ចេញផ្សាយដោយ÷វីស៊ីអេស ធីវីអនឡាញ

ត្បូងឃ្មុំ÷ថ្ងៃសៅរ៍ ៦កើត ខែបឋមាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦

ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ   បាន​ចូលរួមអបអរសាទរពិធីខួបអនុស្សាវរីយ៍លើកទី៤៩ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៦) និងខួបលើកទី៤៨ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា (១២ ឧសភា ១៩៧៨ – ១២ ឧសភា ២០២៦) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលប្រព្រឹត្តទៅនៅតំបន់ប្រវត្តិសាស្រ្តយោធាតេជោកោះថ្ម (X16)​ ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ត​ត្បូង​ឃ្មុំ។

នេះរំឭកឡើងវិញនូវដំណើរប្រវត្តិសាស្ត្រជាតិរបស់កម្ពុជា រំឭកការធ្វើពលិកម្មលះបង់អាយុជីវិតផ្ទាល់ខ្លួនរបស់សម្តេចតេជោ ហ៊ុន សែន និងបង្ហាញការដឹងគុណចំពោះមិត្តភក្តិបរទេសមួយចំនួន ដែលបានជួយឧបត្ថម្ភគាំទ្រដល់បុព្វហេតុនៃការ តស៊ូរបស់យើង ជាពិសេសកងទ័ព និងជំនាញការស្ម័គ្រចិត្តវៀតណាម។

-អរគុណសន្តិភាព !
-អរគុណនយោបាយឈ្នះឈ្នះ !
-ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ !

By Dy Chanthoeun

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed