ចេញផ្សាយ÷ថ្ងៃទី 1 ខែមេសា ឆ្នាំ 2026

ដោយ÷ វីស៊ីអេស ធីវីអនឡាញ

(ភ្នំពេញ)៖ កុមារអាយុ២ឆ្នាំត្រូវបានស្លាប់ដោយមានឈាមកកក្នុងពោះនិងបែកប្លោកនោមព្រោះរងការវាយដំពីម្តាយចុងព្រោះខឹងអូនតូចចាក់សាប៊ូលេង។

យោងតាមរបាយការណ៍សមត្ថកិច្ចដែលទទួលបាននៅថ្ងៃទី៣១ខែ មីនាឆ្នាំ២០២៦នេះថាហេតុការណ៍ឃាតកម្មនោះបានកើតឡើងកាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៦ ចំណុចបន្ទប់ជួល ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅទី២ ខណ្ឌពោធិសែនជ័យភ្នំពេញ ។

របាយការណ៍ដដែលបានបញ្ជាក់ថាកុមារដែលត្រូវបានម្តាយចុងវាយស្លាប់មានឈ្មោះ (សព)ឈ្មោះ ឌី ភត្រា ភេទប្រុសអាយុ២ឆ្នាំជនជាតិខ្មែរ។

ដំណើររឿងហេតុយោងតាមការបំភ្លឺរបស់ឈ្មោះ ទេព វណ្ណឌី ភេទប្រុសអាយុ២២ឆ្នាំជនជាតិខ្មែរមុខរបរព្រូឡាន ត្រូវជា ឪពុក ជនរងគ្រោះបានអោយដឹងថានៅមុនពេលកេីតហេតុ រូបគាត់កំពុងតែធ្វើការងារធម្មតាដូចសព្វដង ក្រោយមកស្រាប់តែឈ្មោះ ហឿន ស្រីណាន់ ភេទស្រីអាយុ២៤ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ ត្រូវជាប្រពន្ធក្រោយ បាន ខលទូរសព្ទទៅប្រាប់គាត់ថាកូន ស្លាប់ ក្រោយពេល ទទួលបានពត៌មានភ្លាមៗ គាត់ក៏បានមកផ្ទះតែម្ដង ពេលដែលគាត់ មកដល់ ផ្ទះវិញ ក៏ឃើញកូន ស្លាប់ ពិតប្រាកដមែន។

ពេលនោះ គាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចតែម្ដង តាមការពិនិត្យនិងកោសល្យវិច័យរបស់ សមត្ថកិច្ចនគរបាលជំនាញ និងអង្គការការពារកុមារ បានឲ្យដឹងថា ជនរងគ្រោះស្លាប់ដោយ អំពើឃាតកម្ម។ ផ្អែកតាមការ វះកាត់ទៅលេីសាកសពជនរងគ្រោះ មានសភាព បែកប្លោកនោមខាងឆ្វេង និងឈាម កកពេញក្នុងពោះ។

យោងតាមការស្ដាប់ចំលេីយ ឈ្មោះ ហឿន ស្រីណាន់ ភេទស្រីអាយុ២៤ឆ្នាំជនជាតិខ្មែរ មុខរបរនៅផ្ទះ ត្រូវជាម្ដាយចុង បានសារភាពថា ខ្លួនពិតជាបាន វាយទាត់ធាក់ ទៅលើជនរងគ្រោះ បណ្ដាលឲ្យស្លាប់ពិតប្រាកដមែន។ បច្ចុប្បន្ន ម្ដាយចុង ត្រូវបាន នគរបាល ឃាត់ខ្លួន ដេីម្បីបន្តនីតិវិធី ចំណែកសព ត្រូវបាននគរបាល ប្រគល់ទៅអោយ ឪពុកយកទៅធ្វើបុណ្យតាមប្រពៃណី៕

By admin

My name is Dy Chanthoeun.

Leave a Reply

Your email address will not be published. Required fields are marked *

You missed