ចេញផ្សាយ÷ថ្ងៃអង្គារ ទី 27 ខែមករា ឆ្នាំ 2026
ដោយ÷ វីស៊ីអេស ធីវីអនឡាញ
ព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានធ្វើពិធីសំណេះសំណាល និងជូនដំណើរយោធិន នៃកងរាជអាវុធហត្ថ ទើបជ្រើសរើសថ្មី (ជាប់ជាស្ថាពរ) ដើម្បីចូលហ្វឹកហ្វឺននៅវិទ្យាស្ថានកងរាជអាវុធហត្ថ (កំបូល)។ ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជា ប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្តាល។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ប្រធានពន្ធនាគារខេត្ត ប្រធានសាខាគយនិងរដ្ឋាករខេត្ត មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងកណ្តាល ស្នងការរងនគបាលខេត្ត នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាព និងការិយាល័យពាក់ព័ន្ធជុំវិញខេត្ត មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ ក្រុង-ស្រុកទាំង ១៣ នាយទាហាន នាយទាហានរង ព្រមទាំងយោធិន នៃកងរាជអាវុធហត្ថទើបជ្រើសរើសថ្មី និងក្រុមគ្រួសារ របស់យោធិនមួយចំនួនទៀត។ នាឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តម អភិបាលខេត្ត បានផ្តាំផ្ញើដល់យោធិនជ្រើសរើសថ្មី ត្រូវខំប្រឹងសិក្សារៀនសូត្រ គោរពវិន័យ គោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួន ពេលសិក្សាចប់ត្រូវការពារប្រទេសជាតិ ការពារសុខសន្តិភាព ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងបាននាំយកនូវថវិកាមួយចំនួនជូនដល់យោធិនទើបជ្រើសរើសថ្មី។ ក្នុងពិធីនោះលោក ឧត្ដមសេនីយ៍ មេបញ្ជាការ ក៏បានឧបត្ថម្ភជាថវិកា និងក្រម៉ា ដល់យោធិនទើបជ្រើសរើសថ្មីផងដែរ។

