចំនួន៥នាក់ ត្រូវបានឃាត់ខ្លួនក្រោយយកដុំថ្ម កប់បំផ្លាញម៉ូតូជនរងគ្រោះ ដោយខឹងទាស់ពាក្យសម្តីតាមបណ្តាញសង្គមតិកតុក(TikTok)

ចេញផ្សាយ ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ក្រុងតាខ្មៅ)÷ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី១១ខែឧសភាឆ្នាំ២០២៦ កម្លាំងជំនាញព្រហ្មទណ្ឌក្រុងតាខ្មៅ រួមនឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសិត្បូ ដឹកនាំដោយ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ធ្វើការស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ជនសង្ស័យ៥នាក់ ក្នុងចំណោម៧នាក់ បានប្រព្រឹត្តិ ករណីហិង្សាដោយចេតនា និងធ្វើឲ្យខូចខាតដោយចេតនា (បង្កឡើងដោយក្មេងទំនើង)…

កម្លាំងអាវុធហត្ថខេត្តតាកែវ បើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១០នាក់ និងគ្រឿងញៀន៦២កញ្ចប់ និងវត្ថុតាងមួយចំនួន

ចេញផ្សាយ ថ្ងៃទី 12 ខែឧសភា ឆ្នាំ 2026 ដោយ÷ វីស៊ីអេស ធីវីអនឡាញ (ខេត្តតាកែវ)÷ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦នេះ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ និងសម្របសម្រួលនីតិវិធី ដោយឯកឧត្តម ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។ នៅវេលាម៉ោង ៨:៤៥នាទី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស សហការជាមួយ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រៃកប្បាស ដឹកនាំដោយលោកអនុសេនីយ៍ឯក…

សារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធបញ្ហាសមុទ្រជាមួយថៃ

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ (ភ្នំពេញ)៖ ផ្អែកតាមសារបង្ហោះរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ បានលើកឡើងអំពីជំហររបស់កម្ពុជា ពាក់ព័ន្ធបញ្ហាសមុទ្រជាមួយភាគីថៃ។ ១. ការឆ្លើយតបទៅជំហរភាគីថៃ សម្តេចបានកត់សម្គាល់ថា ការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសថៃ ដែលស្នើឲ្យដោះស្រាយតាមការចរចាទ្វេភាគី បន្ទាប់ពីការលុបចោល MOU 2001 មានភាពផ្ទុយគ្នាជាមួយសកម្មភាពជាក់ស្តែងរបស់ភាគីថៃ ដែលបានលុបចោលក្របខណ្ឌចរចានេះដោយឯកតោភាគី។ ២. អនុសាសន៍ដល់រាជរដ្ឋាភិបាលកម្ពុជា សម្តេចបានណែនាំថា កម្ពុជាមិនគួរបើកការចរចាទ្វេភាគីថ្មីណាមួយជាមួយភាគីថៃ លើបញ្ហានេះទៀតឡើយ ដើម្បីជៀសវាងភាពមិនច្បាស់លាស់…

ឯកអគ្គរដ្ឋទូតឡាវថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយកម្ពុជាថែមទៀត

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម សនសៃ វ៉ាន់ណាសៃ (Sonexay Vannaxay) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមឯកអគ្គរដ្ឋទូតឡាវ បានសម្ដែងនូវមោទនភាពដែលត្រូវបានរដ្ឋាភិបាលឡាវតែងតែងជាឯកអគ្គរដ្ឋទូតឡាវ ប្រចាំកម្ពុជា។ ឯកឧត្តមបានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា លើគ្រប់វិស័យ…

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជាប្ដេជ្ញាបន្តពង្រឹងនិងពង្រីកភាពជាដៃគូជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Flavio Bonetti តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ លោក Flavio Bonetti បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដល់ការគាំទ្រដល់អង្គការយូណេស្កូ រហូតសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈ នាពេលកន្លងមក។ លោក Flavio Bonetti បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងរាជរដ្ឋាភិបាល…

កម្ពុជា និងអាស៊ែបៃហ្សង់ ឯកភាពជំរុញ​ ទំនាក់ទំនង​ និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រេីន

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Elchin Amirbayov តំណាងប្រធានាធិបតីនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ទទួលបន្ទុកកិច្ចការពិសេស និង​សហការី​ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តមតំណាងប្រធានាធិបតី បានគោរពជម្រាបជូនសម្តេចធិបតីថា អាស៊ែបៃហ្សង់ចាត់ទុកកម្ពុជាជាដៃគូដ៏សំខាន់ក្នុងទំនាក់ទំនងទ្វេភាគី។ ឯកឧត្តមក៏បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសការផ្សារភ្ជាប់ទំនាក់ទំនងរវាងស្ថាប័ននីតិបញ្ញត្តិ និងនីតិប្រតិបត្តិ។ ឯកឧត្តមបានបន្តថា អាស៊ែបៃហ្សង់កំពុងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើន ក៏ដូចជាការផ្សារភ្ជាប់ទំនាក់ទំនងរវាងវិស័យឯកជន…

រន្ធត់ណាស់ កុមារីអាយុ៥ឆ្នាំម្នាក់ស្លា.ប់ការចាប់ជំរិត នៅខេត្តកណ្តាល

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ (ខេត្តកណ្ដាល)÷ពិតជាមានការភ្ញាក់ផ្អើល និងខ្លោចផ្សាជាទីបំផុត ចំពោះករណីឃាតកម្មដ៏សាហាវឃោឃៅមួយ ដែលបានកើតឡើងលើកុមារីអាយុទើបតែ ៥ឆ្នាំម្នាក់ បណ្តាលឱ្យបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ក្រោមស្នាដៃជនដៃដល់ម្នាក់ដែលព្យាយាមជំរិតទារប្រាក់ពីឪពុកម្តាយជនរងគ្រោះចំនួន ១ម៉ឺនដុល្លារ។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៦។ តាមប្រភពព័ត៌មានបានឱ្យដឹងថា ជនដៃដល់មានឈ្មោះ គីម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ បានចាប់ក្មេងស្រីរងគ្រោះ ហើយបានផ្ញើសារគំរាមកំហែងទៅកាន់ឪពុកម្តាយជនរងគ្រោះ ដោយបង្ខំឱ្យផ្ញើប្រាក់ចំនួន ១ម៉ឺនដុល្លារតាមរយៈ វីង (Wing)…

កិច្ចប្រជុំពិនិត្យវឌ្ឍនៈភាពការងារអធិការក្រុងតាខ្មៅ ប្រចាំខែមេសាឆ្នាំ២០២៦និងលើកទិសដៅការងារបន្តរសម្រាប់ខែឧសភាឆ្នាំ២០២៦

ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ (អធិការក្រុងតាខ្មៅ)÷ដោយមានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នាព្រឹកថ្ងៃទី៨ខែឧសភាឆ្នាំ២០២៦ លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅបានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងាររបស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ។ ក្នុងកិច្ចប្រជុំនោះផងដែរលោកអធិការបានណែនាំអោយមន្ត្រីទាំងអស់ត្រូវយកចិត្តទុកដាក់លើការងារបំរើប្រជាពលរដ្ឋអោយបានល្អ ជាពិសេសលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: ។ ដោយមានការចូលរួមពីលោក លោកស្រី អធិការរងនិង លោកនាយប៉ុស្តិ៍ទាំង១០ ផងដែរ៕

អភិបាលខេត្តកណ្ដាល ស្នើឱ្យបណ្តាក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធឺណិត ចូលរួមសហការជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ចខេត្ត ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាអនទ្បាញ (Online Scams)

(កណ្ដាល) ៖ ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំជាមួយក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិត ចំនួន ២៣ក្រុមហ៊ុន ដែលបានកំពុងប្រតិបត្តិការអាជីវកម្មក្នុងភូមិសាស្ត្រខេត្តកណ្ដាល។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅដោយមានការចូលរួមពីតំណាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងកងកម្លាំងមានសមត្ថកិច្ច។ ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្ដមអភិបាលខេត្ត បានមានប្រសាសន៍ថា កិច្ចប្រជុំនេះមានគោលបំណងសំខាន់ គឺស្នើសុំបណ្តាក្រុមហ៊ុនបម្រើសេវាកម្មអ៊ីនធឺណិតទាំងអស់ ធ្វើកិច្ចសហការឱ្យបានល្អ ជិតស្និទជាមួយកងកម្លាំង និងអាជ្ញាធរមានសមត្ថកិច្ច ដើម្បីរួមគ្នាក្នុងការទប់ស្កាត់…

You missed